ភ្នំពេញ៖ព្រាប សុវត្ថិ មានកូនប្រុសដល់ទៅ៣នាក់គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលពួកគេធំពេញកំលោះស្រាងអស់ទៅហើយ ខណៈដែលលោកឧកញ៉ាស្នាយ មិនមានផែនការណ៍តាមយកកូនស្រីឬកូនទី៤ឡើយ។ដោយឡែកកាលពីថ្ងៃទី៩សីហា នេះកូនប្រុសទី៣របស់លោកព្រាប សុវត្ថិ បានថ្លែងសារថាលោកឧកញ៉ាសុវត្ថិ ដែលជាពុករបស់ខ្លួនចេះតែសួរថាពេលណាទើបលោកយកសង្សារ?តែកូនពៅរបស់លោកញ៉ាស្នាយ រូបនេះមិនបានឆ្លើយនិងកំណត់ពេលវេលារឿងយកសង្សារឬប្រពន្ធតាមចម្ងល់របស់លោកពុកគេឡើយ។

តាមរយៈការអះអាងបែបនេះរបស់កូនទី៣លោកព្រាប សុវត្ថិ បញ្ជាក់ថាតារាវ័យ៤៧ឆ្នាំរូបនេះហាក់កំពុងតែចង់បានកូនប្រសារឬចៅពជាមិនខាន តែគេមានចម្ងល់ថាហេតុអីបានជាលោកឧកញ៉ាស្នាយ ចង់ឲ្យកូនទី៣យកសង្សារមុនកូនទី១និងទី២ទៅវិញ។ជាមួយគ្នានេះដែរគ្រាន់តែឭថាឧកញ៉ាព្រាប សុវត្ថិ ចង់បានកូនប្រសារបែបនេះស្រាប់តែមានស្រីស្អាតៗមិនតិចនាក់ឡើយដែលចង់ដាក់ពាក្យសុំធ្វើជាកូនប្រសាររបស់លោក ខណៈដែលកន្លងមកសូម្បីតែតារាសម្ដែងល្បីៗឈ្មោះមួយចំនួនពេលដែលពួកគេបានជួបអ្នកស្រីឡុង ស្រីមុំ ដោយផ្ទាល់នោះក៍មានខ្លះបានហៅភរិយាលោកសុវត្ថិ ថាជា”ម្ដាយក្មេកៗ”ដែរ ទើបធ្វើឲ្យលោកឧកញ៉ាស្នាយ និងអ្នកស្រីមុំ ស្រឡាំងកាំង។ប៉ុន្ដែគេអាចដឹងច្បាស់ថាមូលហេតុដែលស្រីស្អាតៗទាំងនោះហៅលោកឧកញ៉ាសុវត្ថិ ថា”ឪក្មេក”និងអ្នកស្រីមុំ ថា”ម៉ែក្មេក”នោះគឺដោយសារតែគ្រប់គ្នាដឹងថាកូនៗទាំងអស់របស់លោកសុវត្ថិ សុទ្ធតែមានរូបរាងសង្ហារ ហេតុនេះហើយមិនប្រកាន់ថាជាកូនទីប៉ុន្មាននោះទេពោលគឺឲ្យតែបានធ្វើកូនប្រសារអតីតតារាចម្រៀងហង្សមាសរូបនេះនោះពួកគេនឹងOk ភ្លាម។

សូមបញ្ជាក់ថាព្រាប សុវត្ថិ បានរក្សារចំណងស្នេហាជាមួយអ្នកស្រីឡុង ស្រីមុំ រយៈ ពេល២៥ឆ្នាំមកហើយ(១៩៩៧-២០២៥)ដែលមិនធ្លាប់មានបញ្ហារង្គោះរង្គើរម្ដងណាឡើយ រហូតដល់ពេលនេះលោកសុវត្ថិ បានឡើងជាឧកញ៉ាជាង៣ខែដែលធ្វើឲ្យគ្រួសារនេះកាន់តែមានឥទ្ធិពល ខណៈមហាជនបានហៅលោកឧកញ៉ាស្នាយ ថាជា”សេដ្ឋីៗ”តាំងពីមុនលោកទទួលបានគោរម្យងារនេះម្លេះ។ប្រភពពីទីប្រឹក្សារលោកព្រាបសុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតកាលពីខែកញ្ញាឆ្នាំ២០២០ ថាលោកឧកញ៉ាស្នាយ សល់លុយខ្ទង់៣០លានដុល្លារពីការចាប់អាជីពចម្រៀងជាង២ទសវត្សន៍នេះ។មហាជនរងចាំមើលថាក្នុងចំណោមកូនប្រុសទាំង៣របស់លោកឧកញ៉ាព្រាប សុវត្ថិ តើម្នាក់ណានឹងយកប្រពន្ធមុន ហើយតើកូនប្រសារទី១របស់លោកសុវត្ថិ ជាស្រីស្អាតរូបណា?

