Thursday, March 28, 2024
Homeតារាខ្មែរចាន់ កែវនិមល ៖ពពោះ៥ខែ ទៅដើរលេងនៅអាមេរិក

ចាន់ កែវនិមល ៖ពពោះ៥ខែ ទៅដើរលេងនៅអាមេរិក

ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានដឹកដៃស្វាមីលោកសូវ៉ាត សីលា និងកូនស្រីទៅអាមេរិក​ជាថ្មីម្ដង​ទៀត​កាល​ពីថ្ងៃទី១ខែសីហា ហើយពួកគេបានធ្វើតំណើរកម្សាន្ដយ៉ាង​រីករាយ​ជាមួយ​សាច់ញាតិ្តនៅរដ្ឋBoston និងរដ្ឋម៉ាសា​ឈូសេត សហរដ្ឋអាមេរិក។ការទៅក្រៅស្រុក​របស់​អ្នក​នាងកែវនិមល នៅពេលនេះចំពេលដែលនាង​មានផ្ទៃ​ពោះ​កូនប្រុស៥ខែហើយ ទើប​នាង​សុំ​ពេលបាត់មុខពីហង្សមាសមួយរយៈដើម្បីមើលថែគ័តឲ្យបានល្អ នឹងមិនកំ​ណត់​ថា​ពេ​ល​​ណា​ត្រូវវិលមកកាន់ក្បាលមីក្រូសារជាថ្មីវិញឡើយ។ដោយឡែកនៅពេលដែលFan សួរថា​តើ​នាង​នឹង​សម្រា​លកូននៅអាមេរិកឬនៅខ្មែរនោះពិធីការិនីហង្សមាសរូបនេះមិនឆ្លើយតបឡើយ។

  សូមបញ្ជាក់ថាចាន់ កែវនិមល ធ្លាប់នាំប្ដីនិងកូនស្រីចេញទៅដើរលេងនៅអាមេរិក​កាល​ពី​ពាក់កណ្ដាលខែ​មីនា​ឆ្នាំ២០២១ ​រយៈ​ពេលជាង២ខែម្ដងមកហើយ ក្រោយនាងបាន​ជាសះ​ស្បើយនឹង​វិល​​មក​ធ្វើ​ជាMC នៅហង្សមាស​វិញ​នៅពាក់កណ្ដាលខែកញ្ញា ​​​​​​​​​​​​​​​​​​​ហើយពេលនេះ​នាង​ត្រូវ​បាត់មុខ​សារជាថ្មីរយៈពេលច្រើនខែម្ដងទៀតដែល​យ៉ាង​ហោចណាស់ក៍ជិត១ឆ្នាំដែរ ទម្រាំ​សម្រាល​​កូន​រួច​និង​បានរឹង​ដៃរឹងជើងវិញ ពោលគឺនាងអាចនឹងត្រឡប់មករក​អាជីពចាស់នេះ​ម្ដងទៀតអំ​ឡុង​​ពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខឯណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់មុនចេញ​ទៅអាមេរិកជើងនេះ​អ្នកនាងកែវនិមល បានបាត់បង់តំណែងជាពិធីការិនីរបស់ខ្លួននៅ​ហង្ស​មាស​​ដល់​​ទៅ​២ព្រម​គ្នាតែម្ដង​នោះ​គឺ​Cambodian Idol រដូវកាលទី៤ជំនួសដោយថន លក្ខិណា និងThe Voice Kids Cambodia រដូវ​កាល​ទី៣ ត្រូវអ្នកនាងគង់ សុជាតិ ឆក់បាន។ថ្វីត្បិតតែចាន់ កែវនិមល មិនដែល​ចេញសារអាក​អន់ចិត្ត​ពីតំណែង​នាងត្រូវជ្រុះចេញជាបន្ដ​បន្ទាប់​ខណៈ​ដែល​លោកជា វិ​បុល ធ្លាប់ជាដៃគូឆ្លងឆ្លើយជាមួយនាងត្រូវបាន​ថៅកែរក្សារ​ទុក​គ្រប់កម្មវិធីក្ដី ប៉ុន្ដែមជ្ឈដ្ឋាន​ម​ហា​​ជនមើលឃើញថាបើនិមល បាត់បង់កៅអីរបស់ខ្លួនម្ដងដល់ទៅ២បែប​នេះ​ច្បាស់ជាមិន​យូទេនាងនឹងរបូតតំណែងដែលធ្លាប់ធ្វើជាមួយលោកវិបុល នោះទាំងអស់ជាមិន​ខាន។

 យ៉ាងណាទោះជាចាន់ កែវនិមល ជ្រុះបាត់កៅអីធំ និងប្រឈមធ្លាក់ប្រាក់ចំណូលពីសិ​ល្បៈក្ដី ប៉ុន្ដែការពពោះកូន​ទី២​នេះធ្វើឲ្យចំណងស្នេហានាងជាមួយស្វាមីឯកឧត្តមសូវ៉ាត សីលា កាន់​តែរឹងមាំថែមទៀតជាមិនខាន បន្ទាប់ពី​មានការសង្ស័យថាពួកគេមិនសូវទុកចិត្ត​គ្នាក្រោយ​ផ្ទុះ​រឿង​និមល និងលោកវិបុល បង្កាត់ភ្លើងស្នេហាក្រៅឆាក​កាល​ពីពាក់កណ្ដាលឆ្នាំ២០២០ ៕

RELATED ARTICLES