ភ្នំពេញ៖ឆន សុវណ្ណារាជ ធ្លាប់ច្រៀងដៃគូជាមួយឱក សុគន្ធកញ្ញា មុនពេលនាងរៀបការប្ដីដោយមានពេល ខ្លះ អ្នកទាំងពីរបានអោបគ្នានៅលើឆាកតន្រ្ដីទៀតផង។ប៉ុន្ដែរយៈពេលជាង២ឆ្នាំចុងក្រោយនេះសុវណ្ណារាជ នៅតែ ជាដៃគូដ៍យល់ចិត្តជាងគេក្នុងចំណោមតារានៅហង្សមាសរបស់សុគន្ធកញ្ញា ដដែលហើយលោក ថែម ទទួលបាន សេចក្ដីទុកចិត្តពីស្វាមីតារាចម្រៀងរូបនេះត្រូវជាមេរបស់លោកគឺប្អូនថៅកែហង្សមាសលោកអ៊ឹង សុខលី ដែល មិនធ្លាប់ចេះប្រចណ្ឌភរិយារបស់លោកជាមួយអ្នកចម្រៀងរោមទ្រូងច្រើនរូបនេះម្ដងណាឡើយ។

ប្រភពបានឲ្យ ដឹងថានៅពេលដែលសុវណ្ណារាជ បាក់ទឹកចិត្តខ្លាំងកាលពីដើមខែមិថុនា ព្រោះតែមានការរិះគន់ដូចទឹកបាក់ទំនប់រឿងដែលលោកទម្លាក់បេក្ខភាពទុំ សុវត្ថិ ចេញពីកម្មវិធីCambodian Idol រដូវកាលទី៤ត្រឹមវគ្គJudge Audition នោះសុគន្ធកញ្ញា ក្នុងនាមជាអ្នកមិនព្រមចុចឲ្យលោកសុវត្ថិ បន្ដតំណើរទៅមុខទៀតនោះនាងរង ការរិះ គន់ស្រាលជាងលោករាជ ទើបតែងតែព្យាយាមលើកទឹកចិត្តអ្នកចម្រៀងរួមក្រុមនេះ ជានិច្ចទើបធ្វើឲ្យលោកនៅ តែអាចបន្ដការងាររបស់ខ្លួនទៅមុខទៀត។ភាពស្និតស្នាលរវាងលោកឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា នេះ ដែរត្រូវបានគេសន្និដ្ឋានថានឹងធ្វើឲ្យអតីតតារាU2 រូបនេះមានសុវត្ថិភាពក្នុងការកាន់តំណែងធំនេះព្រោះថាឥទ្ធ ពលរបស់សុគន្ធកញ្ញា នៅពេលនេះប្រៀបបានជាម្ចាស់ឬថៅកែរបស់ហង្សមាសទៅហើយក្រោយនាងក្លាយទៅ ជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ជាផ្លូវការជាង២ឆ្នាំមកនេះ។

សូមបញ្ជាក់ថាឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា បានរួមអាជីពជាមួយឱក សុគន្ធកញ្ញា នៅផលិតកម្មU2 ឬCB ហើយសុវណ្ណារាជ បានចូលទៅហង្សមាសឆ្នាំ២០០៧ ខណៈដែលសុគន្ធកញ្ញា ទៅតាមក្រោយទើបធ្វើឲ្យពួកគេ ស្និតស្នាលគ្នាកាន់តែខ្លាំងរយៈពេលជាង១០ឆ្នាំមកនេះ។ប៉ុន្ដែទាក់ទងរឿងស្នេហារបស់លោកសុវណ្ណារាជ វិញ នៅឆ្នាំ២០២២ នេះគេឃើញតារាវ័យ៣៧ឆ្នាំរូបនេះត្រូវស្រីស្អាតម្នាក់តាមអោបថើបដល់ ឆាកតន្រ្ដីរហូតធ្វើឲ្យមាន ការសង្ស័យថានារីខ្មែរកាត់ចិនរូបនោះជាស្រីស្នេហ៍ថ្មីរបស់លោករាជ ទៀតផង ខណៈដែលរឿងស្នេហារបស់តារាហង្សមាសជាមួយនិស្សិតស្រីនៅអាមេរិកកញ្ញា”អរិយ៉ា”បានស្ងប់ស្ងាត់ជាង១០ឆ្នាំ។ចំពោះការហ៊ានបញ្ចេញរូបស្រី ស្អាតកៀកកើយរបស់លោកសុវណ្ណារាជ នៅពេលនេះធ្វើឲ្យដំណឹងដែលថាលោកមានប្រុសតាមស្រលាញ់ ច្រើន ជាងស្រីនោះកាន់តែសាបបន្ដិចម្ដងៗ ស្របពេលដែលFan ចង់ឲ្យលោករាជ យកប្រពន្ធឲ្យបានឆាប់ៗដើម្បី លុប ដានពាក្យចរចាមអារ៉ាមទាំងឡាយ ព្រោះតារាចម្រៀងខែម ប៊ុនថៃ អាយុស្មើលោកដែរពេលនេះ គេមានកូន៣ នាក់ទៅហើយ៕



