Tuesday, April 23, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖សម្រស់ក្មេងជាងវ័យ នៅតែលក់Online

អម្ពរ ទេវី ៖សម្រស់ក្មេងជាងវ័យ នៅតែលក់Online

ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី ទើបធ្វើខួបកំណើតគម្រប់អាយុវ័យ៥២ឆ្នាំកាលពីថ្ងៃទី១៧ខែកក្កដា ហើយទោះ​ជាវ័យ​ជ្រេបន្ដិចទៅហើយមែនតែនាងត្រូវស្វាមីលោកPauly Hep បង្ហាញភាពផ្អែម ល្ហែមស្នេហ៍មិនចាញ់គូស្នេហ៍​យុ​វ​វ័យ​ឡើយតាមរយៈការអោបថើបនាងយ៉ាងSweet នៅពេល​ដែល​​លោកបានលើកនំខេក ជូនភរិយា។អ្វីដែលគូរឲ្យ​កត់​សម្គាល់​ទោះជាអ្នកនាងទេវី ទៅដល់​អា​មេរិករស់នៅដោយសុខសាន្ដត្រាន្ដក្ដី តែនាងមិនពឹងលើប្រាក់ចំណូល​របស់ស្វាមី​តែមួយ​ច្រក​​​ឡើយ ទើបជាញឹកញាប់គេឃើញអតីតតារាសម្ដែងដ៍ល្បីល្បាញនាទសវត្សន៍ទី៨០ និង​៩០ រូបនេះឃោសនាការលក់ផលិតផលតាមOnline ។អ្នកគាំទ្រអ្នកនាងទេវី បានសម្ដែង​ការ​ភ្ញាក់ផ្អើលថាហេតុអី​ភរិ​យា​ចាស់របស់លោកពេជ្រ ភារុណ រូបនេះមានវ័យជាង៥០ឆ្នាំហើយ នៅតែប្រឹងលក់ផលិតផលបែបនេះទៅវិញ?​ទោះជាយ៉ាងណានៅពេលដែលគេឃើញថារូបសម្រស់របស់អ្នកនាងទេវី ហាក់មិនព្រមចាស់ទៅតាមវ័យនោះ​ទើប​គ្រប់គ្នានៅតែ​សរសើរពីវិធី​ថែ​សម្រស់របស់នាងព្រមទាំងការឆ្លៀតរកស៊ីរបរOnline បន្ថែមពីលើប្រាក់ចំ​ណូ​ល​របស់​ស្វាមីថ្មី​នេះ។

