ភ្នំពេញ៖តារាសម្ដែងលោកសេង មង្គល(ហូ ប៉ូសេង)ដែលធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើចង់ដឹងថារឿងលោកទាក់ទងជាមួយច័ន្ទនីរ័ត្ន យ៉ាងណាសូមឲ្យគ្រប់គ្នាតាមដានតទៅទៀតចុះនោះ ស្រាប់តែពេលនេះលោកមង្គល ចេញមកបញ្ជាក់ច្បាស់ៗថាលោកមិនដែលមានស្នេហាជាមួយស្រីស្អាតច័ន្ទនីរ័ត្ន ម្ដងណាឡើយ។ការអះអាងច្បាស់ៗរបស់លោកមង្គលនៅពេលនេះក្រោយពីFan របស់លោកមួយចំនួនបានបង្ហាញកាយវិការចាប់ផ្ដើមលែងគាំទ្រនិងមិនពេញចិត្តលោកដូចពីមុនទៀតឡើយ ព្រោះថ្មីៗនេះពួកគេយល់ថាកលោកមង្គល មានចិត្តសាវ៉ាលែងរវីរវល់ជាមួយច័ន្ទនីរ័ត្ន តែបែជាងាកទៅស្នេហ៍ស្និតជាមួយថៅកែពេជ្រម្នាក់ទៅវិញ រហូតមានអ្នកខ្លះបានUnlike និងUnfriend លោកចោលថែមទៀតផង។ដើម្បីកុំឲ្យមានFan របស់ច័ន្ទនីរ័ត្ន ប្រតិកម្មថែមទៀតទើបតារាលេងសាច់ដុំរូបនេះចេញមុខមកបំភ្លឺថាទំនាក់ទំនងរបស់ខ្លួនជាមួយនីរ័ត្ន កន្លងមកមិនមែនជាស្នេហានោះទេ តែជាមិត្តរួមអាជីពនិងជាអ្នកធ្វើការជាមួយគ្នាជាដៃគូដ៍យល់ចិត្ត។លោកមង្គល ថាលោកមែនមិនដែលក្បត់ចិត្ត ឬធ្វើបាបផ្លូវចិត្តច័ន្ទនីរ័ត្ន ម្ដងណាទេ ដោយលោកសង្កត់ថាបើមិនមែនជាគូសង្សារគ្នាផង តើថាលោកសាវ៉ាដាក់នាងម៉េចទៅ ព្រោះរូបលោកចាត់ទុកនីរ័ត្ន ដូចជាប្អូនស្រីអីចឹង។

គូរបញ្ជាក់ថាការចេញមុខស្រាយបំភ្លឺរឿងស្នេហារបស់លោកសេង មង្គល ទៅលើស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន នៅពេលនេះបន្ទាប់ពីច័ន្ទនីរ័ត្ន បានចេញសារកាលពីពេលថ្មីៗនេះថាពេលនាងឃើញMV ដែលលោកមង្គល ថតសម្ដែងជាមួយលោកជំទាវទ្រី ដាណា រួមគ្នានោះហើយធ្វើឲ្យចង់តែទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា។ជាមួយគ្នានោះដែរដើម្បីជាការឆ្លើយតបទៅអ្នកដែលលើកឡើងថាច័ន្ទនីរ័ត្ន ស្អាតប៉ុណ្ណឹងដែរមិនគូណាប្រុសដោះដៃទៅមានថ្មីនោះទើបធ្វើឲ្យពិធីការិនីរូបនេះចង់ធ្វើឲ្យលោកមង្គល ភ្លឺភ្នែកវិញម្ដងតាមរយៈនាងបង្ហាញរូបប្រុសម្នាក់ដែលកៀកកើយគ្នាជាមួយនាងបែបជាគូសង្សារ ដែលប្រុសនោះសង្ហារមិនចាញ់លោកមង្គល ឡើយ។ក្រោយត្រូវច័ន្ទនីរ័ត្ន ឆ្លើយតបមកវិញភ្លាមៗបែបនេះទើបធ្វើឲ្យលោកមង្គល ប្រញ៉ាប់ចេញមុខលាតត្រដាងប្រាបគ្រប់គ្នាថារូបលោកនិងនីរ័ត្ន មិនដែលមានស្នេហាជាមួយគ្នាឡើយ ដែលការអះអាងបែបតក់ក្រហល់បែបនេះត្រូវបានគេជឿរថាមកពីតារារូបនេះខ្លាចប៉ៈទង្គិចដល់អារម្មណ៍ដៃគូស្នេហាទាំងសងខាងតែម្ដង។

ទស្សនិកជនរងចាំមើលថាតើលោកសេង មង្គល និងនាងហ៊ិន ច័ន្ទនីរ័ត្ន នៅដើរចូលគ្នាឬអាចចាប់ដៃគ្នាធ្វើជាMC តទៅទៀតបានឬទេ?

