ភ្នំពេញ៖តារាកំប្លែងរូបស្រស់វ៉ាន់ នីឡា ដែលជាកូនរបស់លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ នោះបានថ្លែងសារថានៅពេលដែលនាងកៀកថ្ងៃសម្រាលកូន ក៍ជិតដល់ថ្ងៃដែលចេញសម្ដែងកំប្លែងសារជាថ្មីវិញដែរ ពោលគឺនីឡា នឹងវិលវិញតាមការសន្យាបើទោះជាមុននេះក្រុមកំប្លែងដែលដឹកនាំដោយឪពុករបស់នាងត្រូវបានថ្នាក់ដឹកនាំCTN បញ្ឈប់ពីការងារទាំងអស់រួមទាំងរូបនាងក្ដី។នីឡា ដែលបានផ្អាកសម្ដែងកំប្លែងតាំងពីនាងរៀបការរួចជាង៤ខែមកនេះហាក់មានអារម្មណ៍អផ្សុកពេលឃើញមិត្តរួមអាជីពថតរឿងនៅទ្រនុំថ្មីMSA តែនាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ដអាជីពចាស់បន្ទាប់ពីសម្រាលកូនរួចនៅខែក្រោយនេះ។


គូរបញ្ជាក់ថាវ៉ាន់ នីឡា ជាតារាកំប្លែងដែលមានរូបសម្រស់ទាក់ទាញជាងគេនៅក្រុមកំ ប្លែង CTN ហើយនាងបានបោះបង់អាជីពចម្រៀងនៅសាន់ដេ និងការធ្វើពិធីការិនីនៅCNC ដោយផ្ដោតតែលើការកំប្លែងមួយមុខប៉ុណ្ណោះ។តារាតូចតន់រូបនេះបានដឹកដៃលោកស៊ុត សក្ការៈ រៀបការកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ពោលគឺការសម្រាលកូននៅខែសីហាឆ្នាំ២០២២ នេះមានន័យថានីឡា ទើបរៀបការបាន៥ខែប៉ុណ្ណោះក៍ក្លាយទៅជាម្ដាយគេ។ប៉ុន្ដែលោកតាវ៉ិច ទ័រ ធ្លាប់ប្រាប់ថាលោកមិនក្វល់ពីអ្នកណានិយាយពីរឿងកូនស្រីលោករឿងមានផ្ទៃពោះមុនរៀបការនោះទេ ព្រោះថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាជាយូមកហើយ ខណៈដែលរូបលោកវិញចង់បានចៅពឆាប់ៗ។

វ៉ាន់ នីឡា បានក្លាយទៅជាកូនប្រសារលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ព្រោះភរិយាថ្មីរបស់អតីតតារាសម្ដែងរូបនេះអ្នកស្រីសរ មុនី្នរស្មី ជាម្ដាយក្មេកនីឡា ។ជាញឹកញាប់អ្នកកំប្លែងរូបស្រស់នេះតែងតែចេញមុខសសើរស្វាមីនាងថាមានចិត្តទូលាយពោលគឺទោះជានាងថតឈុតកំប្លែងដោយស្និតជាមួយតួប្រុសយ៉ាងណាក៍ប្ដីនាងអត់ក្វល់ ដែលចំណុចទាំងនេះហើយមិនអាចបញ្ឈប់អាជីពដែលនាងស្រលាញ់នេះក្រោយមានប្ដីនោះទេ បើទោះជានាងនិងស្វាមីបានត្រៀមបង្កើតមុខរបរថ្មីផ្ទាល់ខ្លួនក្រៅពីសិល្បៈក្ដី។ដោយឡែកមហាជនបានលើកឡើងថាទោះជានីឡា មានកូន១ឆាប់ៗនេះក្ដី តែនាងនៅតែត្រូវបានលោកតាវ៉ិច ទ័រ លើកឲ្យធ្វើជាតួឯកដដែល នៅពេលដែលនាងវិលវិញឆាប់ៗនាពេលខាងមុខនេះព្រោះក្រុមកំប្លែងមួយនេះនាងនៅតែគូឲ្យក្នកក្នាញ់ជាងគេទោះជាមានប្ដីនិងជិតបានកូន១ក្ដី៕
