Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីនិងអ៊ុយក្រែន​ ចុះកិច្ចព្រម​ព្រៀង​នាំចេញគ្រាប់ធញ្ញជាតិ

រុស្ស៊ីនិងអ៊ុយក្រែន​ ចុះកិច្ចព្រម​ព្រៀង​នាំចេញគ្រាប់ធញ្ញជាតិ

យោងតាមប្រភពព័ត៌មានស៊ីអិនអិន ចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ​ទី ២២ កក្កដា ២០២២​បានអោយដឹងថា​ថារុស្ស៊ី និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកកំពង់ផែសមុទ្រខ្មៅឡើងវិញសម្រាប់ ការនាំចេញ គ្រាប់ធញ្ញជាតិដើម្បីបញ្ជៀសវិបត្តិស្បៀងអាហារអន្តរជាតិកាន់តែធ្ងន់ធ្ងរដោយការឈ្លានពានរបស់រុស្ស៊ី។

កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រយោជន៍សម្រាប់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗពីកំពង់ផែអ៊ុយក្រែន ដែលត្រូវបានរារាំងដោយរុស្ស៊ី នៅពេលដែលសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែននៅតែបន្ត។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីចូលរួមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិខណៈភាគីអ៊ុយក្រែនមានរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធចូលរួមក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីម្ចាស់ផ្ទះតួកកគីលោក Recep Tayyip Erdogan និងប្រធានUN លោក  Antonio Guterres

អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នធំជាងគេមួយរបស់ពិភពលោក ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីនិងការបិទច្រករបស់ខ្លួនបានបញ្ឈប់ការដឹកជញ្ជូនរបស់ពួកគេ។

រុស្ស៊ី​បន្ថែម​ប្រទេស៥ក្នុងបញ្ជី​ប្រទេស​អមិត្ត

រដ្ឋាភិបាលរុស្ស៊ីបានពង្រីកបញ្ជីនៃ រដ្ឋបរទេសដែលមិនរាក់ទាក់ដោយបន្ថែមប្រទេសក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគី ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Mikhail Mishustin ហើយបានចេញផ្សាយនៅលើគេហទំព័រផ្លូវការ ។

អនុលោមតាមក្រិត្យស្តីពីប្រទេសអមិត្ត ចុះហត្ថលេខាដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន កាលពីខែមេសាបានចែងថាប្រទេសទាំងនេះមានកម្រិតសមត្ថភាពក្នុងការជួលកម្មករដែលមានទីតាំងនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីសម្រាប់ស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យតំណាងនៃស្ថាប័នរដ្ឋ។

នៅក្នុងបញ្ជីនេះបានអោយដឹងថាប្រទេសក្រិក អាចជួលមនុស្សបាន៣៤នាក់ ដាណឺម៉ាក ២០នាក់ និងស្លូវ៉ាគី ១៦នាក់ ខណៈប្រទេសស្លូវេនី និងក្រូអាស៊ីនឹងមិនអាចជួលបុគ្គលិកសម្រាប់បេសកកម្មការទូត និងការិយាល័យកុងស៊ុលរបស់ពួកគេ ដូចករណីសហរដ្ឋអាមេរិកដែរ៕

RELATED ARTICLES