 គេកត់សម្គាល់ថាក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលមានស្វាមីនៅក្រៅស្រុកហើយ​នៅ​តែឆ្លៀតលក់ផលិតផល​តាមOnline  នោះមានដូចជាអ្នកនាងដាញ់ ម៉ូនីកា និងឈាន នីហ្សា ជាដើម។ប៉ុន្ដែតារាខាងលើក៍ដូចអ្នកនាងទេវី ដែរពោលគឺពួកគេមានជីវភាពធូធារខ្លាំង​ដោយ​សុទ្ធតែទិញបានផ្ទះរស់នៅស្រុកគេដូចគ្នាហើយការ​បង្កើតមុខរបរ​ថ្មីនោះគឺគ្រាន់តែជាវិធីសាស្រ្ដរកលុយក្រោយពីម្នាក់ៗបានឈប់ពីសិល្បៈនិងទៅរស់នៅស្រុកគេតាមស្វាមី។ចំពោះអ្នកនាងអម្ពរ ទេវី វិញនាងមិនផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុងនោះទេ ព្រោះកាលពីឆ្នាំ២០១៧ នាងបានមក​ខ្មែរ​ថតរឿង”ទឹកចិត្តម្ដាយ សម័យថ្មី”ឲ្យអ្នកស្រីពាន់ ភួងបុប្ផា និងផលិតកម្មLD ហើយតាមព័តមានពីអតីតស្វាមី​នាងលោកភារុណ ធ្លាប់ប្រាប់ថាភរិយាចាស់របស់លោកស៊ី​ថ្លៃ១រឿង​ទឹកប្រាក់១ម៉ឺនដុល្លារ ហើយការស្នាក់​នៅនិង​សំបុត្រយកហោះទៅមកជាបន្ទុករបស់​ផលិត​ករ។ប្រភពបានឲ្យដឹងថាមុនផ្ទុះកូវីដផលិតហង្សមាស​ចង់ធ្វើរឿង​១ដែលឲ្យអ្នកនាងទេ​វី និងលោកទេព រិនដារ៉ូ សម្ដែងជាមួយគ្នាឡើងវិញទៀតផង។ប៉ុន្ដែរឿងនោះ​បែជាមិន​អាច​ចេញ​ជា​រូបរាងទៅវិញហើយលេចឭថាអាចមកពីផលិតករ​ត្រូវចំណាយលុយទៅលើ​អតីតតារា​សម្ដែ​ង​រូបនេះ​ច្រើន​ហួសផែនការណ៍ក៍ថាបាន ព្រោះថាពេលនេះតួអង្គម្ដាយអ្នកនាងសឿ សុ​ធារ៉ា និងឌុច សុភា ជាដើម​បាន​ស្ម័គ្រចិត្តលេងទៅហើយ នៅឡើយតែកែវ ពេជ្រពិសី នៅតែ​តវ៉ា​ចង់​ធ្វើជាតួឯក។

 គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានទៅរស់នៅសហរដ្ឋអាមេរិកជិត២ទសវត្សន៍មក​ហើយ​ក្រោយនាងបានចែក​ផ្លូវគ្នា​ជាមួយលោក​ពេជ្រ ភារុណ ដោយស្ងាត់ស្ងៀមបន្ទាប់ពីពួកគេទទួល​បានចំណងដៃកូន២នាក់(ស្រី១)។កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ អ្នកនាងទេវី បានក្លាយ​ទៅ​ជាលោកយាយរបស់គេបន្ទាប់ពីកូនប្រុស​របស់​នាង​ឈ្មោះភារុណ ឥទ្រ្ទបុត្រ មានភរិយា​ជាជន​ជាតិបរទេសសម្រាលកូនលើកដំបូង។ប៉ុន្ដែអ្នកនាងទេវី វិញនាងគ្មាន​គម្រោងយកកូន​ថែម​ឡើ​យ ក្រោយចាប់ដៃជាមួយស្វាមីថ្មីជាង១០ឆ្នាំទទួលបានកូន​ស្រី១វ័យជិត១០​ឆ្នាំ​។អ្វី​ដែល​​គូរឲ្យ​ចម្លែក​នោះបើទោះជាអ្នកនាងទេវី មានស្វាមីក្រោយជាច្រើនឆ្នាំក្ដី តែលោកភារុណ ឈានចូល​វ័យ៦៨ឆ្នាំ​ទៅហើយនោះលោកគ្មាន​ផែនការណ៍យកប្រពន្ធថ្មីទៀត​នោះទេពោលគឺ​សុខចិត្តទុកជីវិតពោះម៉ាយដោយ​រស់​នៅយ៉ាងឯកោ ខណៈដែលអតីតភិយាបានហៅលោកថា​ជា”ពុកៗ”​ទៅ​វិញ។លោកភារុណ មិនត្រឹមតែមិនខឹងអ្នក​នាងទេវី យកស្វាមីចោលលោកឡើយ តែនៅ​ពេលដែលប្រពន្ធចាស់មក​លេងស្រុកខ្មែរឬមកថត​កុននោះរាល់​ការស្នាក់នៅនិង​សម្លៀ​ក​​បំពាក់របស់អ្នកនាងទេវី ត្រូវបានអតីតប្ដីរូបនេះនៅតែជាអ្នក​ចាត់ចែងនិងរ៉ាប់រងឲ្យទាំង​អស់​៕

RELATED ARTICLES