Thursday, March 13, 2025
Homeតារាខ្មែរពេជ្រ សោភា ៖ស្រងូតស្រងាត់ ថ្ងៃខួបឪពុក៩ឆ្នាំ

ពេជ្រ សោភា ៖ស្រងូតស្រងាត់ ថ្ងៃខួបឪពុក៩ឆ្នាំ

ភ្នំពេញ៖ពេជ្រ សោភា តែងតែបង្ហូរទឹកនេត្រាម្នាក់ឯងនៅពីក្រោយភាពរីករាយ​រាំច្រៀងលើ​ឆាក​តន្រ្ដីរបស់​នាង​ព្រោះ​តែនាងសែនតូចចិត្តនៅពេលដែលនាងមានជីវភាពធូធា,មានលុយ ,ឡានទំនើប និងផ្ទះវីឡារប្រណិតរស់ល្អ​ប្រសើរ​ហើយ បែជាគ្មានឪពុកម្សត់របស់នាង​រស់នៅ​ជាមួយជារៀង​រហូត។​សោភា ដែលកាន់សាសនាគ្រិស្ដ​នោះ​តែងយកបាច់ផ្កាទៅដាក់​នៅមុខ​ថ្នូរ​ឪពុករបស់នាងដែល​បញ្ចុះនៅទីបញ្ចុះសព្វអង្គតាឆេម ហើយនាងសច្ចារ្យនៅ​ថ្ងៃ​ខួប​៩ឆ្នាំ​របស់ឪពុក​នាងដែលលាចាកលោកកាលពីថ្ងៃទី១៥ខែកក្កដាថា​នឹងធ្វើ​ខ្លួនឲ្យ​កាន់តែរឹង​ប៉ឹង​ ព្រោះ​ត្រូវ​បំ​ពេញ​កត្តិព្វកិច្ចមើលថែរម្ដាយតទៅទៀត។

 សូមរំលឹកថាឪពុករបស់ពេជ្រ សោភាលោកស៊ូ សារិន បានទទួលមរណភាពកាល​ពីថ្ងៃ​ទី១៥ខែកក្កដាឆ្នាំ២០១៤ ជាពេលវេលាដែលសោភា កំពុងតែច្រៀងសម្ដែងលើឆាក​តន្រ្ដីមួយ​ហើ​យ​មានគេទូរស័ព្ទប្រាប់ទៅនាង​ថាពុកនាង​ផុតដង្ហើមហើយ។សោភា ថាពេលនោះនាង​សែ​ន​​រន្ធត់​ចិត្តក្រៃលែង តែប្រឹងធ្វើការងារសិល្បៈនោះរហូត​ដល់ចប់​ភារកិច្ចទើប​ត្រឡប់មកជួប​ឪ​ពុក​ទាំងដែលមិនអាចទាន់ដង្ហើមលោកចុងក្រោយ។រឿងដែលសោភា សែនខ្លោច​ចិត្ត​នោះ​ពេល​​ដែល​​នាង​នៅជាក្មេងលក់អំពៅសាងម្ដុំបូឌីញ ចំណែកឪពុកនាងទៅធ្វើជាកម្មករ​សំណង់​ហើយ​ពេ​ល​ខ្លះ​លោក​សុខ​ចិត្តអត់អហារខ្លួនឯងដើម្បីឲ្យតែបានឲ្យកូនៗញាំ។ប៉ុន្ដែនៅពេល​ដែ​លនាងមានជីវភាពធូធា​ដូច​បច្ចុប្បន្ន បែជាមិនអាចជួបមុខឪពុកបានជារៀងរហូតទៅវិញ ហេតុ​នេះ​ហើយបានជានាង​ស្រ​ណោះដល់ឪពុក​គ្រប់ពេលវេលារយៈពេល៩ឆ្នាំមកនេះ។

  គេចាំបានថាដើម្បីជាការចងចាំអនុស្សាវរីយ៍ជាមួយឪពុកនោះពេជ្រ សោភា ក៍បានធ្វើ​បទចម្រៀង១បទ​ដែល​នាងនិពន្ធដោយខ្លួនឯងគឺបទ”លោកពុកកម្សត់”ចេញនៅហង្សមាសផងដែរ។គ្រប់គ្នាស្ទើតែមិនជឿរថាសោភា ដែលមើលទៅឃើញតែភាពរីករាយលើឆាកនោះ​តាម​ពិតអាថ័កំបាំងក្នុងជីវិតរបស់នាងពោពេញទៅ​ដោយភាព​ទុក្ខសោករហូតនាងទួញយំតែម្នាក់ឯងព្រោះតែឪពុកបានចាកចេញទៅចោលនាងជារៀងរហូតគ្មានថ្ងៃត្រឡប់ទាំងដែលនាងមិនទាន់បានតបស្នងឲ្យអស់ចិត្តនេះ។

 គូរបញ្ជាក់ថាក្រៅពីហូទឹកភ្នែកជោគថ្ពាល់នៅថ្ងៃខួប៩ឆ្នាំឪពុកលាចាកលោកនេះពេជ្រ សោភា ក៍ច្រើនតែមាន​រឿងផ្ទាល់ខ្លួនមិនសូវរីករាយដែរ​នារយៈពេលចុងក្រោយនេះព្រោះតែចំ​ណង​ស្នេហានាងជាមួយសង្សារ​ថ្មីគ្មាន​ភាពច្បាស់លាស់នោះទេ ក្រោយពួកគេស្វែង​យល់​ចិត្ត​គ្នាជាងកន្លះឆ្នាំនោះ។សោភា បានចូលពេទ្យជាញឹក​ញាប់​ដោយសារសុខភាពនាងមិន​សូវអំ​ណោយ​ផលល្អ តែអ្វីដែលគូរឲ្យខកចិត្តនោះគឺសង្សារនាងហាក់មិន​ដែល​បង្ហា​ញការ​យកចិត្ត​ទុកដាក់ដល់នាងដូចលោកឆឹម សក្កដាឡើយទើបធ្វើឲ្យអ្នកមេម៉ាយវ័យ៣៩ឆ្នាំ រូបនេះស្រងូត​ស្រ​ងាត់កាន់តែខ្លាំង៕

RELATED ARTICLES