Thursday, March 13, 2025
Homeតារាខ្មែរឆន សុវណ្ណារាជ ៖ប្រពន្ធមេតាមលើកទឹកចិត្ត

ឆន សុវណ្ណារាជ ៖ប្រពន្ធមេតាមលើកទឹកចិត្ត

ភ្នំពេញ៖ឆន សុវណ្ណារាជ ធ្លាប់ច្រៀងដៃគូជាមួយឱក សុគន្ធកញ្ញា មុនពេលនាងរៀបការប្ដី​ដោយ​មានពេល ខ្លះ អ្នកទាំងពីរបានអោបគ្នានៅលើឆាកតន្រ្ដីទៀតផង។ប៉ុន្ដែរយៈពេលជាង២ឆ្នាំចុងក្រោយនេះសុវណ្ណារាជ នៅតែ ជាដៃគូដ៍យល់ចិត្តជាងគេក្នុងចំណោមតារានៅ​ហង្សមាសរបស់​សុគន្ធកញ្ញា ដដែលហើយលោក ថែម ទទួលបាន សេចក្ដីទុកចិត្ត​ពីស្វាមីតារាចម្រៀងរូបនេះ​​​ត្រូវជាមេរបស់លោកគឺប្អូនថៅកែហង្សមាសលោកអ៊ឹង សុខលី ដែល មិនធ្លាប់ចេះប្រចណ្ឌ​ភរិយារបស់លោកជាមួយអ្នកចម្រៀងរោមទ្រូងច្រើនរូបនេះម្ដងណាឡើយ។

ប្រភពបានឲ្យ ដឹងថានៅពេលដែលសុវណ្ណារាជ បាក់ទឹកចិត្តខ្លាំងកាលពីដើមខែមិថុនា ព្រោះតែមានការរិះគន់​ដូច​ទឹក​បាក់​ទំនប់​រឿងដែលលោកទម្លាក់បេក្ខភាពទុំ សុវត្ថិ ចេញពីកម្មវិធីCambodian Idol រដូវកាលទី៤ត្រឹម​វគ្គJudge Audition នោះសុគន្ធកញ្ញា ក្នុងនាមជាអ្នកមិនព្រមចុច​ឲ្យលោក​សុវត្ថិ បន្ដ​តំណើរ​ទៅ​មុខទៀតនោះនាងរង ការរិះ គន់ស្រាលជាងលោករាជ ទើបតែងតែព្យា​យាម​លើក​​ទឹក​ចិត្ត​អ្នកចម្រៀងរួមក្រុមនេះ ជា​និច្ច​ទើបធ្វើឲ្យលោកនៅ តែអាចបន្ដការងារ​របស់​ខ្លួនទៅមុខទៀត។ភាពស្និតស្នាល​រវាង​លោកឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា នេះ ដែរត្រូវ​បាន​គេសន្និដ្ឋានថានឹងធ្វើឲ្យ​អតីត​តារាU2 រូបនេះមានសុវត្ថិភាពក្នុងការ​កាន់តំណែងធំនេះ​ព្រោះ​ថាឥទ្ធ ពលរបស់សុគន្ធកញ្ញា នៅ​ពេលនេះប្រៀបបានជាម្ចាស់ឬថៅកែរបស់ហង្សមាស​ទៅហើយក្រោយនាងក្លាយទៅ ជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ជាផ្លូវការជាង២ឆ្នាំមកនេះ។

សូមបញ្ជាក់ថាឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា បានរួមអាជីពជាមួយឱក សុគន្ធ​កញ្ញា នៅផលិតកម្មU2 ឬCB ហើយសុវណ្ណារាជ បានចូលទៅហង្សមាសឆ្នាំ២០០៧ ខណៈ​ដែលសុគន្ធកញ្ញា ទៅតាមក្រោយទើបធ្វើឲ្យពួកគេ ស្និតស្នាលគ្នា​កាន់តែខ្លាំងរយៈពេលជាង១០​ឆ្នាំ​មកនេះ។ប៉ុន្ដែទាក់ទងរឿងស្នេហារបស់លោកសុវណ្ណារាជ វិញ នៅឆ្នាំ២០២២ នេះគេឃើញ​តារាវ័យ៣៧ឆ្នាំរូបនេះត្រូវស្រីស្អាតម្នាក់តាមអោបថើបដល់ ឆាកតន្រ្ដីរហូតធ្វើឲ្យមាន ការសង្ស័យ​ថានារីខ្មែរកាត់ចិនរូបនោះជាស្រីស្នេហ៍ថ្មីរបស់លោករាជ ទៀតផង ខណៈដែលរឿងស្នេហា​របស់តារា​ហង្សមាសជាមួយនិស្សិតស្រីនៅអាមេរិកកញ្ញា”អរិយ៉ា”បានស្ងប់​ស្ងាត់ជាង១០ឆ្នាំ។​ចំពោះការហ៊ានបញ្ចេញរូបស្រី ស្អាតកៀកកើយរបស់លោកសុវណ្ណារាជ នៅពេលនេះធ្វើឲ្យដំ​ណឹង​ដែលថាលោកមានប្រុសតាមស្រលាញ់ ច្រើន ជាងស្រីនោះកាន់តែសាបបន្ដិចម្ដងៗ ស្រប​ពេលដែលFan ចង់ឲ្យលោករាជ យកប្រពន្ធឲ្យបានឆាប់ៗដើម្បី លុប ដានពាក្យចរចាមអារ៉ាម​ទាំង​ឡាយ ព្រោះតារាចម្រៀងខែម ប៊ុនថៃ អាយុស្មើលោកដែរពេលនេះ គេមានកូន៣ នាក់ទៅ​ហើយ​៕

RELATED ARTICLES