Wednesday, March 12, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ស្នេហាស្រាលខ្លួន

តន់ ច័ន្ទសីម៉ា ៖ស្នេហាស្រាលខ្លួន

ភ្នំពេញ៖តារាចម្រៀងតូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ធ្លាប់លេចឭថានាងត្រូវពោះម៉ាយម្នាក់​តាម​ស្នេហារហូត​ធ្វើ​ឲ្យស្រីស្រស់ពិបាកគេចអន្ទាក់មួយនេះទៀតផង។តែក្នុងជំនួបផ្ទាល់និងការឆ្លើយតបទៅFan របស់នាង​ច័ន្ទ​សីម៉ា តែងតែនិយាយដដែលៗថានាងគ្មានសង្សារទេ ប៉ុន្ដែការវា​ចារបស់​នាង​​នោះគ្មាន​អ្នកណាម្នាក់ជឿរជាក់​ឡើយ​រហូត​ដល់នាងទាល់តម្រេះទៀតផង ព្រោះ​គ្រប់​គ្នា​យល់ថានាងស្អាតនិងល្បីប៉ុណ្ណឹង​ដែររឿងអីរកក្ដិបសង្សា​រ១​ធ្វើថ្នាំមិនបាន។

  តាមព័តមានថាអំឡុងពេលដែលនាងតន់ ច័ន្ទសីម៉ា ហាក់មិនចង់ប៉ៈស្នេហ៍ពោះម៉ាយ​ហើយព្យាយាម​គេចចេញ​ពីបុរសដែលតាមនាងស្អិតនោះស្រាប់តែពេលនេះតារាវ័យ២៥ឆ្នាំហាក់ធូទ្រូងឡើងវិញព្រោះតែលោកពោះម៉ាយនោះងាកទៅស្នេហ៍ស្និតអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ដែលធ្វើឲ្យសីម៉ា ដូចដកបន្លារពីទ្រូង។ប៉ុន្ដែសីម៉ា នៅតែមិន​ដែល​ហ៊ាន​សារភាព​ថាពោះម៉ាយ​រូបនោះ​ធ្លាប់លង់សម្រស់នាងឡើយ ពោលគឺឲ្យតែគេសួររឿងស្នេហា​នាងនិ​យា​យ​ដូច​មុន​ច្រំ​ដែល​ៗថាគ្មានគូដូចគេអីចឹងមិនដឹងបណ្ដើរអ្នកណាឡើយ។

 តន់ ច័ន្ទសីម៉ា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះ​ទូរស័ព្ទនាងតេ​ចូល​គ្មាន​អ្នកទទួល ពោលគឺតាំង​ពី​ឡើងកូដនៅGalaxy នាងមិនដែលលើកទូរស័ព្ទអ្នកសារព័ត​មាន​ឡើយ ហើយកន្លងមកអ្នកកាសែតសម្ភាសន៍​នាង​បានតែពេលជួបផ្ទាល់ប៉ុណ្ណោះ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាតន់ ច័ន្ទសីម៉ា នៅតែជាតួឯករបស់Galaxy បើទោះ​ជាចុងក្រោយនេះនាង​មិន​សូវ​មានបទល្បីៗខ្លាំងដូចមុនក្ដី។ប៉ុន្ដែមហាជនយល់មើលឃើញថាការរយាលពីការចាប់​ដៃជាមួយកំពូលតារា​ចម្រៀង​ព្រាប សុវត្ថិ របស់ច័ន្ទសីម៉ា ក្រោយលោក​សុវត្ថិ ឡើងជា​ឧកញ៉ា៣ខែមកនេះធ្វើឲ្យនាងពិបាកស្ទុះទៅមុខ​ថែមទៀត បើទោះជា​នាងអាច​ងាកទៅ​សម្រុក​ធ្វើជាដៃគូជាមួយលោកខេម វិញក្ដី។អ្វីដែលធ្វើឲ្យសីម៉ា ហាក់​ស្រពិ​ចស្រពិល​ថា​នឹងអាចអុកឡុក​ទីផ្សារចម្រៀងបានដូចមុនទៀត​កម្រិតណានោះគឺនាងបាត់បង់អ្នក​និពន្ធជំនិត​របស់​ខ្លួនគឺលោកយឹម តាស្រង់ ដែលក្លាយទៅជាឧកញ៉ាហើយបានចាកចេញពីGalaxy ទៅហើយនោះអាចធ្វើ​ឲ្យជះ​ទីផ្សារ​ចម្រៀងរបស់នាងលែងសូវដិតដល់ដូចមុន បើទោះជា​ជាសីម៉ា ធ្លាប់ថានាងគ្មានការ​បារម្ភ​ពីបញ្ហានេះក្ដី។

 ទស្សនិកជនរងចាំមើលថាសម្រាប់ទីផ្សារចម្រៀងផ្នែកយុវវ័យនៅចុងឆ្នាំ២០២២ និង​ដើម​​ឆ្នាំ​២០២៣ ខាងមុខ​នេះ​នៅ​តែតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា មានប្រៀងជាងគេ​ទៀត​ឬយ៉ាងណា?

RELATED ARTICLES