ភ្នំពេញ៖មាស សុខសោភា បានបង្ហាញសក់ដ៍វែងអន្លាយរបស់នាងពីក្បាលដល់ក្បាលជង្គង់ពោលគឺស្ទើតែធ្វើឲ្យគ្រប់គ្នាសឹងតែមិនគូឲ្យជឿរឡើយ។សម្រាប់Fan របស់សុខសោភា ពួកគេពេញចិត្តនិងចាត់ទុកថាតារារាម រូបនេះគឺពិតជាកំពូលអ្នកថែរក្សារសក់បានល្អបំផុតមែន ព្រោះតារាខ្មែរគ្មានអ្នកណាធ្វើបានដូចនាងទេ។ប៉ុន្ដែអ្នកខ្លះបែជាមានការសង្ស័យថាសោភា ពាក់សក់តទៅវិញទើបធ្វើឲ្យអ្នកគាំទ្រតារាផ្សេងៗពីគ្នានោះមានគំនិតក្វែងគ្នាលើបណ្ដាញសង្គម។យ៉ាងណាតាមរយៈការទម្លាក់សក់មកអស់របស់សោភា នៅពេលនេះគឺធ្វើឲ្យរូបរាងនាងកាន់តែមានភាពទាក់ទាញថែមទៀតពោលគឺសក់សាកសមជាមួយទម្រង់មុខនិងដងខ្លួនរបស់នាងហើយច្បាស់ណាស់ថាក្រោយសោភា បញ្ចេញម៉ូដសក់ពិសេសដែលមិនធ្លាប់មានអ្នកណាដឹងពីមុនបែបនេះច្បាស់ជាធ្វើឲ្យក្រុមហ៊ុនសាប៊ូទាំងឡាយចាប់អារម្មណ៍នាងថែមទៀតជាមិនខានឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់បន្ទាប់ពីសោភា អួតសក់ខ្មៅរលើបរលោងបែបនេះគឺព្រួយ១បាញ់បានសត្វ២ ព្រោះមិនត្រឹមតែមានក្រុមហ៊ុនសាប៊ូខ្លះចង់បាននាងមកធ្វើជាBA នោះទេ តែក៍ធ្វើឲ្យស្វាមីនាងលោកអ៊ឹត រ៉ាដា កាន់តែពេញចិត្តភរិយារបស់លោកស្ដូកតែម្ដង ហើយការពូកែតែងខ្លួនឲ្យប្លែកៗបែបនេះហើយដែលធ្វើឲ្យអ្នកចម្រៀងសំនៀងផ្អែមរូបនេះបានរក្សារស្នេហាឆ្លងទ្វីពដល់ទៅ១៥ឆ្នាំ(២០០៧-២០២២)ដោយគ្មានប្រឈមហានិភ័យរឿងស្នេហ៍ប្រែប្រួលនោះទេ ទោះជាមង្គលការរបស់នាងទាំង២លើកកន្លងមកសុទ្ធតែធ្វើឲ្យលាក់បាំងបំផុតក្ដី។

គូរកត់សម្គាល់ថាក្រោយមាស សុខសោភា បានរើរបង្វេចចេញពីថោន ទៅចូលរាម ជាង១ឆ្នាំនេះនាងមានការស្លៀកពាក់ស្ទើតែផ្លាស់ប្ដូរទាំងស្រុងតែម្ដងពិសេសគឺម៉ូដសក់នេះដែលប្ដូរគ្រប់ពេលវេលាទៅតាមប្រភេទនៃកម្មវិធី។នេះជាចំណុចខ្លាំងរបស់សុខសោភា ១ទៀតធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញលើរូបសម្រស់បន្ថែមពីលើទឹកដមសំនៀង បើទោះជារយៈពេលចុងក្រោយនេះនាងមិនទាន់មានបទផ្ទុះដូចមុនក្ដី តែតាមកម្មវិធីប្រគុំតន្រ្ដីធំៗទាំងឡាយគេនៅតែឃើញសោភា លេចមុខច្រៀងសម្ដែងដូចមុនដែលនេះបញ្ជាក់ថាសុខសោភា មិនធ្លាក់ចុះទេពោលគឺគ្រាន់តែនៅទ្រឹងប៉ុណ្ណោះ។

សូមបញ្ជាក់ថាមាស សុខសោភា ទើបតែបណ្ដើរស្វាមីនាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា ទៅប្រទេសឡាវដើម្បីធ្វើបុណ្យសន្សំកុសលរួមគ្នានិងការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ក្រោយអ្នកទាំងពីរបានអាកខានទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុបជាង២ឆ្នាំដោយសារតែកូវីដ។អតីតតារាថោន រូបនេះបានក្លាយទៅជាអ្នកជំនួញក្រោយចាប់ដៃជាមួយថៅកែស្រីរាម ហើយស្ងប់ស្ងាត់រឿងដំណឹងចង់ចេញទៅរស់នៅប្រទេសកាណាដា ព្រោះថាពេលនេះស្វាមីនាងមកនៅខ្មែរជាងនៅបរទេស។យ៉ាងណាការផាត់ចោលហង្សមាស,Galaxy និងក្រាញមិនព្រមទៅថោន ជាថ្មីនោះធ្វើឲ្យសុខសោភា ហាក់លែងមានសន្ទុះទៅមុខ ព្រោះបទចម្រៀងថ្មីៗរបស់នាងមិនសូវកក្រើកដូចមុន ខណៈដែលតាមកម្មវិធីប្រលងចម្រៀងធំៗគេយកតែបទចាស់ៗរបស់នាងទៅច្រៀងប៉ុណ្ណោះ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប នៅតែមានជំនឿរចិត្តថាសម្ថភាពដូចសុខសោភា ទោះជាទៅដល់ផលិតកម្មណាក៍នៅតែល្បីដដែលទៅវិញ។ថ្វីត្បិតតែមានការលើកឡើងបែបនេះរបស់អតីតតារាហង្សមាសក្ដី ក៍គេជឿរថាប្រសិនបើសុខសោភា បង្ហាញតែម៉ូដសក់ថ្មីដែលវែងដាច់គេ ហើយបទចម្រៀងថ្មីៗរបស់នាងមិនល្បីដាច់គេដូចពីមុននោះទេនោះច្បាស់ជា”រលកក្រោយ ច្រានរលកមុន”ជាមិនខាន៕

