ភ្នំពេញ៖អ្នកនាងគង សុជាតិ បានក្លាយMCដៃគូជាមួយស្វាមីនាងលោកជា វិបុល កម្មវិធីប្រលងចម្រៀងThe Voice Kids Cambodia រដូវកាលទី៣គូរឲ្យភ្ញាក់ផ្អើលដែលពេលនេះនាងនិងប្ដីបានត្រៀមខ្លួនរួចរជាស្រេចក្នុងការចុះខេត្តក្រុងតាមតួនាទីដែលត្រូវបំពេញ។អ្វីដែលអស់ការសង្ស័យពីទស្សនិកជនទាំងឡាយនោះគឺបានឃើញច្បាស់ថាពេលនេះអ្នកនាងសុជាតិ បានចូលទៅជំនួសតំណែងរបស់ចាន់ កែវនិមល ដែលធ្លាប់តែរ៉ាប់រងការងារនេះរយៈពេល២រដូវកាលមកហើយតែឥឡូវនាងមិនអាចរក្សារកៅអីបានទេ បន្ទាប់ពីមុននេះបានរបូតបាត់តំណែងជាMC កម្មវិធីCambodian Idol រដូវកាលទី៤ដែលធ្លាក់កណ្ដាប់ដៃរបស់នាងថន លក្ខិណា ទៅហើយនោះ។ការទទួលតំណែងធំរបស់សុជាតិ នៅពេលនេះច្បាស់ណាស់ថាថៅកែហង្សមាសសុខចិត្តប្ដូរពិធីការិនីចាន់ កែវនិមល ចេញ ប៉ុន្ដែរក្សារលោកជា វិបុល ហើយដើម្បីកុំមានរឿងធំកើតឡើងសារជាថ្មីម្ដងទៀងនោះអ្នកដែលសាកសមតួនាទីធំនេះគឺមានតែភរិយារបស់លោកវិបុល នោះឯង។នេះអាចចាត់ទុកបានថាជាកាដូពិសេស១ទៀតរបស់អ្នកនាងសុជាតិ ដែលបានចាប់ដៃស្វាមីនាងធ្វើកម្មវិធីធំៗតែអ្វីដែលគេភ្ញាក់ផ្អើលនោះគឺអ្នកនាងនិមល បានរបូតបាត់កម្មវិធីធំៗក្នុងដៃជាបន្ដបន្ទាប់ ពិសេសគឺកម្មវិធីជាមួយលោកវិបុល ត្រូវថ្នាក់ដឹកនាំហង្សមាសដាក់ជំនួសពិធីការិនីផ្សេងៗសឹងតែទាំងអស់តែម្ដង។

គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ និងចាន់ កែវនិមល នៅតែមិនដែលនិយាយស្ដីរកគ្នា១ម៉ាត់ឡើយក្រោយពីស្វាមីនាងលោកជា វិបុល បានផ្ទុះរឿងស្នេហាក្រៅឆាកជាមួយនិមល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នាំឲ្យអ្នកនាងសុជាតិ ឈឺចាប់រហូតដល់ដឹកចូលពេទ្យសង្រ្គោះបន្ទាន់ទៀតផង។ដោយសារតែខ្លាចសុជាតិ ជួបទុក្ខសោកសារជាថ្មីនោះទើបថៅកែហង្សមាសបំបែកលោកវិបុល មិនឲ្យចាប់ដៃជាមួយនិមល សារជាថ្មីជាដាច់ខាតព្រោះខ្លាចអ្នកទាំងពីរនៅក្បែរគ្នាផ្ទុះរឿងទៀត ហើយដើម្បីឲ្យសុជាតិ រីករាយនិងកក់ក្ដៅពេញបេះដូងថែមទៀតនោះសម្រាប់កម្មវិធីThe Voice Kids Cambodia រដូវកាលថ្មីនេះថៅកែហង្សមាសរុញសុជាតិ ទៅឲ្យចាប់ដៃលោកវិបុល តែម្ដង ។គេជឿរថាសុជាតិ ប្រាកដជារីករាយចំពោះតំណែងថ្មីនេះហើយច្បាស់ណាស់ថាបទពិសោធន៍នាងក្នុងការកាន់ក្បាលមីក្រូជាង២០ឆ្នាំនេះនាងអាចធ្វើកម្មវិធីអ្វីក៍បានដែរ ហើយអ្នកទស្សនានឹងកាន់តែបានប្លែកភ្នែកជាមិនខាននៅពេលដែលសុជាតិ និងស្វាមីបង្ហាញការចាប់ដៃប្ដីធ្វើកម្មវិធីទាំងក្នុងនិងក្រៅStudio កាន់តែច្រើនបែបនេះដែលធ្វើឲ្យប្ដីប្រពន្ធតារា១គូនេះមិនត្រឹមតែរកប្រាក់ចំណូលពីសិល្បៈបានកាន់តែច្រើនថែមទៀតនោះទេ ប៉ុន្ដែក៍ធ្វើឲ្យពួកគេរក្សារក្រេឌីតបានកាន់តែទូលាយ។

អ្វីដែលរឹតតែពិសេសនោះនៅពេលដែលសុជាតិ និងស្វាមីរួមការងារជាមួយគ្នាទាំងនៅប៉ុស្ដិ៍និងតាមបណ្ដារកម្មវិធីផ្សេងៗកាន់តែច្រើនបែបនេះច្បាស់ណាស់ថានឹងធ្វើឲ្យប្ដីប្រពន្ធ១គូនេះរឹតតែស្វែងយល់ចិត្តគ្នានឹងពង្រឹងចំណងស្នេហាឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ហើយស្នេហាលែងប្រឈមហានីភ័យដូចមុនទៀតឡើយ។ គង់ សុជាតិ-ជា វិបុល ជាពិធីការិនីលំដាប់ជូរមុខនៅហង្សមាសហើយអ្នកទាំងពីរបានកើបប្រាក់ពីអាជីពសិល្បៈបានរាប់ម៉ឺនដុល្លារក្នុង១ខែៗ ពិសេសគឺក្រោយកូវីដថមថយនេះ។តែទាំងសុជាតិ និងលោកវិបុល មិនប្រាប់ទេថាតើអ្នកទាំង២ស៊ីថ្លៃការធ្វើMC រួមគ្នានោះ១កម្មវិធីប៉ុន្មានឡើយ ព្រោះថាខ្លាចនិយាយទៅគេថាអួត។ចំណងស្នេហាគង់ សុជាតិ និងស្វាមីវ័យក្មេងជាង៨ឆ្នាំមកនេះបានបង្ហាញភាពស្រស់ថ្លាឡើងវិញ”ក្រោយភ្លៀងមេឃស្រឡះ”បើទោះជាផែនការណ៍យកកូនភ្លោះរបស់សុជាតិ ត្រូវជាប់គាំងក្ដី តែមិនប៉ៈពាល់ធ្ងនធ្ងរហូតដល់ធ្វើឲ្យចំណងស្នេហារង្គោះរង្គើរនោះទេ ហេតុនេះហើយគេជឿរថាលោកវិបុល នឹងលែងបែកឆ្វេងដូចមុនទៀតហើយព្រោះភរិយាលោកតាមចាក់សោរជាប់៕

