ភ្នំពេញ៖តារាចម្រៀងតូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ធ្លាប់លេចឭថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហារហូតធ្វើឲ្យស្រីស្រស់ពិបាកគេចអន្ទាក់មួយនេះទៀតផង។តែក្នុងជំនួបផ្ទាល់និងការឆ្លើយតបទៅFan របស់នាងច័ន្ទសីម៉ា តែងតែនិយាយដដែលៗថានាងគ្មានសង្សារទេ ប៉ុន្ដែការវាចារបស់នាងនោះគ្មានអ្នកណាម្នាក់ជឿរជាក់ឡើយរហូតដល់នាងទាល់តម្រេះទៀតផង ព្រោះគ្រប់គ្នាយល់ថានាងស្អាតនិងល្បីប៉ុណ្ណឹងដែររឿងអីរកក្ដិបសង្សារ១ធ្វើថ្នាំមិនបាន។

តាមព័តមានថាអំឡុងពេលដែលនាងតន់ ច័ន្ទសីម៉ា ហាក់មិនចង់ប៉ៈស្នេហ៍ពោះម៉ាយហើយព្យាយាមគេចចេញពីបុរសដែលតាមនាងស្អិតនោះស្រាប់តែពេលនេះតារាវ័យ២៥ឆ្នាំហាក់ធូទ្រូងឡើងវិញព្រោះតែលោកពោះម៉ាយនោះងាកទៅស្នេហ៍ស្និតអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ដែលធ្វើឲ្យសីម៉ា ដូចដកបន្លារពីទ្រូង។ប៉ុន្ដែសីម៉ា នៅតែមិនដែលហ៊ានសារភាពថាពោះម៉ាយរូបនោះធ្លាប់លង់សម្រស់នាងឡើយ ពោលគឺឲ្យតែគេសួររឿងស្នេហានាងនិយាយដូចមុនច្រំដែលៗថាគ្មានគូដូចគេអីចឹងមិនដឹងបណ្ដើរអ្នកណាឡើយ។

តន់ ច័ន្ទសីម៉ា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទនាងតេចូលគ្មានអ្នកទទួល ពោលគឺតាំងពីឡើងកូដនៅGalaxy នាងមិនដែលលើកទូរស័ព្ទអ្នកសារព័តមានឡើយ ហើយកន្លងមកអ្នកកាសែតសម្ភាសន៍នាងបានតែពេលជួបផ្ទាល់ប៉ុណ្ណោះ។

អ្នកជំនាញសិល្បៈបានលើកឡើងថាតន់ ច័ន្ទសីម៉ា នៅតែជាតួឯករបស់Galaxy បើទោះជាចុងក្រោយនេះនាងមិនសូវមានបទល្បីៗខ្លាំងដូចមុនក្ដី។ប៉ុន្ដែមហាជនយល់មើលឃើញថាការរយាលពីការចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ របស់ច័ន្ទសីម៉ា ក្រោយលោកសុវត្ថិ ឡើងជាឧកញ៉ា៣ខែមកនេះធ្វើឲ្យនាងពិបាកស្ទុះទៅមុខថែមទៀត បើទោះជានាងអាចងាកទៅសម្រុកធ្វើជាដៃគូជាមួយលោកខេម វិញក្ដី។អ្វីដែលធ្វើឲ្យសីម៉ា ហាក់ស្រពិចស្រពិលថានឹងអាចអុកឡុកទីផ្សារចម្រៀងបានដូចមុនទៀតកម្រិតណានោះគឺនាងបាត់បង់អ្នកនិពន្ធជំនិតរបស់ខ្លួនគឺលោកយឹម តាស្រង់ ដែលក្លាយទៅជាឧកញ៉ាហើយបានចាកចេញពីGalaxy ទៅហើយនោះអាចធ្វើឲ្យជះទីផ្សារចម្រៀងរបស់នាងលែងសូវដិតដល់ដូចមុន បើទោះជាជាសីម៉ា ធ្លាប់ថានាងគ្មានការបារម្ភពីបញ្ហានេះក្ដី។

ទស្សនិកជនរងចាំមើលថាសម្រាប់ទីផ្សារចម្រៀងផ្នែកយុវវ័យនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ខាងមុខនេះនៅតែតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា មានប្រៀងជាងគេទៀតឬយ៉ាងណា?