Thursday, September 19, 2024
Homeតារាខ្មែរលី ច័ន្ទសីហា ៖ភ្ជាប់ពាក្យថ្ងៃទី២៥

លី ច័ន្ទសីហា ៖ភ្ជាប់ពាក្យថ្ងៃទី២៥

ភ្នំពេញ៖តារាសម្ដែងលី ច័ន្ទសីហា នឹងភ្ជាប់ពាក្យជាផ្លូវការនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ខាង​មុខនេះហើយ ដែ​ល​កម្មវិធីនោះធ្វើផ្គួបថ្ងៃខួបកំណើតរបស់នាងតែម្ដង។ប្រភព​បានឲ្យដឹងថា​ដោយ​​សារតែច័ន្ទសីហា មាន​សម្អាង​ការស្រាប់ហេតុនេះហើយការរៀបចំខ្លួនជាកូនក្រមុំ កូនកំ​លោះគឺមានលក្ខណៈសម្រិត​សម្រាំងបំផុត​ដើម្បីឲ្យ​ភ្ញៀវទាំងអស់មានការចាប់អារម្មណ៍និងបាន​ប្លែកភ្នែកក៍ដូចជាឃើញឈុតប្រពៃណីរបស់សម្អាងការនាង​។ព័តមានបានឲ្យដឹងទៀតថាកម្ម​វិធី​នោះនឹងធ្វើនៅភោជនីយដ្ឋានមួយដែលមានសាច់​ញាត្តិទាំងសង​ខាងរួម​ទាំង​សិល្បករ​ជិត​ដិត​ជាច្រើនរូបចូលរួមសាទរដល់ច័ន្ទសីហា ផងដែរ។

 អ្នកយកព័តមានយើងមិនទាន់ទទួលបានការបញ្ជាក់ពីលី ច័ន្ទសីហា រឿងពិធីភ្ជាប់ពាក្យ​របស់​នាង​នៅពាក់​កណ្ដាល​​សប្ដាហ៍ក្រោយនោះទេដោយសារតែតេចូលនាងមិនលើក។​ដោយ​ឡែកលោកលី សុខជន់ ជា​ឪ​ពុកនាងវិញក៍មិនអាចសុំការបំភ្លឺរឿងកូនស្រីសំណព្វ​ចិត្ត​របស់​លោក​​រកឃើញគូជីវិតថ្មីនេះដែរ។យ៉ាង​ណា​ដំណឹងខាងលើនេះ​ជាភាពរីករាយមួយសម្រាប់អ្នក​គាំទ្ររបស់ច័ន្ទសីហា ព្រោះថាពេល​នេះនាងបាន​រកឃើញ​គូជីវិតថ្មីហើយតាម​រយៈភាពច្បាស់​លាស់ជាមួយគ្នាទើបមានការភ្ជាប់ពាក្យជាមួយគ្នា​ទៅតាមប្រពៃណីខ្មែរនេះ​កើតឡើង។ពួកគេលើកឡើងថានោះគឺជាការសាងជីវិតគូសារជាថ្មីរបស់សីហា ដែលធ្វើឲ្យនាងលែងឯកោ​ទៀត​ហើយ។

 គូររំលឹកថាលី ច័ន្ទសីហា ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយមន្រ្ដីយោធា​លោក​ច័ន្ទ ថៃសេង កាលពីថ្ងៃ​ទី៥ខែ​ឧសភាឆ្នាំ២០១៧ ហើយនាងសម្រាលកូនស្រីថ្ងៃទី​៩ខែមករា​ឆ្នាំ២០១៨ ដែលពេលនេះកូនស្រីនាងមានវ័យ​ជាង៤ឆ្នាំហើយ ខណៈដែលសីហា និងស្វាមី​នាងបានចែកផ្លូវគ្នាតាំងពីមុននាងសម្រាលកូនម្លេះ តែបានបែក​ធ្លាយនៅខែមករាឆ្នាំ២០១៩ ។រយៈ​ពេ​ល​ជាង៣ឆ្នាំដែលសីហា ក្លាយជាស្រី្ដមេម៉ាយទាំងវ័យក្មេងនេះនាងខិត​ខំចិញ្ចឹមបីបាច់​ថែ​រក្សារ​កូនស្រីឲ្យបានយ៉ាងល្អ ហើយនាងនៅតែរឹងមាំនិងមិនដែលបញ្ចេញទុក្ខសោក​នៅ​លើ​បណ្ដាញ​សង្គមម្ដងណាឡើយ បើទោះជាគេគិតថារឿងនោះធ្វើឲ្យនាងពិបាកប្រឈមបំផុត​ក្ដី។ប្រភពបាន​ឲ្យដឹង​ថាដោយសារតែលោកលី សុខជន់ ជាឪពុកសីហា លោកតែង​តែផ្ដល់​កំ​លាំងចិត្តឲ្យកូនស្រី​ទោ​ល​របស់លោកគ្រប់​ពេលវេលាទាំងអស់ទើបធ្វើឲ្យនាងអាច​ក្រោកឈ​ក្នុងជីវិតបានជាធម្មតា​ក្រោ​យអត់ស្វាមីជាមួយមុខ​ជំនួញនៅតែ​តំណើរការ​ទៅមុខទោះជាមុន​នេះហាងសម្អាងការ​របស់នាងបានធ្លាក់ចំណូលព្រោះតែកូវីដ ផ្ទុះពេកក្ដី តែអំឡុង​ពេលដែល​ស្ថានភាពកូវីដស្ងប់​ស្ងាត់នេះអាជីវកម្មក្រៅសិល្បៈរបស់​នាងជាច្រើនឆ្នាំមក​នេះក៍ចាប់ផ្ដើមតំ​ណើរការ​​ល្អឡើងវិញហើយ។

  តាមព័តមានថាមុនលី ច័ន្ទសីហា សម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនេះនាងមាន​ជម្រើសស្នេហ៍ច្រើន ព្រោះ​ថាមានបុរសមិនតិចនាក់ទេរងចាំចម្លើយពីនាងក្នុងការចូលខ្លួន​ទៅ​ធ្វើជាស្វាមីស្របច្បាប់របស់​តារា​សម្ដែង​ស្រគត់ស្រគុំដែលបានចាប់អាជីពសិល្បៈតាំងពីតូចរូបនេះ។ប៉ុន្ដែបុរសដែលនាងសម្រេចចិត្តប្រគល់បេះ​ដូងឲ្យ​មើលថែនាពេលនេះគេជឿរថាប្រាកដជាធ្វើឲ្យសីហា បានកក់ក្ដៅក្នុងជីវិតជាមិនខាន ពិសេសគឺ​មានការ​គាំទ្រ​យ៉ាងពេញទំហ៊ឹងពីសំ​ណាក់​លោកលី សុខ​ជន់ ដែលជាងឪពុកនាងផងដែរ​ទើបពិធីភ្ជាប់ពាក្យនាពេលខាងមុខ​នេះ​អាច​ប្រព្រឹត្តិទៅបានតាមគម្រោងដោយរលូនដូចការរំពឹងទុកជាមិនខាន៕

RELATED ARTICLES