Tuesday, September 17, 2024
Homeតារាខ្មែរវី ឌីណែត ៖ធ្វើតាមបំណងឪពុក

វី ឌីណែត ៖ធ្វើតាមបំណងឪពុក

ភ្នំពេញ៖វី ឌីណែត បានបន្ដអាជីពចម្រៀងនៅហង្សមាសជាធម្មតាដែលនេះ​ជាសញ្ញាមួយ​បញ្ជា​ក់​ថានាង​បាន​ធ្វើតាមបំណងលោកហួ ឡាវី ដែលជាឪពុកមិនចង់ឲ្យនាងបញ្ចប់អាជីព​ចាស់នេះ​ទាំងកណ្ដាលទី។ប៉ុន្ដែ​ភាព​រីករាយរបស់ឌីណែត វិញត្រូវបានកាត់បន្ថយច្រើនព្រោះជាញឹក​ញា​ប់​​គេ​ឃើញនាងច្រើនតែបង្ហាញពី​ទឹកមុខ​ស្រងូត​ស្រងាត់ជាង​សសប្បាយចិត្ត។ការមិនសូវ​ស្រ​ស់​ថ្លា​របស់​​ឌីណែត នៅពេលនេះត្រូវបានគេសន្និដ្ឋានថាមក​ពីនាងជួបទុក្ខសោកដោយ​សារ​តែម្ដាយនាងអ្នកស្រីងួនសុផាន់នី បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនា​ឆ្នាំ២០​២១ ដោយសារតែជំងឺកូវីដ និងបច្ចុប្បន្ននាងមានជំងឺពកកដែលគ្រូពេទ្យ​តម្រូវឲ្យលេបថ្នាំ​អស់​១ជីវិត ព្រម​ទាំងជះឥទ្ធិពលដល់ការប្រើប្រាស់ក្នុងការច្រៀងសម្លេងខ្ពស់ៗ និងចំណុចចុងក្រោយ​រឿង​នាងត្រូវបាន​ទស្សនិក​ជនជនទទួលស្គាល់ថាជាតារាចម្រៀងមានសម្ថភាពម្នាក់របស់ហង្សមាសបែជាមិនសូវលេចធ្លោខ្លាំងទៅវិញ។ប៉ុន្ដែឌីណែត ហាក់គ្មានគម្រោងដើរចេញពីផលិត​កម្មធំ​នេះនោះ​ទេបើទោះជាបទចម្រៀងនាង​ហាក់មិន​សម្រុក​ខ្លាំងលើទីផ្សារក្ដី។

គូររំលឹកថាកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ វី ឌីណែត បានប្រកាសថានាងនឹងឈប់​ច្រៀងក្នុងពេលដ៍ឆាប់​ៗ​ខាងមុខនេះហើយ។ការវាចាបែបនេះធ្វើឲ្យFan របស់កូនក្រមុំលោកហួ ឡាវី ហាក់ច្របូលច្របល់និងចង់ឲ្យនាង​ប្រាប់ពីមូលហេតុពិតប្រាកដ ព្រោះពេលនោះតារារួម​អាជីព​នាងឈិន ម៉ានិច្ច បានហៅនាងថាជា”ជំទាវ”ទៀតផង​ទើបត្រូវបានគេ​សង្ស័យថា​ឌី​ណែ​ត ​ជិត​ក្លាយជាប្រពន្ធអ្នកធំ។តែលោកហួ ឡាវី បានប្រាប់អ្នកយកព័ត​មានយើង​ថាលោក​មិន​ដឹងរឿងនិងមិនជឿរថាកូនស្រីឈប់ច្រៀងឡើយ ព្រោះមានរឿងអីកូនស្រីមិនដែលប្រាប់។

ប៉ុន្ដែរឿង​ស្នេហារបស់តារាចម្រៀងវ័យក្មេង​សម្លេងខ្ពស់​រូបនេះ​វិញហាក់ស្ងប់ស្ងាត់​​អស់ជាង​១ឆ្នាំទៅហើយជា​មួយ​បុរសម្នាក់​ដែលនាងតែងតែយកស្ទីគ័របិតមុខនឹងអះអាង​ថាជាអ្នកធ្វើការក្នុងរង្វង់អ្នកសិល្បៈនោះទើប​ធ្វើឲ្យ​លេច​ឭ​ថាឌីណែត ចែកផ្លូវជាមួយសង្សារកណ្ដាល​ទីទៀត​ផង។ដោយឡែកមហាជនវិញនៅតែចាត់ទុកថាឌីណែត ជា​តារា​ដែល​មាន​សម្ថភាព​មិន​ចាញ់​ប្អូនថៅកែហង្សមាសនាងឱក សុគន្ធកញ្ញា នោះទេ ហេតុ​នេះ​ហើយ​នាងគូរតែ​ត្រូវបាន​ផលិ​ត​​កម្មលើកស្ទួយជាងនេះទើបធ្វើ​ឲ្យនាងអាចឈានទៅដល់​ចំណុច​កំពូលបាន​ដែលពេល​នោះ​កូន​ក្រ​មុំ​លោក​ឡាវី នឹងស្រស់ថ្លាឡើងវិញជាមិនខាន៕

RELATED ARTICLES