Thursday, March 13, 2025
Homeតារាខ្មែរសេង មង្គល ៖ថាខ្លួនគ្មានស្នេហ៍ជាមួយស្រី​ស្អាត​ច័ន្ទនីរ័ត្ន ទេ!

សេង មង្គល ៖ថាខ្លួនគ្មានស្នេហ៍ជាមួយស្រី​ស្អាត​ច័ន្ទនីរ័ត្ន ទេ!

ភ្នំពេញ៖តារាសម្ដែងលោកសេង មង្គល(ហូ ប៉ូសេង)ដែលធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថា​បើចង់ដឹងថា​រឿង​លោកទាក់ទងជាមួយច័ន្ទនីរ័ត្ន យ៉ាងណាសូមឲ្យគ្រប់គ្នាតាម​ដាន​ត​ទៅ​ទៀតចុះនោះ ស្រាប់តែពេល​នេះលោក​មង្គល ចេញមកបញ្ជាក់ច្បាស់ៗថាលោកមិនដែល​មានស្នេហាជាមួយស្រីស្អាតច័ន្ទនីរ័ត្ន ម្ដងណាឡើយ។ការអះ​អាងច្បាស់ៗរបស់លោកមង្គល​នៅពេលនេះក្រោយពីFan របស់លោកមួយចំនួនបានបង្ហាញកាយវិការចាប់​ផ្ដើម​លែង​គាំទ្រ​និងមិនពេញចិត្តលោកដូចពីមុនទៀតឡើយ ព្រោះថ្មីៗនេះពួកគេយល់ថាកលោកមង្គល ​មាន​ចិត្តសា​វ៉ាលែងរវីរវល់ជាមួយច័ន្ទនីរ័ត្ន តែបែជាងាកទៅស្នេហ៍ស្និតជាមួយថៅកែ​ពេជ្រម្នាក់​ទៅ​វិញ រហូតមាន​អ្នក​ខ្លះបាន​Unlike និងUnfriend លោកចោលថែមទៀតផង។ដើម្បីកុំឲ្យមានFan របស់ច័ន្ទនីរ័ត្ន ប្រតិកម្មថែម​ទៀតទើប​តារា​លេងសាច់ដុំរូបនេះ​ចេញមុខមកបំភ្លឺថាទំនាក់​ទំន​ង​របស់ខ្លួនជាមួយនីរ័ត្ន កន្លងមកមិនមែនជាស្នេហានោះទេ តែ​ជាមិត្តរួមអាជីពនិងជាអ្នកធ្វើការ​ជាមួយ​គ្នាជាដៃគូដ៍យល់ចិត្ត។លោកមង្គល ថាលោកមែនមិនដែលក្បត់ចិត្ត ឬធ្វើ​បាបផ្លូវចិត្ត​ច័ន្ទនីរ័ត្ន ម្ដងណាទេ ដោយលោកសង្កត់ថាបើមិនមែនជាគូសង្សារគ្នាផង តើថាលោកសាវ៉ា​ដាក់នាង​ម៉េចទៅ ព្រោះ​រូបលោកចាត់ទុកនីរ័ត្ន ដូចជាប្អូនស្រីអីចឹង។

 គូរបញ្ជាក់ថាការចេញមុខស្រាយបំភ្លឺរឿងស្នេហារបស់លោកសេង មង្គល ទៅលើ​ស្រី​ស្អាតហ៊ិន ច័ន្ទនីរ័ត្ន នៅ​ពេល​នេះបន្ទាប់ពីច័ន្ទនីរ័ត្ន បានចេញសារកាលពីពេលថ្មីៗ​នេះថាពេ​លនាងឃើញMV ដែលលោកមង្គល ថត​សម្ដែងជាមួយលោកជំទាវទ្រី ដាណា រួមគ្នានោះ​ហើយ​ធ្វើឲ្យចង់តែទៅលោតទឹកសម្លាប់ខ្លួននៅស្ពាន​ជ្រោយ​ចង្វា។ជាមួយគ្នានោះដែរដើម្បី​ជាការឆ្លើយតបទៅអ្នកដែលលើកឡើងថាច័ន្ទនីរ័ត្ន ស្អាតប៉ុណ្ណឹងដែរមិនគូ​ណា​ប្រុស​ដោះដៃ​ទៅ​​មាន​ថ្មីនោះទើបធ្វើឲ្យពិធីការិនីរូបនេះចង់ធ្វើឲ្យលោកមង្គល ភ្លឺ​ភ្នែកវិញម្ដងតាមរយៈ​នាង​បង្ហា​ញរូបប្រុសម្នាក់ដែលកៀកកើយគ្នាជាមួយនាងបែបជាគូសង្សារ ដែល​ប្រុស​នោះសង្ហារ​មិន​ចាញ់​លោកមង្គល ឡើយ។ក្រោយត្រូវច័ន្ទនីរ័ត្ន ឆ្លើយតបមកវិញភ្លាមៗ​បែបនេះ​ទើបធ្វើ​ឲ្យ​លោកមង្គល ប្រញ៉ាប់ចេញមុខលាតត្រ​ដាង​ប្រាបគ្រប់គ្នាថារូប​លោកនិង​នីរ័ត្ន មិនដែល​មាន​ស្នេ​ហាជាមួយគ្នាឡើយ ដែលការអះអាងបែបតក់ក្រហល់​បែបនេះត្រូវ​បានគេជឿរថា​មកពីតា​រា​រូបនេះខ្លាចប៉ៈទង្គិចដល់អារម្មណ៍ដៃគូស្នេហាទាំងសងខាងតែម្ដង។

 ទស្សនិកជនរងចាំមើលថាតើលោកសេង មង្គល និងនាងហ៊ិន ច័ន្ទនីរ័ត្ន នៅដើរចូលគ្នា​ឬ​អាច​ចាប់ដៃគ្នាធ្វើ​ជាMC តទៅទៀតបានឬទេ?

RELATED ARTICLES