ព័ត៌មានតំបន់មជ្ឈិមបូព៌ា
សុីរី៖ អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី បានឲ្យដឹង ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានវាយដណ្តើម យកក្រុង បុរាណ Palmyra ដែល ស្ថិតនៅភាគកណ្តាល ប្រទេស ស៊ីរីកាល ពីថ្ងៃអាទិត្យ ដែលទើបតែ បាត់បង់ធ្លាក់ក្នុង ដៃកងទ័ពស៊ីរី អស់រយៈពេល ៩ខែមកនេះ ។
តាមរយៈការ ប្រយុទ្ធទ្រង់ទ្រាយធំ រយៈពេល៤ថ្ងៃ ក្រុមអាយស៊ីស បានវាយដណ្តើម កាន់កាប់ ក្រុងបុរាណ Palmyra ដែលស្ថិតនៅ ភាគខាង កើតតំបន់ជនបទនៃខេត្ត ភូមិភាគ កណ្តាល Homs របស់ស៊ីរី ដោយជោគជ័យ។
ទីភ្នាក់ងារសិទ្ធិមនុស្ស មួយនេះថែមទាំងបាន បញ្ជាក់ទៀត ថាទីក្រុងនេះក៏ជា មូលដ្ឋានទ័ព អាកាសរបស់ ទាហានស៊ីរី ផងដែរដែល បានធ្លាក់ចូលក្នុងកណ្តាប់ ដៃរបស់ ក្រុមអាយស៊ីស ។
ជាងនេះទៅទៀត ទាហានស៊ីរី ជាង១២០នាក់ត្រូវបាន សម្លាប់ក្នុងអំឡុង ពេលនៃការប្រយុទ្ធ តែយុទ្ធជនរបស់ អាយស៊ីស១០ នាក់ក៏បាន ស្លាប់បាត់បង់ ជីវិតផងដែរ ។
ទាហានស៊ីរីបាន ដកចេញពី សមុទ្រខ្សាច់ដែលស្ថិត នៅភាគខាងត្បូង ទីក្រុងបុរាណខាង លើនេះ ក្នុងពេលដែល មានការវាយប្រហារ ដោយយន្តហោះ ចម្បាំងពី សំណាក់កងទ័ព រុស្ស៊ីនិង ស៊ីរីមកលើ ទីតាំងរបស់ ក្រុមអាយស៊ីស រឹតតែខ្លាំងឡើង នៅតំបន់នោះ ។
ទន្ទឹមនិងនេះ អភិបាលខេត្ត Homs លោក Talal Barazi បានថ្លែង ប្រាប់ទូរទស្សន៍ក្នុង ស្រុក Ekhbariyeh ថាកងទ័ពបាន ដកចេញពី ក្រុងបុរាណរបស់ខ្លួនហើយ ។
តាមការឲ្យដឹងពីអង្គការ ឃ្លាំមើលសិទ្ធិបង្ហាញ ថាក្រុមអាយស៊ីស បានចាប់ផ្តើម បើកការវាយ ប្រហាររបស់ ខ្លួនលើក្រុង Palmyra កាលពី ថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីបាន ដឹកនាំយុទ្ធជនរាប់ រយនាក់ចូល កាន់កាប់ក្រុង ។
គួររំលឹកថាកងទ័ព ស៊ីរីបានដណ្តើម យក្រុង Palmyra កាលពីថ្ងៃ២៧មីនា ឆ្នាំ២០១៦ គឺអំឡុងពេល មួយឆ្នាំបន្ទាប់ ពីការបាត់បង់ របស់ក្រុម អាយស៊ីស ។