Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិISIS ​វាយដណ្តើមយក ​ក្រុងបុរាណ Palmyra របស់សុីរីមក កាន់កាប់វិញ

ISIS ​វាយដណ្តើមយក ​ក្រុងបុរាណ Palmyra របស់សុីរីមក កាន់កាប់វិញ

ព័ត៌មានតំបន់មជ្ឈិមបូព៌ា

សុីរី៖ អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​ស៊ីរី​ បាន​ឲ្យដឹង ថា​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ បាន​វាយ​ដណ្តើម យក​ក្រុង បុរាណ​ Palmyra ដែល ស្ថិតនៅ​ភាគកណ្តាល​ ប្រទេស ​ស៊ីរី​កាល ពីថ្ងៃអាទិត្យ​​ ដែល​ទើបតែ បាត់បង់ធ្លាក់ក្នុង​ ដៃកងទ័ពស៊ីរី​ អស់រយៈ​ពេល ​៩ខែមកនេះ ។

តាមរយៈ​ការ ប្រយុទ្ធទ្រង់ទ្រាយធំ ​រយៈ​ពេល​៤ថ្ងៃ​ ក្រុមអាយស៊ីស​ បាន​វាយដណ្តើម​ កាន់កាប់​ ក្រុង​បុរាណ​ Palmyra ដែលស្ថិតនៅ​ ភាគខាង កើត​តំបន់​ជនបទ​នៃខេត្ត​ ភូមិភាគ កណ្តាល​ Homs របស់ស៊ីរី​ ដោយជោគជ័យ​​។

ទីភ្នាក់ងារ​សិទ្ធិមនុស្ស​ មួយនេះថែមទាំងបាន ​បញ្ជាក់ទៀត ថា​ទីក្រុងនេះ​ក៏ជា ​មូលដ្ឋាន​ទ័ព​ អាកាស​របស់ ទាហានស៊ីរី​ ផងដែរ​ដែល​ បាន​ធ្លាក់ចូល​ក្នុងកណ្តាប់ ដៃរបស់ ក្រុមអាយស៊ីស​ ។

ជាងនេះទៅ​ទៀត​ ទាហាន​ស៊ីរី ជាង​១២០នាក់​ត្រូវបាន សម្លាប់​ក្នុងអំឡុង ​ពេល​នៃការ​ប្រយុទ្ធ​ តែ​យុទ្ធជន​របស់ ​អាយស៊ីស​១០ នាក់​ក៏បាន ស្លាប់​បាត់បង់ ជីវិតផងដែរ ។

ទាហានស៊ីរី​បាន ដក​ចេញ​ពី​​ សមុទ្រខ្សាច់​ដែលស្ថិត នៅ​ភាគខាងត្បូង​ ទីក្រុងបុរាណ​ខាង លើ​នេះ ក្នុងពេល​ដែល មាន​ការវាយប្រហារ​ ដោយយន្តហោះ ចម្បាំង​ពី សំណាក់​កងទ័ព ​រុស្ស៊ីនិង​ ស៊ីរី​មកលើ​ ទីតាំង​របស់ ​ក្រុមអាយស៊ីស​ រឹតតែខ្លាំងឡើង ​នៅតំបន់នោះ ។

ទន្ទឹមនិងនេះ ​អភិបាលខេត្ត Homs លោក​ Talal Barazi បាន​ថ្លែង ប្រាប់​ទូរទស្សន៍ក្នុង ស្រុក Ekhbariyeh ថា​កងទ័ព​បាន​ ដកចេញពី ក្រុងបុរាណ​របស់ខ្លួនហើយ ។

តាមការឲ្យដឹងពី​អង្គការ ​ឃ្លាំ​មើលសិទ្ធិ​បង្ហាញ ថា​ក្រុមអាយស៊ីស បាន​ចាប់ផ្តើម បើកការវាយ​ ប្រហារ​របស់ ខ្លួន​លើ​ក្រុង Palmyra កាលពី ថ្ងៃព្រហស្បត្តិ៍​ បន្ទាប់ពី​បាន​ ដឹកនាំ​យុទ្ធជនរាប់ រយ​នាក់​​ចូល កាន់កាប់ក្រុង​ ។

គួររំលឹកថាកងទ័ព​ ស៊ីរី​បានដណ្តើម ​យក្រុង Palmyra កាលពីថ្ងៃ២៧មីនា ​ឆ្នាំ​២០១៦ គឺអំឡុង​ពេល ​​មួយឆ្នាំ​បន្ទាប់ ពី​ការបាត់បង់ ​របស់​ក្រុម អាយស៊ីស ។

 

RELATED ARTICLES