Saturday, March 15, 2025
Homeតារាខ្មែរអូនម៉ី ៖សង្សារថ្មីមិនចង់ឲ្យពាក់ព័ន្ធនាយចឺម

អូនម៉ី ៖សង្សារថ្មីមិនចង់ឲ្យពាក់ព័ន្ធនាយចឺម

ភ្នំពេញ៖ស្រីស្អាតស៊ិចស៊ីនាងអៀ ម៉េងលិ ហៅអូនម៉ី បានប្រាប់”នគរធំ”កាលពីល្ងាច​ថ្ងៃទី​៧​កក្ក​ដា ថានាង​មិន​ចង់ឲ្យខាងសារព័តមានភ្ជាប់ពីរឿងចាស់របស់នាងជាមួយនាយចឺម ដូចជាហៅ​នាង​ថាជា”អតីត​សង្សារ”​លោក​មេសា ទៀតទេ ដោយសារការលើកឡើងបែបនេះអាចប៉ៈពាល់​ដល់​អារម្មណ៍សង្សារថ្មីរបស់នាង ព្រោះ​កន្លង​មកឲ្យតែមានគេចុះផ្សាយរវាងនាយចឺម ហើយ​ដាក់​​រូប​​នាង​នៅក្បែរ​គ្នាគូស្នេហ៍ថ្មីសួរនាងថា”ហា៎!ម៉េចចឹង​ទៀត​ហើយ​អូន?”តែនាងឆ្លើយ​ទៅ​បណ្ដូលចិត្ត​វិញ​ថាអូនក៍អត់ដឹងអីដែរបង?ថ្វីត្បិតតែមានការលើកឡើងបែបនេះក្ដី ប៉ុន្ដែស្រី​ស្រស់​ម៉េងលិ ហៅ​អូនម៉ី ទទួលស្គាល់ថានាងមិនប្រកែកចំពោះទំនាក់ទំនងជាមួយនាយចឺម កន្លងមក​ទេព្រោះគេ​ដឹងឮអស់ទៅហើយ តែពេលនេះទំនាក់ទំនងរវាងរូបនាងនិងនាយចឺម គឺធម្មតាជួបក៍​និយា​យ​រកគ្នាទៅ ព្រោះថាពេលនេះទាំងសងខាងមានថ្មី​រៀងៗខ្លួនអស់​ទៅ​ហើយ អីចឹងរឿង​កន្លង​មក​គ្រាន់តែ​ជាអតីតកាល​ប៉ុ​ណ្ណោះ​។

ក្រៅពី​ចង់សំណូមពរដល់អ្នកសារព័តមានកុំឲ្យហៅ​នាងថាជាសង្សារចាស់របស់នាយ​ចឺម ទៀតនោះអូនម៉ី អះ​អាង​ថាចំណងស្នេហានាងជាមួយនិស្សិតបញ្ចប់ការសិក្សារ​នៅប្រ​ទេ​ស​​ឥណ្ឌា និងជាកូនអភិជនរស់​នៅខេត្តកោះ​កុង នោះនៅតែល្អប្រសើរដូចដើម តែនាងមិនទាន់​បានភ្ជាប់ពាក្យជាមួយគ្នាទេ ប៉ុន្ដែមានគម្រោងរៀបការ​ជាមួយ​គ្នានារយៈពេល​ពី១ទៅ២ឆ្នាំ​ទៀត​។តារាដើមទ្រូងទ្រលុកទ្រលន់រូបនេះបន្ថែមថាចំណង​ស្នេហានាងទទួលបានការ​គាំ​ទ្រយ៉ាងពេញទំហ៊ឹងពីឪពុកម្ដាយទាំងសងខាង ហេតុនេះហើយទោះជាមិនទាន់បានភ្ជាប់ពាក្យក៍នាង​គ្មាន​ការ​​បារម្ភរឿងចំណងស្នេហាមានការប្រួលប្រែដែរ។

 សូមបញ្ជាក់ថាថ្មីៗនេះអូនម៉ី បានដកខ្លួនចេញពីការប្រកួតMiss Grand Cambodia 2022 យ៉ាងតក់ក្រហល់ដោយ​នាងសម្អាងថាមានជំងឺ​ស្ដេ្រសធ្វើឲ្យនាងមានអាការៈវិលៗមុខ​ដើរម៉ូដមិនកើតទើបបង្ខំចិត្តចាកចេញមុនបញ្ចប់​កម្មវិធី ព្រោះអត់សូវមានភាពក្លាហានក្នុង​ការប្រឈម។អតីតសង្សារទី១របស់នាយចឺម រូបនេះថាគ្រូពេទ្យតម្រូវឲ្យ​នាងធ្វើចិត្ត​ឲ្យ​សប្បា​យៗឡើងវិញទើបអាចជាពីជំងឺមួយនេះបាន  ខណៈ​ដែលពេលនេះនាងគ្មានបំណង​ទៅប្រ​កួត​កម្មវិធីសម្រស់ណាទៀតទេ ព្រោះចង់ព្យា​បា​ល​​ជំងឺមួយនេះឲ្យដាច់សិន តែបច្ចុប្បន្ននាងផ្ដោត​លើការ​រកស៊ី​Online  បន្ទាប់ពីអាជីព​សិល្បៈ​។ដោយឡែករឿងអូនម៉ី ​មានការប៉ៈទង្គិច​សំដី​ជា​មួយឪពុកនាងខ្លះៗនាពេលកន្លង​មកនោះនាងថាមិនចង់រំលឹកឬនិយាយរឿងនេះនៅចំពោះមុខអ្នកកាសែតឡើយ៕

RELATED ARTICLES