ភ្នំពេញ៖ពេជ្រ សោភា តែងតែបង្ហូរទឹកនេត្រាម្នាក់ឯងនៅពីក្រោយភាពរីករាយរាំច្រៀងលើឆាកតន្រ្ដីរបស់នាងព្រោះតែនាងសែនតូចចិត្តនៅពេលដែលនាងមានជីវភាពធូធា,មានលុយ ,ឡានទំនើប និងផ្ទះវីឡារប្រណិតរស់ល្អប្រសើរហើយ បែជាគ្មានឪពុកម្សត់របស់នាងរស់នៅជាមួយជារៀងរហូត។សោភា ដែលកាន់សាសនាគ្រិស្ដនោះតែងយកបាច់ផ្កាទៅដាក់នៅមុខថ្នូរឪពុករបស់នាងដែលបញ្ចុះនៅទីបញ្ចុះសព្វអង្គតាឆេម ហើយនាងសច្ចារ្យនៅថ្ងៃខួប៩ឆ្នាំរបស់ឪពុកនាងដែលលាចាកលោកកាលពីថ្ងៃទី១៥ខែកក្កដាថានឹងធ្វើខ្លួនឲ្យកាន់តែរឹងប៉ឹង ព្រោះត្រូវបំពេញកត្តិព្វកិច្ចមើលថែរម្ដាយតទៅទៀត។

សូមរំលឹកថាឪពុករបស់ពេជ្រ សោភាលោកស៊ូ សារិន បានទទួលមរណភាពកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ ជាពេលវេលាដែលសោភា កំពុងតែច្រៀងសម្ដែងលើឆាកតន្រ្ដីមួយហើយមានគេទូរស័ព្ទប្រាប់ទៅនាងថាពុកនាងផុតដង្ហើមហើយ។សោភា ថាពេលនោះនាងសែនរន្ធត់ចិត្តក្រៃលែង តែប្រឹងធ្វើការងារសិល្បៈនោះរហូតដល់ចប់ភារកិច្ចទើបត្រឡប់មកជួបឪពុកទាំងដែលមិនអាចទាន់ដង្ហើមលោកចុងក្រោយ។រឿងដែលសោភា សែនខ្លោចចិត្តនោះពេលដែលនាងនៅជាក្មេងលក់អំពៅសាងម្ដុំបូឌីញ ចំណែកឪពុកនាងទៅធ្វើជាកម្មករសំណង់ហើយពេលខ្លះលោកសុខចិត្តអត់អហារខ្លួនឯងដើម្បីឲ្យតែបានឲ្យកូនៗញាំ។ប៉ុន្ដែនៅពេលដែលនាងមានជីវភាពធូធាដូចបច្ចុប្បន្ន បែជាមិនអាចជួបមុខឪពុកបានជារៀងរហូតទៅវិញ ហេតុនេះហើយបានជានាងស្រណោះដល់ឪពុកគ្រប់ពេលវេលារយៈពេល៩ឆ្នាំមកនេះ។

គេចាំបានថាដើម្បីជាការចងចាំអនុស្សាវរីយ៍ជាមួយឪពុកនោះពេជ្រ សោភា ក៍បានធ្វើបទចម្រៀង១បទដែលនាងនិពន្ធដោយខ្លួនឯងគឺបទ”លោកពុកកម្សត់”ចេញនៅហង្សមាសផងដែរ។គ្រប់គ្នាស្ទើតែមិនជឿរថាសោភា ដែលមើលទៅឃើញតែភាពរីករាយលើឆាកនោះតាមពិតអាថ័កំបាំងក្នុងជីវិតរបស់នាងពោពេញទៅដោយភាពទុក្ខសោករហូតនាងទួញយំតែម្នាក់ឯងព្រោះតែឪពុកបានចាកចេញទៅចោលនាងជារៀងរហូតគ្មានថ្ងៃត្រឡប់ទាំងដែលនាងមិនទាន់បានតបស្នងឲ្យអស់ចិត្តនេះ។

គូរបញ្ជាក់ថាក្រៅពីហូទឹកភ្នែកជោគថ្ពាល់នៅថ្ងៃខួប៩ឆ្នាំឪពុកលាចាកលោកនេះពេជ្រ សោភា ក៍ច្រើនតែមានរឿងផ្ទាល់ខ្លួនមិនសូវរីករាយដែរនារយៈពេលចុងក្រោយនេះព្រោះតែចំណងស្នេហានាងជាមួយសង្សារថ្មីគ្មានភាពច្បាស់លាស់នោះទេ ក្រោយពួកគេស្វែងយល់ចិត្តគ្នាជាងកន្លះឆ្នាំនោះ។សោភា បានចូលពេទ្យជាញឹកញាប់ដោយសារសុខភាពនាងមិនសូវអំណោយផលល្អ តែអ្វីដែលគូរឲ្យខកចិត្តនោះគឺសង្សារនាងហាក់មិនដែលបង្ហាញការយកចិត្តទុកដាក់ដល់នាងដូចលោកឆឹម សក្កដាឡើយទើបធ្វើឲ្យអ្នកមេម៉ាយវ័យ៣៩ឆ្នាំ រូបនេះស្រងូតស្រងាត់កាន់តែខ្លាំង៕
