Friday, September 20, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ៖ស្ទះគម្រោងយកកូនទី២

កែវ ពេជ្រពិសី ៖ស្ទះគម្រោងយកកូនទី២

ភ្នំពេញ៖រយៈពេល១០ខែមកហើយដែលកែវ ពេជ្រពិសី ត្រូវបានជាប់គាំងរឿងគម្រោង​យក​កូន​ទី២ ព្រោះពេល​នេះនាងមិនទាន់ពពោះឡើយ ខណៈដែលកូនប្រុសនាងទើបឈានចូលវ័យ​ជិត​​១​ខួប។យ៉ាងណាក្រោយក្លាយ​ទៅជាម្ដាយគេនេះពេជ្រពិសី បានផ្លាស់ប្ដូរជីវិតទាំងស្រុងបើ​ប្រៀប​ធៀបជីវិតនាងកាលពី១០ឆ្នាំមុនព្រោះ​បំណង​របស់​នាងបានសម្រេចដោយសារតែក្ដីស្រ​ម៉ៃ​ចង់​បង្កើតគ្រួសារមួយដែលមានប្ដីនិងកូននៅក្បែរខ្លួន​ឥឡូវវាបាន​ក្លាយទៅជាការពិត។ពិសី រស់​នៅ​ជុំគ្រួសារហើយនាងមានភាពកក់ក្ដៅខ្លាំងណាស់ព្រោះលោកពៅ សម្បត្តិ បង្ហា​ញក្ដីស្រ​លាញ់​ដល់​រូប​នាងនិងកូនពេញបេះដូងរហូតមកដល់ពេលនេះនាងថាប្ដីនៅខ្មែរ៩០% ទៅកា​ណា​ដាតែ​១០%ប៉ុណ្ណោះ។

 ជុំវិញការរៀបគម្រោងយកកូនថែមរបស់កែវ ពេជ្រពិសី ភ្លាមៗតាំងពីកូនប្រុស​សម្រា​ល​បាន១ខែនោះត្រូវ​បាន​ពិសី អះអាងថាមិនអាចពន្យាពេលបានតទៅទៀតព្រោះនាង​និង​ស្វា​មី​​មានអាយុកាន់តែច្រើន​ហើយអីចឹងការ​រៀបការលើកទី២មិនសំខាន់ដូចការបានកូននោះទេ ព្រោះ​ទាំង​រូប​នាងនិងប្ដីសុទ្ធតែធ្លាប់បាន​ឆ្លងកាត់ជីវិត​អា​ពាហ៍ពិពាហ៍ម្ដង​រួចទៅហើយ។ប៉ុន្ដែ​មាន​ការ​សង្ស័យថាមូលហេតុដែលពេជ្រពិសី មិនទាន់អាចពពោះកូនទី២បាន​សមតាមបំណង​នោះ​ដោយ​សារតែនាងវះកាត់សម្រាលកូនទី១ដែលធ្វើឲ្យប៉ៈពាល់​ដល់សុខភាពខ្លះៗហើយ​ពិ​បាក​យកកូនថែម បើទោះជាពិសី ធ្លាប់ប្រាប់ថាសុខភាពនាងល្អជាធម្មតាថ្វីត្បិតតែកូនដំបូង​មិន​សម្រា​ល​តាម​ធម្មជាតិតែឆ្លងកាត់មុខកាំបិតក្ដី។

គូររំលឹកថាកែវ ពេជ្រពិសី បានលែងលះទាំងចម្រូងចម្រាសជាមួយអតីតប្ដីលោកចន្ថា ស្រី ជាអាណិកជន​ខ្មែរ​មកពីអូស្រា្ដលីកាលពីឆ្នាំ២០១០ បន្ទាប់ពីរៀបការមិនបាន១ខែផង។​ក្រោយ​ធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំ ពេជ្រពិសី បានជ្រើសស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញ​ជិត”​ម្ដង​ទៀតតាមរយៈការបើកបេះដូងទទួលស្នេហ៍ថ្មីលោកពៅ សម្បត្តិ ជានាយកក្រុមហ៊ុន​គ្រឿងសមុទ្រមួយមកពីកាណាដា ហើយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា​កាល​ពីថ្ងៃ​ទី​១៧ខែឧសភាឆ្នាំ២០២០ ហើយពិសី សម្រាលកូនថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោយ​ដាក់​ឈ្មោះថាដូរ៉ា(Dura)។បន្ទាប់ពីមានកូន១ពេជ្រពិសី បានលុបចោលគម្រោងរៀបការ​ជា​លើក​ទី២ ខណៈដែលអាជីព​សិល្បៈ​នាងវិញ​នៅ​តែតាំងចិត្តថាមិនបោះបង់ទាំងស្រុងឡើយ គឺ​អាចឆ្លៀតថតសម្ដែងបានបើសិនជា​ក្រុមផលិតករឲ្យតំណែង​តួ​ដែល​នាងចង់ថត តែនាងមិន​ទទួលយកតំណែងជាតួម្ដាយនៅពេលនេះទេ ព្រោះគិតថាខ្លួនឯងអត់ទាន់ចាស់ជ្រុលឬ​ដល់​វ័យ​ត្រូវ​ធ្វើតួម៉ែទេ៕

RELATED ARTICLES