ភ្នំពេញ៖ស្រីស្អាតស៊ិចស៊ីនាងអៀ ម៉េងលិ ហៅអូនម៉ី បានប្រាប់”នគរធំ”កាលពីល្ងាចថ្ងៃទី៧កក្កដា ថានាងមិនចង់ឲ្យខាងសារព័តមានភ្ជាប់ពីរឿងចាស់របស់នាងជាមួយនាយចឺម ដូចជាហៅនាងថាជា”អតីតសង្សារ”លោកមេសា ទៀតទេ ដោយសារការលើកឡើងបែបនេះអាចប៉ៈពាល់ដល់អារម្មណ៍សង្សារថ្មីរបស់នាង ព្រោះកន្លងមកឲ្យតែមានគេចុះផ្សាយរវាងនាយចឺម ហើយដាក់រូបនាងនៅក្បែរគ្នាគូស្នេហ៍ថ្មីសួរនាងថា”ហា៎!ម៉េចចឹងទៀតហើយអូន?”តែនាងឆ្លើយទៅបណ្ដូលចិត្តវិញថាអូនក៍អត់ដឹងអីដែរបង?ថ្វីត្បិតតែមានការលើកឡើងបែបនេះក្ដី ប៉ុន្ដែស្រីស្រស់ម៉េងលិ ហៅអូនម៉ី ទទួលស្គាល់ថានាងមិនប្រកែកចំពោះទំនាក់ទំនងជាមួយនាយចឺម កន្លងមកទេព្រោះគេដឹងឮអស់ទៅហើយ តែពេលនេះទំនាក់ទំនងរវាងរូបនាងនិងនាយចឺម គឺធម្មតាជួបក៍និយាយរកគ្នាទៅ ព្រោះថាពេលនេះទាំងសងខាងមានថ្មីរៀងៗខ្លួនអស់ទៅហើយ អីចឹងរឿងកន្លងមកគ្រាន់តែជាអតីតកាលប៉ុណ្ណោះ។

ក្រៅពីចង់សំណូមពរដល់អ្នកសារព័តមានកុំឲ្យហៅនាងថាជាសង្សារចាស់របស់នាយចឺម ទៀតនោះអូនម៉ី អះអាងថាចំណងស្នេហានាងជាមួយនិស្សិតបញ្ចប់ការសិក្សារនៅប្រទេសឥណ្ឌា និងជាកូនអភិជនរស់នៅខេត្តកោះកុង នោះនៅតែល្អប្រសើរដូចដើម តែនាងមិនទាន់បានភ្ជាប់ពាក្យជាមួយគ្នាទេ ប៉ុន្ដែមានគម្រោងរៀបការជាមួយគ្នានារយៈពេលពី១ទៅ២ឆ្នាំទៀត។តារាដើមទ្រូងទ្រលុកទ្រលន់រូបនេះបន្ថែមថាចំណងស្នេហានាងទទួលបានការគាំទ្រយ៉ាងពេញទំហ៊ឹងពីឪពុកម្ដាយទាំងសងខាង ហេតុនេះហើយទោះជាមិនទាន់បានភ្ជាប់ពាក្យក៍នាងគ្មានការបារម្ភរឿងចំណងស្នេហាមានការប្រួលប្រែដែរ។

សូមបញ្ជាក់ថាថ្មីៗនេះអូនម៉ី បានដកខ្លួនចេញពីការប្រកួតMiss Grand Cambodia 2022 យ៉ាងតក់ក្រហល់ដោយនាងសម្អាងថាមានជំងឺស្ដេ្រសធ្វើឲ្យនាងមានអាការៈវិលៗមុខដើរម៉ូដមិនកើតទើបបង្ខំចិត្តចាកចេញមុនបញ្ចប់កម្មវិធី ព្រោះអត់សូវមានភាពក្លាហានក្នុងការប្រឈម។អតីតសង្សារទី១របស់នាយចឺម រូបនេះថាគ្រូពេទ្យតម្រូវឲ្យនាងធ្វើចិត្តឲ្យសប្បាយៗឡើងវិញទើបអាចជាពីជំងឺមួយនេះបាន ខណៈដែលពេលនេះនាងគ្មានបំណងទៅប្រកួតកម្មវិធីសម្រស់ណាទៀតទេ ព្រោះចង់ព្យាបាលជំងឺមួយនេះឲ្យដាច់សិន តែបច្ចុប្បន្ននាងផ្ដោតលើការរកស៊ីOnline បន្ទាប់ពីអាជីពសិល្បៈ។ដោយឡែករឿងអូនម៉ី មានការប៉ៈទង្គិចសំដីជាមួយឪពុកនាងខ្លះៗនាពេលកន្លងមកនោះនាងថាមិនចង់រំលឹកឬនិយាយរឿងនេះនៅចំពោះមុខអ្នកកាសែតឡើយ៕



