ភ្នំពេញ៖វី ឌីណែត បានបន្ដអាជីពចម្រៀងនៅហង្សមាសជាធម្មតាដែលនេះជាសញ្ញាមួយបញ្ជាក់ថានាងបានធ្វើតាមបំណងលោកហួ ឡាវី ដែលជាឪពុកមិនចង់ឲ្យនាងបញ្ចប់អាជីពចាស់នេះទាំងកណ្ដាលទី។ប៉ុន្ដែភាពរីករាយរបស់ឌីណែត វិញត្រូវបានកាត់បន្ថយច្រើនព្រោះជាញឹកញាប់គេឃើញនាងច្រើនតែបង្ហាញពីទឹកមុខស្រងូតស្រងាត់ជាងសសប្បាយចិត្ត។ការមិនសូវស្រស់ថ្លារបស់ឌីណែត នៅពេលនេះត្រូវបានគេសន្និដ្ឋានថាមកពីនាងជួបទុក្ខសោកដោយសារតែម្ដាយនាងអ្នកស្រីងួនសុផាន់នី បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ និងបច្ចុប្បន្ននាងមានជំងឺពកកដែលគ្រូពេទ្យតម្រូវឲ្យលេបថ្នាំអស់១ជីវិត ព្រមទាំងជះឥទ្ធិពលដល់ការប្រើប្រាស់ក្នុងការច្រៀងសម្លេងខ្ពស់ៗ និងចំណុចចុងក្រោយរឿងនាងត្រូវបានទស្សនិកជនជនទទួលស្គាល់ថាជាតារាចម្រៀងមានសម្ថភាពម្នាក់របស់ហង្សមាសបែជាមិនសូវលេចធ្លោខ្លាំងទៅវិញ។ប៉ុន្ដែឌីណែត ហាក់គ្មានគម្រោងដើរចេញពីផលិតកម្មធំនេះនោះទេបើទោះជាបទចម្រៀងនាងហាក់មិនសម្រុកខ្លាំងលើទីផ្សារក្ដី។

គូររំលឹកថាកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ វី ឌីណែត បានប្រកាសថានាងនឹងឈប់ច្រៀងក្នុងពេលដ៍ឆាប់ៗខាងមុខនេះហើយ។ការវាចាបែបនេះធ្វើឲ្យFan របស់កូនក្រមុំលោកហួ ឡាវី ហាក់ច្របូលច្របល់និងចង់ឲ្យនាងប្រាប់ពីមូលហេតុពិតប្រាកដ ព្រោះពេលនោះតារារួមអាជីពនាងឈិន ម៉ានិច្ច បានហៅនាងថាជា”ជំទាវ”ទៀតផងទើបត្រូវបានគេសង្ស័យថាឌីណែត ជិតក្លាយជាប្រពន្ធអ្នកធំ។តែលោកហួ ឡាវី បានប្រាប់អ្នកយកព័តមានយើងថាលោកមិនដឹងរឿងនិងមិនជឿរថាកូនស្រីឈប់ច្រៀងឡើយ ព្រោះមានរឿងអីកូនស្រីមិនដែលប្រាប់។

ប៉ុន្ដែរឿងស្នេហារបស់តារាចម្រៀងវ័យក្មេងសម្លេងខ្ពស់រូបនេះវិញហាក់ស្ងប់ស្ងាត់អស់ជាង១ឆ្នាំទៅហើយជាមួយបុរសម្នាក់ដែលនាងតែងតែយកស្ទីគ័របិតមុខនឹងអះអាងថាជាអ្នកធ្វើការក្នុងរង្វង់អ្នកសិល្បៈនោះទើបធ្វើឲ្យលេចឭថាឌីណែត ចែកផ្លូវជាមួយសង្សារកណ្ដាលទីទៀតផង។ដោយឡែកមហាជនវិញនៅតែចាត់ទុកថាឌីណែត ជាតារាដែលមានសម្ថភាពមិនចាញ់ប្អូនថៅកែហង្សមាសនាងឱក សុគន្ធកញ្ញា នោះទេ ហេតុនេះហើយនាងគូរតែត្រូវបានផលិតកម្មលើកស្ទួយជាងនេះទើបធ្វើឲ្យនាងអាចឈានទៅដល់ចំណុចកំពូលបានដែលពេលនោះកូនក្រមុំលោកឡាវី នឹងស្រស់ថ្លាឡើងវិញជាមិនខាន៕

