Wednesday, March 12, 2025
Homeតារាខ្មែរវ៉ាន់ នីឡា ៖សន្យាវិលវិញ ក្រោយសម្រាលកូន

វ៉ាន់ នីឡា ៖សន្យាវិលវិញ ក្រោយសម្រាលកូន

ភ្នំពេញ៖តារាកំប្លែងរូបស្រស់វ៉ាន់ នីឡា ដែលជាកូនរបស់លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ នោះបានថ្លែង​សារថានៅពេលដែលនាងកៀកថ្ងៃសម្រាលកូន ក៍ជិតដល់ថ្ងៃដែល​ចេញសម្ដែង​កំប្លែងសារជាថ្មីវិញដែរ ពោល​គឺនីឡា នឹងវិលវិញតាមការសន្យាបើទោះជាមុននេះក្រុមកំប្លែង​ដែលដឹកនាំដោយឪពុករបស់នាងត្រូវបានថ្នាក់​ដឹក​នាំCTN បញ្ឈប់ពីការងារទាំងអស់រួមទាំង​រូបនាងក្ដី។នីឡា ដែលបានផ្អាកសម្ដែងកំប្លែងតាំងពីនាងរៀបការ​រួចជាង៤ខែមកនេះហាក់​មាន​​អារម្មណ៍អផ្សុកពេលឃើញមិត្តរួមអាជីពថតរឿងនៅទ្រនុំថ្មីMSA តែនាងបាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ក្នុងការ​បន្ដអាជីពចាស់បន្ទាប់ពីសម្រាលកូនរួចនៅខែក្រោយនេះ។

 គូរបញ្ជាក់ថាវ៉ាន់ នីឡា ជាតារាកំប្លែងដែលមានរូបសម្រស់ទាក់ទាញជាងគេនៅក្រុមកំ ប្លែង CTN ហើយនាង​បាន​​បោះ​បង់អាជីពចម្រៀងនៅសាន់ដេ និងការធ្វើពិធីការិនីនៅCNC ដោយ​ផ្ដោតតែលើការកំប្លែង​មួយមុខ​ប៉ុ​ណ្ណោះ។តារាតូចតន់រូបនេះបានដឹកដៃលោកស៊ុត សក្កា​រៈ រៀបការកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ពោលគឺការ​សម្រាលកូននៅខែសីហា​ឆ្នាំ​២០២២ នេះមានន័យថានីឡា ទើបរៀបការបាន៥ខែប៉ុណ្ណោះក៍ក្លាយទៅជាម្ដាយគេ។ប៉ុន្ដែលោកតាវ៉ិច ទ័រ ធ្លាប់ប្រាប់ថាលោកមិនក្វល់ពីអ្នកណានិយាយពីរឿងកូន​ស្រីលោករឿងមានផ្ទៃពោះមុន​រៀប​​ការ​នោះទេ ព្រោះថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាជាយូមកហើយ ខណៈដែលរូបលោក​វិញចង់បានចៅ​ពឆាប់​ៗ។

  វ៉ាន់ នីឡា បានក្លាយទៅជាកូនប្រសារលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ព្រោះភរិយា​ថ្មី​របស់អតីត​តារា​សម្ដែង​រូបនេះអ្នកស្រីសរ មុនី្នរស្មី ជាម្ដាយក្មេកនីឡា ។ជាញឹកញាប់អ្នក​កំ​ប្លែងរូបស្រស់នេះតែងតែចេញ​មុខសសើរ​ស្វា​មីនាងថាមានចិត្តទូលាយពោលគឺទោះជានាងថតឈុតកំប្លែងដោយស្និតជាមួយតួប្រុសយ៉ាងណាក៍ប្ដីនាងអត់ក្វល់ ដែលចំណុចទាំង​នេះ​ហើ​យ​មិនអាចបញ្ឈប់អាជីពដែលនាងស្រលាញ់នេះក្រោយមានប្ដីនោះទេ បើទោះជា​នាងនិង​ស្វាមីបាន​ត្រៀមបង្កើតមុខរបរថ្មីផ្ទាល់ខ្លួនក្រៅពីសិល្បៈក្ដី។ដោយ​ឡែកមហាជនបានលើក​ឡើង​ថា​ទោះ​ជានីឡា មានកូន១ឆាប់ៗនេះក្ដី តែនាងនៅតែត្រូវបានលោកតាវ៉ិច ទ័រ លើកឲ្យធ្វើ​ជាតួឯកដដែល នៅពេលដែល​នាងវិលវិញឆាប់ៗនាពេលខាងមុខនេះ​ព្រោះក្រុម​កំប្លែងមួយ​នេះ​នាង​​នៅ​តែ​គូឲ្យក្នកក្នាញ់ជាងគេ​ទោះជាមានប្ដី​និងជិតបានកូន១ក្ដី៕

RELATED ARTICLES