Tuesday, September 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ចង់បានកូនប្រសារ?

ព្រាប សុវត្ថិ ៖ចង់បានកូនប្រសារ?

ភ្នំពេញ៖ព្រាប សុវត្ថិ មានកូនប្រុសដល់ទៅ៣នាក់គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែល​ពួកគេធំពេញកំលោះស្រាងអស់ទៅហើយ ខណៈដែលលោកឧកញ៉ាស្នាយ មិនមានផែនការណ៍​តាមយក​កូនស្រីឬកូនទី៤ឡើយ។ដោយឡែកកាលពីថ្ងៃទី៩សីហា នេះ​កូនប្រុសទី៣របស់លោកព្រាប សុវត្ថិ បាន​ថ្លែងសារថាលោកឧកញ៉ាសុវត្ថិ ដែលជាពុករបស់​ខ្លួនចេះតែសួរថាពេលណាទើបលោកយក​សង្សារ?​តែ​កូនពៅរបស់លោកញ៉ាស្នាយ រូបនេះមិន​បាន​ឆ្លើយនិង​កំណត់ពេលវេលារឿងយកសង្សារ​ឬប្រពន្ធ​តាម​ចម្ងល់របស់លោកពុកគេឡើយ។

 តាមរយៈការអះអាងបែបនេះរបស់កូនទី៣លោកព្រាប សុវត្ថិ បញ្ជាក់ថាតារា​វ័យ៤៧​ឆ្នាំរូបនេះ​ហាក់កំ​ពុងតែ​ចង់បានកូនប្រសារឬចៅពជាមិនខាន តែគេមានចម្ងល់ថាហេតុអី​បាន​ជាលោកឧកញ៉ាស្នាយ ចង់ឲ្យកូនទី៣​យកសង្សារមុនកូនទី១និងទី២ទៅវិញ។​ជាមួយគ្នា​នេះ​ដែរគ្រាន់តែឭថាឧកញ៉ាព្រាប សុវត្ថិ ចង់បានកូន​ប្រ​សារ​បែបនេះស្រាប់តែមានស្រីស្អាតៗ​មិន​តិចនាក់ឡើយដែលចង់ដាក់ពាក្យសុំធ្វើជាកូនប្រសាររបស់លោក ខណៈ​ដែលកន្លង​មកសូម្បី​តែតារាសម្ដែងល្បីៗឈ្មោះមួយចំនួនពេលដែលពួកគេបានជួបអ្នកស្រីឡុង ស្រីមុំ ដោយ​ផ្ទាល់​នោះក៍មានខ្លះបានហៅភរិយាលោកសុវត្ថិ ថាជា”ម្ដាយក្មេកៗ”ដែរ ទើបធ្វើឲ្យលោកឧកញ៉ា​ស្នាយ​ និងអ្នក​ស្រីមុំ ស្រឡាំងកាំង។ប៉ុន្ដែគេអាចដឹងច្បាស់ថាមូល​ហេតុដែលស្រីស្អាតៗ​ទាំង​នោះហៅលោកឧកញ៉ាសុវត្ថិ ថា”ឪក្មេក”និងអ្នកស្រីមុំ ថា”ម៉ែក្មេក”នោះ​គឺដោយសារតែគ្រប់គ្នា​ដឹងថាកូនៗទាំងអស់របស់លោកសុវត្ថិ សុទ្ធ​តែមានរូបរាងសង្ហារ ហេតុនេះហើយ​មិនប្រកាន់​ថាជាកូនទីប៉ុន្មាននោះទេពោលគឺឲ្យតែបានធ្វើកូន​ប្រសារអតីត​តារាចម្រៀងហង្សមាសរូបនេះនោះពួកគេនឹងOk ភ្លាម។

 សូមបញ្ជាក់ថាព្រាប សុវត្ថិ បានរក្សារចំណងស្នេហាជាមួយអ្នកស្រីឡុង ស្រីមុំ រយៈ ពេ​ល២៥ឆ្នាំមកហើយ(១៩៩៧-២០២៥)ដែលមិនធ្លាប់មានបញ្ហារង្គោះរង្គើរម្ដងណាឡើយ រហូត​ដល់​ពេល​នេះ​លោកសុវត្ថិ បានឡើងជាឧកញ៉ា​ជាង​៣ខែដែលធ្វើឲ្យគ្រួសារ​នេះកាន់តែ​មាន​ឥទ្ធិ​ពល ខណៈមហាជនបានហៅ​លោកឧក​ញ៉ាស្នាយ ថាជា”សេដ្ឋីៗ​”តាំងពីមុនលោកទទួលបាន​គោរម្យងារនេះម្លេះ។​ប្រភពពីទីប្រឹក្សារ​លោក​ព្រាបសុវត្ថិ បានទម្លាយប្រាប់អ្នក​កា​សែតកាល​ពីខែកញ្ញាឆ្នាំ២០២០ ថាលោកឧកញ៉ា​ស្នាយ សល់​លុយខ្ទង់៣០លានដុល្លារពីការចាប់អាជីព​ចម្រៀង​ជាង២ទសវត្សន៍​នេះ។​មហា​ជនរងចាំមើលថាក្នុងចំណោមកូន​ប្រុសទាំង៣​របស់​លោក​ឧកញ៉ាព្រាប សុវត្ថិ តើម្នាក់​ណានឹងយកប្រពន្ធមុន ហើយតើកូនប្រសារទី១របស់លោកសុវត្ថិ ជា​ស្រី​ស្អាតរូបណា?

RELATED ARTICLES