ភ្នំពេញ៖មិនខុសពីលោកព្រាប សុវត្ថិ នោះទេព្រោះពេលនេះលោកខែម ប៊ុនថៃ ក្រោយឡើងឧកញ៉ាមកអាជីព ចម្រៀងស្ទើតែគ្មានសកម្មភាពថ្មីៗទៀតឡើយ បើទោះជាតារាកូន៣រូបនេះធ្លាប់អះអាងថានៅបន្ដអាជីពចាស់ក្ដី។ការរយាលពីចម្រៀងរបស់លោកប៊ុនថៃ ដោយផ្ដោតលើតែការកស៊ីលក់ដីឡូតិ៍នេះជាឱកាសមួយបើក ផ្លូវឲ្យតារា ថ្មីៗរបស់ហង្សមាសឡើងមកវិញម្ដង ប៉ុន្ដែរហូតមកដល់ពេលនេះគេបែជាឃើញតែតារា ចម្រៀងរបស់ផលិត កម្មធំនោះ មានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ទៅវិញដែលលោតទៅមុខ។ដោយឡែកផលិតកម្មGalaxy វិញមានព័តមានថានៅតែដាក់គោលដៅចង់បានលោកប៊ុនថៃ ទៅធ្វើជាសមាជិករបស់ខ្លួនដដែល បើទោះជាទាញបានលោកព្រាប សុវត្ថិ ជាង១ឆ្នាំធ្វើឲ្យឧកញ៉ាស្នាយ នៅទ្រឹងក្ដី។

តាមការកត់សម្គាល់ការលែងសូវចេញមុខតាមឆាកតន្រ្ដីធំៗរបស់លោកខែម ប៊ុនថៃ នោះក្រោយពីអតីតតារាU2 និងសាន់ដេរូបនេះបានចេញវីដេអូថាច្រៀង៦បទបានលុយ១ម៉ឺនដុល្លារ ដែលធ្វើឲ្យអ្នកធ្វើកម្មវិធីតូចតាចលែង ហ៊ានជួលលោកប៊ុនថៃ ទៅច្រៀងទៀត។ដោយឡែកអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅCTN លោកស៊ិន សិលា វិញ បានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះថាតារាដែលឡើងជាឧកញ៉ាហើយបែបនេះគូរតែឈប់ច្រៀងឲ្យដាច់ ស្រឡះទៅដើម្បីកុំឲ្យមើលទៅធ្វើឧកញ៉ាផងលេងសិល្បៈផងនាំឲ្យមហាជនច្របូកច្របល់ហើយពិបាកឡើងអក្សរលើទូរទស្សន៍ព្រោះខ្លាចដាក់ទៅខុសគោរម្យងារ។ប៉ុន្ដែលោកប៊ុនថៃ មិនធ្លាប់ប្រាប់ថាលោកចង់បោះបង់ អាជីពចម្រៀងនោះទេ បើទោះជាពេលនេះកាន់តែរយាលទៅៗហើយក្ដី។

គូសបញ្ជាក់ថាក្រៅពីលោកខែម ប៊ុនថៃ តារា២ដួងទៀតដែលឡើងជាឧកញ៉ាមុនលោកគឺលោកទុំ សារុត ហៅ នាយឃ្លោគ និងលាន អាព្រីលគីនីន នោះបានឈប់ពីអាជីពចាស់ទាំងស្រុងទៅហើយ ដោយ ម្នាក់ៗ ឃើញ តែរកស៊ីដឹកខ្សាច់និងថ្មភ្នំ។តែលោកប៊ុនថៃ វិញជាង៥ខែក្រោយទទួលបានគោរម្យ ងារឧកញ៉ា នេះ លោក សម្រុក រកស៊ីលក់ដីឡូតិ៍និងអាជីវកម្មផ្សេងៗទៀត ពោលគឺហាក់មិនមានចេតនាប្រជែងទីផ្សារចម្រៀងដូច មុនឡើយ។តែគេរងចាំមើលថាតើតំណែងជាគណៈកម្មារការX Factor Cambodia រដូវកាលទី២ នោះ លោក ប៊ុនថៃ នៅតែបន្ដធ្វើជាគណៈកម្មារការទៀត ឬមួយក៍បោះបង់?ការលើកឡើងបែបនេះដោយសារតែមុននេះថៅកែហង្សមាស បានមើលរំលងលោកប៊ុនថៃ ដោយប្រគល់តំណែងលោកព្រាប សុវត្ថិ ដែលនៅទំនេរក្រោយឧកញ៉ាស្នាយ ទៅ Galaxy នោះទៅឲ្យតារាចម្រៀង២ដួងផ្សេងទៀតរ៉ាប់រង ក្នុង នោះCambodian Idol រដូវកាលទី៤ធ្លាក់ទៅសុខ សី ឡាលីន ជាគណៈកម្មារការ ខណៈដែលThe Voice Kids Cambodia រដូវកាលទី៣បានទៅលើលោកហ្សូណូ ជា គ្រូបង្វឹក៕
