Thursday, March 13, 2025
Homeតារាខ្មែរចាន់ កែវនិមល ៖បាត់មុខជាថ្មី សម្ងំថែគ័តកូនទី២

ចាន់ កែវនិមល ៖បាត់មុខជាថ្មី សម្ងំថែគ័តកូនទី២

ភ្នំពេញ៖ចាន់ កែវនិមល បានចាប់ផ្ដើមសម្រេចចិត្តមិនទទួលការងារសិល្បៈមួយចំនួន​អំឡុង​ពេលដែល​នាងព​ពោះកូនទី២ឈានដល់ជាង៤ខែនេះ​ទើបនាងថាត្រូវតែបង្ខំចិត្ត​បាត់មុខ​មួយ​រយៈសិនដើម្បីយកពេល​វេលារក្សារ​សុខភាពឲ្យបានល្អ បើទោះជាមុននេះនាងថាពោះ​នាង​នៅមិនទាន់​ប៉ោង​ហើយអ្នកខ្លះមើលសឹងតែមិន​ដឹងថានាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​កូនក្ដី។កែវនិមល ថា ទម្ងន់កូន​ប្រុស​នេះ​មាន​ពេលខ្លះ​នាងភាំង​​ច្រ​ឡំ​ថារូប​នាងធាត់ដុះក្បាលពោះទៀតផង ព្រោះខានមាន​កូន​ច្រើន​ឆ្នាំ​ពេក​។ដោយឡែកFan របស់ពិធីការិនីរូបនេះវិញបានផ្ញើរសារគាំទ្រនាងជា​បន្ដ​បន្ទា​ប់​ដោយភាគ​ច្រើន​​ពួកគេបានហៅនាងថាជាជំទាវៗ។

​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថាការយកកូនទី២របស់ចាន់ កែវនិមល នៅពេលនេះមិនមែន​ជារឿង​ចៃ​ដន្យនោះទេ ប៉ុន្ដែវាជាការ​ត្រៀមទុកហើយដល់ពេលវេលា​ដែលនាងត្រូវតែយក​កូន​ថែមដើ​ម្បី​ទប់ស្កាត់រឿងរ៉ាវដែលមានអ្នកខ្លះសង្ស័យ​ថាស្វាមីរបស់ពិធីការិនីល្បីឈ្មោះរូបនេះគឺឯកឧត្តមសូវ៉ាត សីលា លែងសូវស្នេហានិមល ដូចមុនក្រោយ​ពីផ្ទុះ​ព័តមានថាកែវនិលម មាន​ស្នេ​ហា​ជាមួយប្ដីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០ ហេតុនេះ​ហើយគេជឿរថាការមានផ្ទៃពោះកូនប្រុសរបស់និមល នេះ​នាងចង់បញ្ជាក់ឲ្យគ្រប់គ្នាដឹងថាប្ដី​ ​មិនត្រឹម​តែ​កាន់​តែស្រលាញ់នាងទ្វេដងនោះទេ ប៉ុន្ដែ​ពេលនេះថែមទាំងឲ្យកាដូធំ១​ទៅនាង​តាមរយៈការបាន​កូន​ដូច​ក្ដី​ប្រាថ្នា។

 ពិធីការិនីវ័យ៣៦ឆ្នាំអ្នកនាងចាន់ កែវនិមល ធ្លាប់បាត់មុខពីឆាកតន្រ្ដីជាច្រើនខែក្រោយ​នាង​​កើត​កូវីដ​កាលពី​ខែ​មីនាឆ្នាំ២០២១ ហើយក្រោយជាសះស្បើយក៍បាននាំស្វាមីនិងកូនស្រី​ទៅដើរកម្សាន្ដនៅអាមេរិកជាង២ខែ និងបាន​វិមកកាន់ក្បាលមីក្រូសារជាថ្មីកាលពីចុងខែ​សី​ហា​​ឆ្នាំ២០២១ តែពេលនេះនាងត្រូវបាត់មុខម្ដង​ទៀត​ដើម្បីថែទាំ​ទារ​កក្នុងផ្ទៃ​នឹងត្រៀមសម្រាល​កូន​​នៅ​ចុងឆ្នាំ២០២២ ខាងមុខនេះ។គេជឿរថាក្រោយពួក​គេបាន​កូនម្នាក់ទៀត​នេះវា​នឹង​ធ្វើឲ្យ​ចំណង​ស្នេហារបស់កែវនិមល នឹងមានភាពរឹងមាំថែមទៀត បើទោះជានាងចង់បាន​កូនភ្លោះ​តែ​មិន​បាន​ដូចចិត្តក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះមុននិមល ពោះធំនាងបានបាត់បង់តំ​ណែ​ង​​​ជាធិ​ការិនី​Cambodian Idol រដូវកាលទី៤ដោយថៅកែឲ្យនាងថន លក្ខិណា ទៅរ៉ាប់រងជំនួស​ព្រោះ​មិន​អាច​បណ្ដោ​យឲ្យនាងចាប់ដៃ​លោកវិ​បុល សារជាថ្មីបានជាដាច់ខាត​ដោយសារតែ​ខ្លាច​​ផ្ទុះ​រឿងធំកក្រើកសារជាថ្មីម្ដងទៀត៕

RELATED ARTICLES