Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់​ ចាប់ផ្តើមធ្វើ​សមយុទ្ធ​យោធា និងចោទ​ចិនពីបទរៀប គម្រោងឈ្លានពាន

តៃវ៉ាន់​ ចាប់ផ្តើមធ្វើ​សមយុទ្ធ​យោធា និងចោទ​ចិនពីបទរៀប គម្រោងឈ្លានពាន

លោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា តៃវ៉ាន់ ដែល ត្រូវបានទាមទារដោយចិនថាជាបូរណភាពទឹកដីរបស់ខ្លួន នឹងមិនមានការភ័យខ្លាចឡើយ បើទោះបីជាសមយុទ្ធយោធាចិន នៅតែបន្តដោយរំលោភលើខ្សែបន្ទាត់មិនផ្លូវការនៅច្រកសមុទ្រតៃវ៉ាន់ក៏ដោយ។

Google

លោក Wu បាននិយាយថា ប្រទេសចិនបានប្រើសមយុទ្ធ  ដើម្បីរៀបចំគម្រោងសម្រាប់ការឈ្លានពានតៃវ៉ាន់ ហើយ លោកបានជំរុញឱ្យមានការគាំទ្រពីអន្តរជាតិដើម្បីការពារ សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកការទូតខាងលើនេះបានទទូចថា ទីក្រុងប៉េកាំងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបាញ់មីស៊ីល ក៏ដូចជាការវាយ ប្រហារតាមអ៊ីនធឺណិត ដោយធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្ខិតបង្ខំសេដ្ឋកិច្ចដើម្បី ធ្វើឱ្យសីលធម៌ សាធារណជននៅតៃវ៉ាន់ចុះខ្សោយ។

ប្រទេសចិនបានចាប់ផ្តើមល្បែងសង្គ្រាម រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ដែនសមុទ្រ ចំនួនប្រាំមួយ ជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិក លោក ស្រីណាន់ស៊ីមកកោះតៃវ៉ាន់។

កាលពីម្សិលមិញមេបញ្ជាការភូមិភាគខាងកើតរបស់ប្រទេសចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធរួមគ្នាថ្មីដែលផ្តោតលើប្រតិបត្តិការនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រ – ដែលធ្វើអោយអ្នកវិភាគ និងអ្នកការទូតមួយចំនួនព្រួយបារម្ភ​ថាទីក្រុងប៉េកាំងនឹងរក្សាសម្ពាធលើការការពាររបស់តៃវ៉ាន់។

សមយុទ្ធថ្មីនេះមិនដឹងថានឹងបញ្ចប់នៅពេលណាទេខណៈកោះតៃវ៉ាន់ចាប់ផ្តើមសមយុទ្ធម្តង។៕

RELATED ARTICLES