Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិការស្ទង់មតិ៖ ពលរដ្ឋបារាំង ​ភាគច្រើន​ ភ័យ​ខ្លាច សកម្មភាពភេរវកម្ម​ នៅថ្ងៃបុណ្យណូអែល

ការស្ទង់មតិ៖ ពលរដ្ឋបារាំង ​ភាគច្រើន​ ភ័យ​ខ្លាច សកម្មភាពភេរវកម្ម​ នៅថ្ងៃបុណ្យណូអែល

ព័ត៌មានតំបន់អឺរ៉ុប

បារាំង៖ យោងតាម​ការស្ទង់​ មតិ​មួយ​ដែល​ បាន​ចេញផ្សាយ កាលពីថ្ងៃ សុក្រ​ឲ្យដឹង ថា​ប្រជាជន​ បារាំង​ជាង២ ភាគ៣​ជឿជាក់ ​ថាការវាយប្រហារ​ដោយ ភេរវកម្ម​នឹង​កើត មាន​ក្នុង ប្រទេស​របស់​ ពួកគេ​ក្នុង អំឡុងពេល នៃការប្រារព្ធ ថ្ងៃបុណ្យណូអែល​។

ទីភ្នាក់ងារស្ទង់ មតិ​​ Odoxa បានឲ្យដឹង ថាពលរដ្ឋ​ ៧១%​​ មានការភ័យ ខ្លាច​ការវាយ ប្រហារ​ភេរវកម្ម​​ នឹងកើតឡើង​ នៅ​ចុងឆ្នាំ​២០១៦ នេះ​ដែលជា​គោលដៅ ពិសេស​ សម្រាប់​ភេរវជន​ ។

ការស្ទង់មតិ​ក៏ បាន​បង្ហាញផង ដែរថា​៥៤% ​បាន ឆ្លើយតប​ទៅនឹង​ការ​ចាត់ វិធានការ​ប្រឆាំង​ ភេរវកម្មរបស់ រដ្ឋាភិបាល​គឺ មិនគ្រប់គ្រាន់​ក្នុងការការពារពួកគេឡើយ ។

ចំណែក​៣០%​យល់ថា​ លោក Marine Le Pen ដែលជា មេដឹកនាំ​គណបក្ស​ National Front នឹង​ក្លាយ​ជា​អ្នក នយោបាយ​ដ៏ ល្អបំផុត​ក្នុង ការគ្រប់គ្រង​បញ្ហា​សន្តិសុខ​ ចំណែក ​១៦%​ ទៀត​ គឺ​គាំទ្រ​វិធាន ការ​របស់លោក ប្រធានាធិបតី  Francois Hollande ។

ប្រទេស​បារាំង​បាន ប្រែក្លាយជា ​គោលដៅដ៏ធំ​ មួយ​នៃការវាយ ប្រហារ​ភេរវកម្ម​​ដោយ សារតែ​ប្រតិបត្តិការ​ យោធារបស់ខ្លួន ក្នុងប្រទេស​ស៊ីរី​ អ៊ីរ៉ាក់ និ​តំបន់​ Sahel ។

ស្របពេលដែលកា រគំរាមកំហែង​​ ភេរវកម្មស្ថិតក្នុង កម្រិតខ្ពស់ រដ្ឋាភិបាល​ បាន​កែប្រែថ្មីនូវ​ ប្រព័ន្ធ​ក្រើនរំលឹក ​ជាមុនពីបញ្ហា សន្តិសុខជាតិ ​របស់ប្រទេស​​ជាបី​កម្រិត​ ដើម្បីបង្កើន ការ​ប្រុងប្រយ័ត្ន​។

គួររំលឹកផងដែរ ថា​ប្រព័ន្ធក្រើនរំលឹ ក​ថ្មីនេះ​ចាប់ផ្តើម ​ដាក់ឲ្យប្រតិបត្តិការ​​ នៅថ្ងៃទី​១ធ្នូ​តទៅ​។

 

 

RELATED ARTICLES