ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី ទើបធ្វើខួបកំណើតគម្រប់អាយុវ័យ៥២ឆ្នាំកាលពីថ្ងៃទី១៧ខែកក្កដា ហើយទោះជាវ័យជ្រេបន្ដិចទៅហើយមែនតែនាងត្រូវស្វាមីលោកPauly Hep បង្ហាញភាពផ្អែម ល្ហែមស្នេហ៍មិនចាញ់គូស្នេហ៍យុវវ័យឡើយតាមរយៈការអោបថើបនាងយ៉ាងSweet នៅពេលដែលលោកបានលើកនំខេក ជូនភរិយា។អ្វីដែលគូរឲ្យកត់សម្គាល់ទោះជាអ្នកនាងទេវី ទៅដល់អាមេរិករស់នៅដោយសុខសាន្ដត្រាន្ដក្ដី តែនាងមិនពឹងលើប្រាក់ចំណូលរបស់ស្វាមីតែមួយច្រកឡើយ ទើបជាញឹកញាប់គេឃើញអតីតតារាសម្ដែងដ៍ល្បីល្បាញនាទសវត្សន៍ទី៨០ និង៩០ រូបនេះឃោសនាការលក់ផលិតផលតាមOnline ។អ្នកគាំទ្រអ្នកនាងទេវី បានសម្ដែងការភ្ញាក់ផ្អើលថាហេតុអីភរិយាចាស់របស់លោកពេជ្រ ភារុណ រូបនេះមានវ័យជាង៥០ឆ្នាំហើយ នៅតែប្រឹងលក់ផលិតផលបែបនេះទៅវិញ?ទោះជាយ៉ាងណានៅពេលដែលគេឃើញថារូបសម្រស់របស់អ្នកនាងទេវី ហាក់មិនព្រមចាស់ទៅតាមវ័យនោះទើបគ្រប់គ្នានៅតែសរសើរពីវិធីថែសម្រស់របស់នាងព្រមទាំងការឆ្លៀតរកស៊ីរបរOnline បន្ថែមពីលើប្រាក់ចំណូលរបស់ស្វាមីថ្មីនេះ។

គេកត់សម្គាល់ថាក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលមានស្វាមីនៅក្រៅស្រុកហើយនៅតែឆ្លៀតលក់ផលិតផលតាមOnline នោះមានដូចជាអ្នកនាងដាញ់ ម៉ូនីកា និងឈាន នីហ្សា ជាដើម។ប៉ុន្ដែតារាខាងលើក៍ដូចអ្នកនាងទេវី ដែរពោលគឺពួកគេមានជីវភាពធូធារខ្លាំងដោយសុទ្ធតែទិញបានផ្ទះរស់នៅស្រុកគេដូចគ្នាហើយការបង្កើតមុខរបរថ្មីនោះគឺគ្រាន់តែជាវិធីសាស្រ្ដរកលុយក្រោយពីម្នាក់ៗបានឈប់ពីសិល្បៈនិងទៅរស់នៅស្រុកគេតាមស្វាមី។ចំពោះអ្នកនាងអម្ពរ ទេវី វិញនាងមិនផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុងនោះទេ ព្រោះកាលពីឆ្នាំ២០១៧ នាងបានមកខ្មែរថតរឿង”ទឹកចិត្តម្ដាយ សម័យថ្មី”ឲ្យអ្នកស្រីពាន់ ភួងបុប្ផា និងផលិតកម្មLD ហើយតាមព័តមានពីអតីតស្វាមីនាងលោកភារុណ ធ្លាប់ប្រាប់ថាភរិយាចាស់របស់លោកស៊ីថ្លៃ១រឿងទឹកប្រាក់១ម៉ឺនដុល្លារ ហើយការស្នាក់នៅនិងសំបុត្រយកហោះទៅមកជាបន្ទុករបស់ផលិតករ។ប្រភពបានឲ្យដឹងថាមុនផ្ទុះកូវីដផលិតហង្សមាសចង់ធ្វើរឿង១ដែលឲ្យអ្នកនាងទេវី និងលោកទេព រិនដារ៉ូ សម្ដែងជាមួយគ្នាឡើងវិញទៀតផង។ប៉ុន្ដែរឿងនោះបែជាមិនអាចចេញជារូបរាងទៅវិញហើយលេចឭថាអាចមកពីផលិតករត្រូវចំណាយលុយទៅលើអតីតតារាសម្ដែងរូបនេះច្រើនហួសផែនការណ៍ក៍ថាបាន ព្រោះថាពេលនេះតួអង្គម្ដាយអ្នកនាងសឿ សុធារ៉ា និងឌុច សុភា ជាដើមបានស្ម័គ្រចិត្តលេងទៅហើយ នៅឡើយតែកែវ ពេជ្រពិសី នៅតែតវ៉ាចង់ធ្វើជាតួឯក។

គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានទៅរស់នៅសហរដ្ឋអាមេរិកជិត២ទសវត្សន៍មកហើយក្រោយនាងបានចែកផ្លូវគ្នាជាមួយលោកពេជ្រ ភារុណ ដោយស្ងាត់ស្ងៀមបន្ទាប់ពីពួកគេទទួលបានចំណងដៃកូន២នាក់(ស្រី១)។កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ អ្នកនាងទេវី បានក្លាយទៅជាលោកយាយរបស់គេបន្ទាប់ពីកូនប្រុសរបស់នាងឈ្មោះភារុណ ឥទ្រ្ទបុត្រ មានភរិយាជាជនជាតិបរទេសសម្រាលកូនលើកដំបូង។ប៉ុន្ដែអ្នកនាងទេវី វិញនាងគ្មានគម្រោងយកកូនថែមឡើយ ក្រោយចាប់ដៃជាមួយស្វាមីថ្មីជាង១០ឆ្នាំទទួលបានកូនស្រី១វ័យជិត១០ឆ្នាំ។អ្វីដែលគូរឲ្យចម្លែកនោះបើទោះជាអ្នកនាងទេវី មានស្វាមីក្រោយជាច្រើនឆ្នាំក្ដី តែលោកភារុណ ឈានចូលវ័យ៦៨ឆ្នាំទៅហើយនោះលោកគ្មានផែនការណ៍យកប្រពន្ធថ្មីទៀតនោះទេពោលគឺសុខចិត្តទុកជីវិតពោះម៉ាយដោយរស់នៅយ៉ាងឯកោ ខណៈដែលអតីតភិយាបានហៅលោកថាជា”ពុកៗ”ទៅវិញ។លោកភារុណ មិនត្រឹមតែមិនខឹងអ្នកនាងទេវី យកស្វាមីចោលលោកឡើយ តែនៅពេលដែលប្រពន្ធចាស់មកលេងស្រុកខ្មែរឬមកថតកុននោះរាល់ការស្នាក់នៅនិងសម្លៀកបំពាក់របស់អ្នកនាងទេវី ត្រូវបានអតីតប្ដីរូបនេះនៅតែជាអ្នកចាត់ចែងនិងរ៉ាប់រងឲ្យទាំងអស់៕

