ភ្នំពេញ៖ចាន់ កែវនិមល បានចាប់ផ្ដើមសម្រេចចិត្តមិនទទួលការងារសិល្បៈមួយចំនួនអំឡុងពេលដែលនាងពពោះកូនទី២ឈានដល់ជាង៤ខែនេះទើបនាងថាត្រូវតែបង្ខំចិត្តបាត់មុខមួយរយៈសិនដើម្បីយកពេលវេលារក្សារសុខភាពឲ្យបានល្អ បើទោះជាមុននេះនាងថាពោះនាងនៅមិនទាន់ប៉ោងហើយអ្នកខ្លះមើលសឹងតែមិនដឹងថានាងមានកូនក្ដី។កែវនិមល ថា ទម្ងន់កូនប្រុសនេះមានពេលខ្លះនាងភាំងច្រឡំថារូបនាងធាត់ដុះក្បាលពោះទៀតផង ព្រោះខានមានកូនច្រើនឆ្នាំពេក។ដោយឡែកFan របស់ពិធីការិនីរូបនេះវិញបានផ្ញើរសារគាំទ្រនាងជាបន្ដបន្ទាប់ដោយភាគច្រើនពួកគេបានហៅនាងថាជាជំទាវៗ។

សូមបញ្ជាក់ថាការយកកូនទី២របស់ចាន់ កែវនិមល នៅពេលនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែវាជាការត្រៀមទុកហើយដល់ពេលវេលាដែលនាងត្រូវតែយកកូនថែមដើម្បីទប់ស្កាត់រឿងរ៉ាវដែលមានអ្នកខ្លះសង្ស័យថាស្វាមីរបស់ពិធីការិនីល្បីឈ្មោះរូបនេះគឺឯកឧត្តមសូវ៉ាត សីលា លែងសូវស្នេហានិមល ដូចមុនក្រោយពីផ្ទុះព័តមានថាកែវនិលម មានស្នេហាជាមួយប្ដីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០ ហេតុនេះហើយគេជឿរថាការមានផ្ទៃពោះកូនប្រុសរបស់និមល នេះនាងចង់បញ្ជាក់ឲ្យគ្រប់គ្នាដឹងថាប្ដី មិនត្រឹមតែកាន់តែស្រលាញ់នាងទ្វេដងនោះទេ ប៉ុន្ដែពេលនេះថែមទាំងឲ្យកាដូធំ១ទៅនាងតាមរយៈការបានកូនដូចក្ដីប្រាថ្នា។

ពិធីការិនីវ័យ៣៦ឆ្នាំអ្នកនាងចាន់ កែវនិមល ធ្លាប់បាត់មុខពីឆាកតន្រ្ដីជាច្រើនខែក្រោយនាងកើតកូវីដកាលពីខែមីនាឆ្នាំ២០២១ ហើយក្រោយជាសះស្បើយក៍បាននាំស្វាមីនិងកូនស្រីទៅដើរកម្សាន្ដនៅអាមេរិកជាង២ខែ និងបានវិមកកាន់ក្បាលមីក្រូសារជាថ្មីកាលពីចុងខែសីហាឆ្នាំ២០២១ តែពេលនេះនាងត្រូវបាត់មុខម្ដងទៀតដើម្បីថែទាំទារកក្នុងផ្ទៃនឹងត្រៀមសម្រាលកូននៅចុងឆ្នាំ២០២២ ខាងមុខនេះ។គេជឿរថាក្រោយពួកគេបានកូនម្នាក់ទៀតនេះវានឹងធ្វើឲ្យចំណងស្នេហារបស់កែវនិមល នឹងមានភាពរឹងមាំថែមទៀត បើទោះជានាងចង់បានកូនភ្លោះតែមិនបានដូចចិត្តក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះមុននិមល ពោះធំនាងបានបាត់បង់តំណែងជាធិការិនីCambodian Idol រដូវកាលទី៤ដោយថៅកែឲ្យនាងថន លក្ខិណា ទៅរ៉ាប់រងជំនួសព្រោះមិនអាចបណ្ដោយឲ្យនាងចាប់ដៃលោកវិបុល សារជាថ្មីបានជាដាច់ខាតដោយសារតែខ្លាចផ្ទុះរឿងធំកក្រើកសារជាថ្មីម្ដងទៀត៕

