Thursday, September 19, 2024
Homeតារាខ្មែរសុខ សីឡាលីន ៖ស្ងាត់ស្នេហ៍ថ្មី ខណៈថៅកែកាន់​តែ​ទុក្ខចិត្ត

សុខ សីឡាលីន ៖ស្ងាត់ស្នេហ៍ថ្មី ខណៈថៅកែកាន់​តែ​ទុក្ខចិត្ត

ភ្នំពេញ៖សុខ សីឡាលីន បានបង្ហាញសញ្ញាមានសង្សារថ្មី១ប្រាវកាលពីដើមខែមិថុនា ឆ្នាំ​២០​២២ តាមរយៈការ​កៀកកើយជាមួយបុរសចម្លែកម្នាក់​បញ្ចេញលើបណ្ដាញសង្គមដែលពេល​នោះចំពេលដែលបុរស​រូបសង្ហារ​ត្រូវ​បានគេសង្ស័យជាគូស្នេហ៍របស់នាងលោកជីមមី ងាកទៅ​ស្អិតល្មូតស្នេហ៍ជាមួយស្រីស្អាតជីមមី កាន់តែបើក​ចំហ។​ប៉ុ​ន្ដែរយៈពេលជិត២ខែមកនេះ​រឿង​រ៉ាវ​ស្នេហារបស់សីឡាលីន បែជាស្ងប់ស្ងាត់ទៅវិញហើយនាងព្យាយាម​លាក់បាំង​មិនហ៊ានផ្អែម​ល្ហែម​ជាសារធារណៈដូចមុនទៀតឡើយ ក្រោយអតីតសង្សាររបស់នាងលោកអ៊ុក មិន​ណារិទ្ធ បានរៀបការជាមួយអ្នកនាងលឹម ហួ តាំងពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ម្លេះ។

 អ្វីដែលគូរឲ្យកត់សម្គល់នៅពេលដែលសុខ សីឡាលីន មិនទាន់មានគម្រោងដឹក​ដៃ​ម្ចាស់​ចិត្តថ្មីចូលរោង​ការនោះ​អតីតតារាBlue Diamond និង Mរូបនេះកំពុងតែមានយ៊ីអ៊ុនល្អ​នៅ​ហង្សមាស ព្រោះនាងត្រូវថៅកែទុកចិត្តប្រគល់​តំណែង​ធំដល់ទៅ២​ឲ្យទៅនាងរ៉ាប់រងគឺធ្វើជា​គ​ណៈ​​កម្មារការជំនួសលោកព្រាប សុវត្ថិ Cambodian Idol រដូវ​កាល​ទី៤ និងX Factor Cambodia  ដែលតំណើរការបាន១រដូវកាលទៅហើយ។មាន​ព័តមានថាថៅកែហង្សមាស​ក៍​កំ​ពុងតែពិចារណាឲ្យតំណែងទី៣ឲ្យសីឡាលីន ទៅជំនួសលោកសុវត្ថិ ១កម្មវិធី​ទៀតនោះ​គឺធ្វើ​ជា​គណៈកម្មារការ​Cambodian Idol Junior រដូវកាលទី២ ប៉ុន្ដែកៅអីនេះក៍មានតារាមួយចំនួន​ទៀតស្ថិតក្នុងជម្រើសដែរក្នុងនោះ​មាន​ដូចជាពេជ្រ សោភា,សួស វីសា ,សុគន្ធ និសា និង​លោក​ខែម ប៊ុនថៃ ជាដើម។

សូមបញ្ជាក់ថាសុខ សីឡាលីន មិនអាចប្រជែងតំណែងជាតារាចម្រៀងស្រី​ឈានមុខ​គេនៅហង្សមាសបានទេ ព្រោះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀប​ជាង​គេ​។ប៉ុន្ដែសីឡាលីន មានប្រៀបជាងរៀមច្បង​នៅ​ពេលដែលនាងច្រៀងបទជា​ភាសារអង់​គ្លេស ស្របពេលដែលក្រៅពីអាជីពសិល្បៈសីឡាលីន ក៍ជាមន្រ្ដីនគរ​បា​ល​ពាក់ស័ក្ក៤ម្នាក់ផងដែរ​។តារា​ចម្រៀង​ដែលចូលចិត្តលេងខ្លួនដូចតារាអ៊ឺរ៉ុបរូបនេះទោះជានាង​ហាក់គ្មានទុក្ខ​សោក​​រឿងស្នេ​ហា​ពី​មុនមិនសូវសមប្រកបមែនតែនាងនៅតែអាលោះ​អាល័យព្រោះកាលពីថ្ងៃទី​២៨​ខែ​​មករា​ឆ្នាំ​២០២២ ឪពុកជាទីស្រលាញ់របស់នាងលោកទិត្យ  សូផាត ដែលជាតន្រ្ដីករផ្នែក​បុរណ​​បាន​​លាចាកលោកចោល​នាងទៅហើយ៕

RELATED ARTICLES