ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានដឹកដៃស្វាមីលោកសូវ៉ាត សីលា និងកូនស្រីទៅអាមេរិកជាថ្មីម្ដងទៀតកាលពីថ្ងៃទី១ខែសីហា ហើយពួកគេបានធ្វើតំណើរកម្សាន្ដយ៉ាងរីករាយជាមួយសាច់ញាតិ្តនៅរដ្ឋBoston និងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ការទៅក្រៅស្រុករបស់អ្នកនាងកែវនិមល នៅពេលនេះចំពេលដែលនាងមានផ្ទៃពោះកូនប្រុស៥ខែហើយ ទើបនាងសុំពេលបាត់មុខពីហង្សមាសមួយរយៈដើម្បីមើលថែគ័តឲ្យបានល្អ នឹងមិនកំណត់ថាពេលណាត្រូវវិលមកកាន់ក្បាលមីក្រូសារជាថ្មីវិញឡើយ។ដោយឡែកនៅពេលដែលFan សួរថាតើនាងនឹងសម្រាលកូននៅអាមេរិកឬនៅខ្មែរនោះពិធីការិនីហង្សមាសរូបនេះមិនឆ្លើយតបឡើយ។

សូមបញ្ជាក់ថាចាន់ កែវនិមល ធ្លាប់នាំប្ដីនិងកូនស្រីចេញទៅដើរលេងនៅអាមេរិកកាលពីពាក់កណ្ដាលខែមីនាឆ្នាំ២០២១ រយៈពេលជាង២ខែម្ដងមកហើយ ក្រោយនាងបានជាសះស្បើយនឹងវិលមកធ្វើជាMC នៅហង្សមាសវិញនៅពាក់កណ្ដាលខែកញ្ញា ហើយពេលនេះនាងត្រូវបាត់មុខសារជាថ្មីរយៈពេលច្រើនខែម្ដងទៀតដែលយ៉ាងហោចណាស់ក៍ជិត១ឆ្នាំដែរ ទម្រាំសម្រាលកូនរួចនិងបានរឹងដៃរឹងជើងវិញ ពោលគឺនាងអាចនឹងត្រឡប់មករកអាជីពចាស់នេះម្ដងទៀតអំឡុងពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខឯណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់មុនចេញទៅអាមេរិកជើងនេះអ្នកនាងកែវនិមល បានបាត់បង់តំណែងជាពិធីការិនីរបស់ខ្លួននៅហង្សមាសដល់ទៅ២ព្រមគ្នាតែម្ដងនោះគឺCambodian Idol រដូវកាលទី៤ជំនួសដោយថន លក្ខិណា និងThe Voice Kids Cambodia រដូវកាលទី៣ ត្រូវអ្នកនាងគង់ សុជាតិ ឆក់បាន។ថ្វីត្បិតតែចាន់ កែវនិមល មិនដែលចេញសារអាកអន់ចិត្តពីតំណែងនាងត្រូវជ្រុះចេញជាបន្ដបន្ទាប់ខណៈដែលលោកជា វិបុល ធ្លាប់ជាដៃគូឆ្លងឆ្លើយជាមួយនាងត្រូវបានថៅកែរក្សារទុកគ្រប់កម្មវិធីក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាបើនិមល បាត់បង់កៅអីរបស់ខ្លួនម្ដងដល់ទៅ២បែបនេះច្បាស់ជាមិនយូទេនាងនឹងរបូតតំណែងដែលធ្លាប់ធ្វើជាមួយលោកវិបុល នោះទាំងអស់ជាមិនខាន។

យ៉ាងណាទោះជាចាន់ កែវនិមល ជ្រុះបាត់កៅអីធំ និងប្រឈមធ្លាក់ប្រាក់ចំណូលពីសិល្បៈក្ដី ប៉ុន្ដែការពពោះកូនទី២នេះធ្វើឲ្យចំណងស្នេហានាងជាមួយស្វាមីឯកឧត្តមសូវ៉ាត សីលា កាន់តែរឹងមាំថែមទៀតជាមិនខាន បន្ទាប់ពីមានការសង្ស័យថាពួកគេមិនសូវទុកចិត្តគ្នាក្រោយផ្ទុះរឿងនិមល និងលោកវិបុល បង្កាត់ភ្លើងស្នេហាក្រៅឆាកកាលពីពាក់កណ្ដាលឆ្នាំ២០២០ ៕

