Friday, March 14, 2025
Homeតារាខ្មែរពេជ្រ សោភា ៖អាណិតពេជ្រ សូលីកា?

ពេជ្រ សោភា ៖អាណិតពេជ្រ សូលីកា?

ភ្នំពេញ៖ពេជ្រ សោភា ត្រូវបានគេដឹងថានាងមានស្នេហាមិនទាន់មានលំ​នឹងទេពោលគឺ​ស្នេ​ហា​​អត់​សុវត្ថិ​ភាព​ព្រោះបុរសរូបសង្ហារដែលនាងទើបភ្ជាប់​ស្នេហ៍បានជាង៦ខែនោះពេល​នេះ​ទាំង​សោភា និងប្រុសនោះមិនដែល​ហ៊ាន​កៀកកើយស្នេហ៍ជា​ចំហម្ដងណាឡើយ។ប៉ុន្ដែថ្មីៗ​នេះ​គេ​ចាប់អារម្មណ៍ឃើញថាតារាវ័យ៣៩ឆ្នាំ​ហាក់តាម​ដាន​រឿងស្នេហារបស់អ្នកចម្រៀង​រួម​ក្រុម​នាង​ពេជ្រ សូលីកា ដែលត្រូវបែកធ្លាយរឿងចែកផ្លូវជាមួយប្ដី​កាលពី​ថ្ងៃទី៨ខែកក្កដា នោះ​ដោយ​រៀម​ច្បងរូបនេះថែមទាំងខមិនចំពោះ​រឿងសិស្សប្អូនបែកប្ដីនោះ​ថា”គ្មានមនុស្ស​ណា​ចង់បាន​បែបហ្នឹងទេ”។សោភា ក៍បញ្ចេញទស្សនៈនៅលើបណ្ដាញសង្គមចំពោះរឿង​ស្នេ​ហាសូលីកា នោះដែរ​ថា”កុំទ្រាំ ដោះលែងខ្លួនឯងពីគុកអត់ជញ្ជាំងនោះទៅ”។

 តាមរយៈសំណេររបស់ពេជ្រ សោភា ទាក់ទងរឿងស្នេហានាងពេជ្រ សូលីកា និងប្ដីដើរ​ដល់ផ្លូវបញ្ចប់នេះ​គេអាច​សន្និដ្ឋានបានថាសោភា អាណិតសូលីកា ហើយនាងចង់ឲ្យតារារួម​ដំ​បូល​រូបនេះមានសេរីភាពតាមរយៈ​ការដោះ​លែងខ្លួនឯង​ចេញពីគុគស្នេហា។ប៉ុន្ដែគេមិន​ដឹងថា​សោភា ហៅសូលីកា ចូលទៅក្រុម(Team)អ្នកមេម៉ាយ​ដូចនាង​បបួលនាងសុខ សោភាម៉ាវត្តី ចូលក្រុមក្រោយអ្នកមេ​ម៉ាយកូន១រូបនោះចែកផ្លូវវ៉ហេទ ដែរឬយ៉ាងណា?

សូមបញ្ជាក់ថាក្រៅពីពេជ្រ សោភា មិនមានតារាណាផ្សេងៗទៀតនៅហង្សមាស​ដែល​បញ្ចេញយោបល់ទាក់ទង​រឿង​ពេជ្រ សូលីកា លែងប្ដីនោះទេព្រោះនៅលើបណ្ដាញសង្គមតារា​រួមក្រុមដូចជាឱក សុគន្ធកញ្ញា,សុគន្ធ និសា ,សួស វីសា និងរ៉េត ស៊ូហ្សាណា ជាដើមពួកគេ​ស្ងប់​ស្ងាត់មិននិយាយរឿងពាក់ព័ន្ធសូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចសោភា ឡើយ។ប្រភពបានឲ្យដឹងថាសោភា យល់​ពីអារម្មណ៍របស់សូលីកា ដែលបែកបាក់ប្ដីព្រោះនាងក៍ធ្លាប់ប៉ៈស្នេហ៍ប្រេះឆាដូច​នាងដែរ​ហេតុ​នេះ​ហើយ​បានជានាងបានផ្ដល់យោបល់ដល់សិស្សប្អូនរូបនេះ។

 គូសបញ្ជាក់ថាពេជ្រ សោភា បានលែងលះអតីតប្ដីលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយមុននេះនាង​ទើបផ្ដាច់​ស្នេហ៍​លោកឆឹម សក្កដា កណ្ដាលផ្លូវ តែសោភា មិនទុកបេះដូងឲ្យ​នៅទំនេនោះទេ ព្រោះនាងកំពុងភ្ជាប់ស្នេហ៍ថ្មី​ជាមួយប្រុសខ្ពស់ស្រឡះម្នាក់​ដែលនាងចាត់ទុក​ថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងបានជួបគ្នា។យ៉ាងណាគេ​នៅ​​តែ​មានភាពស្រពិច្រពិលចំពោះចំណងស្នេហាថ្មីរបស់សោភា ព្រោះថាទោះជានាងឈឺដេកពេទ្យ ឬនៅថ្ងៃខួប​កំ​ណើត​នាង​ក៍បុរស​ពិសេស​ក្នុងបេះដូងនាងនោះមិនដែលចេញមុខយកចិត្តទុកដាក់សោភា ជាចំហ​ដូច​លោក​សក្កដា ធ្លាប់ធ្វើដាក់នាងពីមុនឡើយ៕

RELATED ARTICLES