Tuesday, September 17, 2024
Homeតារាខ្មែរគង់ សុជាតិ ជំនួសចាន់ កែវនិមល 

គង់ សុជាតិ ជំនួសចាន់ កែវនិមល 

ភ្នំពេញ៖អ្នកនាងគង សុជាតិ បានក្លាយMCដៃគូជាមួយស្វាមីនាងលោកជា វិបុល កម្មវិធីប្រលង​ចម្រៀងThe Voice Kids Cambodia រដូវកាលទី៣គូរឲ្យភ្ញាក់ផ្អើលដែលពេលនេះ​នាងនិងប្ដី​បាន​​ត្រៀម​ខ្លួនរួចរជា​ស្រេច​ក្នុងការចុះខេត្តក្រុងតាមតួនាទី​ដែលត្រូវបំពេញ។អ្វីដែល​អស់​ការ​សង្ស័យពីទស្សនិកជនទាំង​ឡាយនោះ​គឺ​បានឃើញច្បាស់ថាពេលនេះអ្នកនាងសុជាតិ បាន​ចូលទៅជំនួសតំណែងរបស់ចាន់ កែវនិមល ដែលធ្លាប់តែរ៉ាប់​រងការងារ​នេះរយៈពេល​២រដូវ​កាលមកហើយតែឥឡូវនាងមិនអាចរក្សារកៅអីបានទេ បន្ទាប់ពីមុននេះបាន​របូតបាត់តំ​ណែង​ជាMC កម្មវិធីCambodian Idol រដូវកាលទី៤ដែលធ្លាក់កណ្ដាប់ដៃរបស់នាងថន លក្ខិ​ណា ទៅ​ហើយនោះ។ការទទួលតំណែងធំរបស់សុជាតិ នៅពេលនេះច្បាស់ណាស់ថាថៅកែ​ហង្សមាស​សុខចិត្តប្ដូរ​ពិធីការិនីចាន់ កែវនិមល ចេញ ប៉ុន្ដែរក្សារលោកជា វិបុល ហើយដើម្បី​កុំមាន​រឿងធំ​កើតឡើងសារជាថ្មី​ម្ដង​ទៀងនោះអ្នកដែលសាកសមតួនាទីធំនេះគឺមានតែភរិយារបស់លោកវិបុល នោះឯង។នេះអាចចាត់ទុក​បាន​ថាជាកាដូពិសេស១ទៀតរបស់អ្នកនាងសុជាតិ ដែល​បាន​ចាប់ដៃស្វាមីនាងធ្វើកម្មវិធីធំៗ​តែអ្វីដែល​គេ​ភ្ញាក់​ផ្អើលនោះគឺអ្នកនាងនិមល បាន​របូតបាត់​កម្មវិធីធំៗក្នុងដៃជាបន្ដបន្ទាប់ ពិសេសគឺកម្មវិធី​ជាមួយ​លោកវិបុល ត្រូវថ្នាក់ដឹកនាំ​ហង្ស​មាស​ដាក់ជំនួសពិធីការិនីផ្សេងៗសឹងតែទាំងអស់តែម្ដង។

 គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ និងចាន់ កែវនិមល នៅតែមិនដែលនិយាយស្ដីរកគ្នា១​ម៉ាត់​ឡើយ​ក្រោយ​ពីស្វាមីនាងលោកជា វិបុល បានផ្ទុះរឿងស្នេហាក្រៅឆាកជាមួយនិមល កា​ល​ពី​ពាក់កណ្ដាលឆ្នាំ២០២០ នាំឲ្យអ្នកនាងសុជាតិ ឈឺចាប់រហូតដល់ដឹកចូលពេទ្យ​សង្រ្គោះ​បន្ទាន់​ទៀតផង។ដោយសារតែខ្លាចសុជាតិ ជួបទុក្ខសោកសារជាថ្មីនោះទើបថៅកែហង្សមាស​បំបែក​លោកវិបុល មិនឲ្យចាប់ដៃជាមួយនិមល សារជាថ្មី​ជាដាច់ខាតព្រោះខ្លាចអ្នក​ទាំងពីរ​នៅក្បែរ​គ្នាផ្ទុះរឿងទៀត ហើយដើម្បីឲ្យសុជាតិ រីករាយនិងកក់ក្ដៅពេញ​បេះដូងថែមទៀតនោះ​សម្រាប់​កម្មវិធីThe Voice Kids Cambodia រដូវកាលថ្មីនេះថៅកែហង្សមាសរុញសុជាតិ ទៅឲ្យ​ចាប់ដៃ​លោកវិបុល តែម្ដង ។គេជឿរថាសុជាតិ ប្រាកដជារីករាយចំពោះតំណែងថ្មីនេះហើយ​ច្បាស់​ណាស់ថាបទពិសោធន៍នាងក្នុង​ការកាន់ក្បាលមីក្រូជាង២០ឆ្នាំនេះ​នាងអាចធ្វើកម្មវិធីអ្វី​ក៍​បានដែរ ហើយអ្នក​ទស្សនានឹងកាន់តែបានប្លែកភ្នែកជាមិនខាននៅពេលដែលសុជាតិ និង​ស្វាមី​បង្ហាញ​ការចាប់ដៃប្ដីធ្វើ​កម្មវិធី​ទាំងក្នុងនិងក្រៅStudio កាន់តែច្រើនបែបនេះដែលធ្វើ​ឲ្យប្ដី​ប្រពន្ធ​តារា១គូនេះមិនត្រឹម​តែរក​ប្រាក់ចំណូលពី​សិល្បៈបានកាន់តែច្រើនថែមទៀតនោះទេ ប៉ុន្ដែក៍ធ្វើ​ឲ្យពួក​គេរក្សារក្រេឌីតបានកាន់តែទូលាយ។

អ្វីដែលរឹតតែពិសេស​នោះនៅពេលដែល​សុ​ជាតិ និងស្វាមីរួមការងារជាមួយគ្នាទាំងនៅប៉ុស្ដិ៍និង​តាម​បណ្ដារ​កម្មវិធីផ្សេងៗកាន់តែច្រើន​បែបនេះច្បាស់ណាស់ថានឹងធ្វើឲ្យប្ដីប្រពន្ធ១គូនេះរឹតតែ​ស្វែងយល់ចិត្តគ្នា​នឹង​ពង្រឹង​ចំណងស្នេហាឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ហើយស្នេហាលែងប្រឈមហានីភ័យដូចមុន​ទៀត​ឡើយ​។   គង់ សុជាតិ-ជា វិបុល ជាពិធីការិនីលំដាប់ជូរមុខនៅហង្សមាសហើយអ្នកទាំងពីរ​បាន​កើបប្រាក់​ពីអាជីពសិល្បៈ​បានរាប់ម៉ឺនដុល្លារក្នុង១ខែៗ ពិសេសគឺក្រោយកូវីដថម​ថយ​នេះ​។តែ​ទាំងសុជាតិ និងលោកវិបុល មិនប្រាប់​ទេថា​តើអ្នកទាំង២ស៊ីថ្លៃការធ្វើMC រួមគ្នានោះ១​កម្មវិធី​ប៉ុន្មានឡើយ ព្រោះថាខ្លាចនិយាយទៅគេថាអួត។ចំណងស្នេហា​គង់ សុជាតិ និងស្វាមី​វ័យ​ក្មេងជាង៨ឆ្នាំមកនេះបានបង្ហាញ​ភាព​ស្រស់​​ថ្លា​ឡើងវិញ”ក្រោយភ្លៀងមេឃស្រឡះ”​បើទោះ​ជាផែនការណ៍យកកូនភ្លោះរបស់សុជាតិ ត្រូវជាប់គាំងក្ដី តែមិនប៉ៈពាល់ធ្ងនធ្ង​រហូតដល់​ធ្វើឲ្យ​ចំណង​ស្នេហារង្គោះរង្គើរនោះទេ ហេតុនេះ​ហើយគេជឿរថាលោកវិបុល នឹងលែងបែកឆ្វេងដូច​មុនទៀតហើយ​ព្រោះ​ភរិយា​លោកតាមចាក់សោរ​ជាប់៕

RELATED ARTICLES