ព័ត៌មានតំបន់អឺរ៉ុប
បារាំង៖ យោងតាមការស្ទង់ មតិមួយដែល បានចេញផ្សាយ កាលពីថ្ងៃ សុក្រឲ្យដឹង ថាប្រជាជន បារាំងជាង២ ភាគ៣ជឿជាក់ ថាការវាយប្រហារដោយ ភេរវកម្មនឹងកើត មានក្នុង ប្រទេសរបស់ ពួកគេក្នុង អំឡុងពេល នៃការប្រារព្ធ ថ្ងៃបុណ្យណូអែល។
ទីភ្នាក់ងារស្ទង់ មតិ Odoxa បានឲ្យដឹង ថាពលរដ្ឋ ៧១% មានការភ័យ ខ្លាចការវាយ ប្រហារភេរវកម្ម នឹងកើតឡើង នៅចុងឆ្នាំ២០១៦ នេះដែលជាគោលដៅ ពិសេស សម្រាប់ភេរវជន ។
ការស្ទង់មតិក៏ បានបង្ហាញផង ដែរថា៥៤% បាន ឆ្លើយតបទៅនឹងការចាត់ វិធានការប្រឆាំង ភេរវកម្មរបស់ រដ្ឋាភិបាលគឺ មិនគ្រប់គ្រាន់ក្នុងការការពារពួកគេឡើយ ។
ចំណែក៣០%យល់ថា លោក Marine Le Pen ដែលជា មេដឹកនាំគណបក្ស National Front នឹងក្លាយជាអ្នក នយោបាយដ៏ ល្អបំផុតក្នុង ការគ្រប់គ្រងបញ្ហាសន្តិសុខ ចំណែក ១៦% ទៀត គឺគាំទ្រវិធាន ការរបស់លោក ប្រធានាធិបតី Francois Hollande ។
ប្រទេសបារាំងបាន ប្រែក្លាយជា គោលដៅដ៏ធំ មួយនៃការវាយ ប្រហារភេរវកម្មដោយ សារតែប្រតិបត្តិការ យោធារបស់ខ្លួន ក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និតំបន់ Sahel ។
ស្របពេលដែលកា រគំរាមកំហែង ភេរវកម្មស្ថិតក្នុង កម្រិតខ្ពស់ រដ្ឋាភិបាល បានកែប្រែថ្មីនូវ ប្រព័ន្ធក្រើនរំលឹក ជាមុនពីបញ្ហា សន្តិសុខជាតិ របស់ប្រទេសជាបីកម្រិត ដើម្បីបង្កើន ការប្រុងប្រយ័ត្ន។
គួររំលឹកផងដែរ ថាប្រព័ន្ធក្រើនរំលឹ កថ្មីនេះចាប់ផ្តើម ដាក់ឲ្យប្រតិបត្តិការ នៅថ្ងៃទី១ធ្នូតទៅ។