Tuesday, April 23, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ឡើងឧកញ៉ា៥ខែតើអាជីពចម្រៀង ទៅជាយ៉ាងណា?

ខេមរៈ សិរីមន្ដ ៖ឡើងឧកញ៉ា៥ខែតើអាជីពចម្រៀង ទៅជាយ៉ាងណា?

ភ្នំពេញ៖មិនខុសពីលោកព្រាប សុវត្ថិ នោះទេព្រោះពេលនេះលោកខែម ប៊ុនថៃ ក្រោយ​ឡើង​ឧក​ញ៉ាមកអាជីព ចម្រៀងស្ទើតែគ្មានសកម្មភាពថ្មីៗទៀតឡើយ បើទោះជាតារាកូន៣រូបនេះ​ធ្លាប់អះអាងថានៅបន្ដអាជីពចាស់ក្ដី។ការរយាលពីចម្រៀងរបស់លោកប៊ុនថៃ ដោយផ្ដោត​លើ​តែការកស៊ីលក់ដីឡូតិ៍នេះជាឱកាសមួយបើក ផ្លូវឲ្យតារា ថ្មីៗរបស់ហង្សមាសឡើងមកវិញម្ដង ប៉ុន្ដែរហូតមកដល់ពេលនេះគេបែជាឃើញតែតារា ចម្រៀងរបស់ផលិត កម្មធំនោះ មានតែ​នាងរ៉េត ស៊ូហ្សាណា ម្នាក់ទៅវិញដែលលោតទៅមុខ។ដោយឡែកផលិតកម្មGalaxy វិញមាន​ព័តមាន​ថា​នៅ​តែដាក់គោលដៅចង់បានលោកប៊ុនថៃ ទៅធ្វើជាសមាជិករបស់ខ្លួនដដែល បើទោះ​ជា​​ទាញ​បានលោកព្រាប សុវត្ថិ ជាង១ឆ្នាំធ្វើឲ្យឧកញ៉ាស្នាយ នៅទ្រឹងក្ដី។

  តាមការកត់សម្គាល់ការលែងសូវចេញមុខតាមឆាកតន្រ្ដីធំៗរបស់លោកខែម ប៊ុនថៃ នោះក្រោយពីអតីតតារាU2 និងសាន់ដេរូបនេះបានចេញវីដេអូថាច្រៀង​៦បទបានលុយ១ម៉ឺន​ដុល្លារ ដែលធ្វើឲ្យអ្នកធ្វើកម្មវិធីតូចតាចលែង ហ៊ានជួលលោកប៊ុនថៃ ទៅច្រៀង​ទៀត។ដោយ​ឡែកអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅCTN លោកស៊ិន សិលា វិញ បានប្រាប់”នគរធំ”កាល​ពីពេល​ថ្មីៗនេះថាតារាដែលឡើងជាឧកញ៉ាហើយបែបនេះគូរ​តែឈប់ច្រៀងឲ្យ​ដាច់ ស្រឡះទៅដើ​ម្បី​កុំ​ឲ្យមើលទៅធ្វើឧកញ៉ា​ផងលេងសិល្បៈផងនាំឲ្យមហាជនច្របូកច្របល់ហើយ​ពិបាកឡើង​អក្សរលើ​ទូរទស្សន៍ព្រោះខ្លាចដាក់ទៅខុសគោរម្យងារ។ប៉ុន្ដែលោកប៊ុនថៃ មិនធ្លាប់ប្រាប់ថា​លោក​ចង់​បោះ​បង់ អាជីពចម្រៀងនោះទេ បើទោះជាពេលនេះកាន់តែរយាលទៅៗហើយក្ដី។

 គូសបញ្ជាក់ថាក្រៅពីលោកខែម ប៊ុនថៃ តារា២ដួងទៀតដែលឡើងជាឧកញ៉ាមុនលោក​គឺ​​លោក​ទុំ សារុត ហៅ នាយឃ្លោគ និងលាន អាព្រីលគីនីន នោះបានឈប់ពីអាជីពចាស់​ទាំង​ស្រុងទៅហើយ ដោយ ម្នាក់ៗ ឃើញ តែរកស៊ីដឹកខ្សាច់និងថ្មភ្នំ។តែលោកប៊ុនថៃ វិញជាង៥ខែ​ក្រោយទទួលបានគោរម្យ ងារឧកញ៉ា នេះ លោក សម្រុក រកស៊ីលក់ដីឡូតិ៍និងអាជីវកម្មផ្សេងៗទៀត ពោលគឺហាក់មិនមានចេតនាប្រជែងទីផ្សារចម្រៀង​ដូច មុនឡើយ។តែគេរងចាំ​មើលថា​តើតំណែងជាគណៈកម្មារការ​X Factor Cambodia រដូវកាលទី២ នោះ លោក ប៊ុនថៃ នៅតែបន្ដ​ធ្វើជាគណៈកម្មារការទៀត ឬមួយក៍បោះបង់?ការលើកឡើងបែប​នេះដោយសារតែមុននេះ​ថៅ​កែ​ហង្សមាស បានមើលរំលងលោកប៊ុនថៃ ដោយប្រគល់តំណែងលោកព្រាប សុវត្ថិ ដែលនៅ​ទំនេរ​ក្រោយឧកញ៉ាស្នាយ ទៅ Galaxy នោះទៅឲ្យតារាចម្រៀង២ដួងផ្សេងទៀតរ៉ាប់រង ក្នុង នោះCambodian Idol រដូវកាលទី៤ធ្លាក់ទៅសុខ សី ឡាលីន ជាគណៈកម្មារការ ខណៈដែល​The  Voice Kids Cambodia រដូវកាលទី៣បានទៅលើលោកហ្សូណូ ជា គ្រូបង្វឹក៕

RELATED ARTICLES