Wednesday, March 12, 2025
Homeតារាខ្មែរមាស សុខសោភា ៖ពូកែចងចិត្តស្វាមី

មាស សុខសោភា ៖ពូកែចងចិត្តស្វាមី

ភ្នំពេញ៖មាស សុខសោភា បានបង្ហាញសក់ដ៍វែងអន្លាយរបស់នាងពីក្បាលដល់ក្បាលជង្គង់​ពោលគឺស្ទើតែធ្វើ​ឲ្យគ្រប់គ្នាសឹងតែមិនគូឲ្យជឿរឡើយ។សម្រាប់Fan របស់សុខសោភា ពួកគេ​ពេញចិត្ត​និងចាត់​ទុកថាតារារាម រូបនេះគឺពិតជាកំពូលអ្នកថែរក្សារសក់បានល្អបំផុតមែន ព្រោះ​​​​តារាខ្មែរគ្មានអ្នកណាធ្វើបានដូចនាងទេ។ប៉ុន្ដែអ្នកខ្លះបែជាមានការសង្ស័យថាសោភា ពាក់សក់តទៅវិញទើបធ្វើឲ្យអ្នកគាំទ្រ​តារាផ្សេងៗពីគ្នានោះមាន​គំ​និតក្វែងគ្នាលើបណ្ដាញសង្គម។យ៉ាងណាតាមរយៈការទម្លាក់សក់មកអស់របស់សោភា នៅពេលនេះគឺធ្វើ​ឲ្យ​រូបរាង​នាង​កាន់តែមាន​ភាពទាក់ទាញថែមទៀតពោលគឺសក់សាកសមជាមួយ​ទម្រង់មុខនិងដងខ្លួនរបស់​នាង​​​​​​​​​​​​​​​​​​​​​​​​​​ហើយច្បាស់ណាស់ថាក្រោយសោភា បញ្ចេញម៉ូដសក់ពិសេសដែលមិនធ្លាប់មានអ្នក​ណា​​ដឹងពីមុនបែបនេះ​ច្បាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាធ្វើឲ្យក្រុមហ៊ុនសាប៊ូទាំង​ឡាយចាប់អារម្មណ៍នាងថែមទៀតជា​មិន​ខានឡើយ។អ្វីដែលគូរឲ្យ​កត់សម្គាល់​បន្ទាប់ពីសោភា អួតសក់ខ្មៅរលើបរលោងបែបនេះគឺ​ព្រួយ១​បាញ់បានសត្វ២ ព្រោះមិនត្រឹមតែមានក្រុមហ៊ុនសាប៊ូ​ខ្លះចង់បាននាងមកធ្វើជាBA នោះ​​ទេ តែក៍ធ្វើឲ្យស្វាមីនាងលោកអ៊ឹត រ៉ាដា កាន់តែពេញចិត្តភរិយារបស់​លោក​ស្ដូក​តែម្ដង ហើយការពូកែតែងខ្លួនឲ្យប្លែកៗបែបនេះហើយដែលធ្វើឲ្យអ្នក​ចម្រៀងសំនៀងផ្អែមរូបនេះបានរក្សារ​ស្នេ​ហា​ឆ្លងទ្វីពដល់ទៅ១៥ឆ្នាំ(២០០៧-២០២២)ដោយគ្មានប្រឈមហានិភ័យរឿងស្នេហ៍​ប្រែប្រួលនោះទេ ទោះជាមង្គល​ការរបស់នាងទាំង២លើកកន្លងមកសុទ្ធតែ​ធ្វើឲ្យលាក់បាំង​បំ​ផុត​ក្ដី។

 គូរកត់សម្គាល់ថាក្រោយមាស សុខសោភា បានរើរបង្វេចចេញពីថោន​ ទៅចូលរាម ជាង១ឆ្នាំនេះនាងមានការ​ស្លៀកពាក់ស្ទើតែផ្លាស់ប្ដូរទាំងស្រុងតែម្ដងពិសេសគឺម៉ូដសក់នេះដែលប្ដូរគ្រប់ពេលវេលាទៅតាមប្រភេទនៃកម្មវិធី។នេះជាចំណុចខ្លាំងរបស់សុខសោភា ១ទៀត​ធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញលើរូបសម្រស់​បន្ថែមពី​លើ​ទឹកដមសំនៀង បើទោះជា​រយៈពេលចុងក្រោយនេះនាងមិនទាន់មានបទផ្ទុះដូចមុនក្ដី តែតាមកម្មវិធីប្រគុំតន្រ្ដី​ធំៗ​ទាំង​ឡាយគេនៅតែឃើញសោភា លេចមុខច្រៀងសម្ដែងដូចមុនដែលនេះបញ្ជាក់​ថាសុខសោភា  មិនធ្លាក់ចុះទេ​ពោលគឺគ្រាន់តែនៅទ្រឹងប៉ុណ្ណោះ។

 សូមបញ្ជាក់ថាមាស សុខសោភា ទើបតែបណ្ដើរស្វាមីនាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា ទៅប្រទេសឡាវ​ដើម្បីធ្វើ​បុណ្យសន្សំកុសលរួមគ្នានិងការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ក្រោយអ្នកទាំងពីរបាន​អាកខាន​ទៅដើរកម្សាន្ដ​នៅប៉ែកអ៊ឺរ៉ុបជាង២ឆ្នាំ​ដោយសារតែ​កូវីដ​។អតីតតារាថោន រូបនេះបានក្លាយទៅជាអ្នកជំនួញ​ក្រោយចាប់ដៃជាមួយថៅកែស្រីរាម ហើយ​ស្ងប់ស្ងាត់រឿងដំណឹងចង់ចេញទៅរស់នៅប្រទេសកាណាដា ព្រោះ​ថាពេលនេះស្វាមីនាង​មក​នៅខ្មែរជាងនៅបរទេស។យ៉ាងណាការផាត់ចោលហង្សមាស,Galaxy និងក្រាញមិន​ព្រម​ទៅថោន ជាថ្មីនោះធ្វើឲ្យសុខសោភា ហាក់លែងមានសន្ទុះទៅមុខ ព្រោះ​បទចម្រៀ​ង​ថ្មីៗ​របស់នាងមិនសូវ​កក្រើកដូចមុន ខណៈដែលតាមកម្មវិធីប្រលងចម្រៀងធំៗគេយក​តែ​បទ​ចាស់ៗរបស់នាងទៅច្រៀងប៉ុណ្ណោះ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប នៅតែមាន​ជំ​នឿរចិត្តថាសម្ថភាពដូចសុខសោភា ទោះជាទៅដល់​ផលិត​កម្មណាក៍នៅតែល្បីដដែល​ទៅវិញ​។ថ្វីត្បិតតែមានការលើកឡើងបែបនេះរបស់អតីតតារាហង្សមាសក្ដី ក៍គេជឿរ​ថាប្រសិនបើ​សុខ​សោភា បង្ហាញតែម៉ូដសក់ថ្មីដែលវែងដាច់គេ ហើយបទចម្រៀងថ្មីៗរបស់នាងមិនល្បីដាច់​គេ​ដូច​ពី​​មុននោះទេនោះច្បាស់ជា”រលកក្រោយ ច្រានរលកមុន”ជាមិនខាន៕

RELATED ARTICLES