ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានចេញប្រតិកម្មធ្ងន់ៗលើហ្វេសបុករបស់ខ្លួនកាលពីល្ងាចថ្ងៃទី១៧សីហា ដោយវាយបកទៅលើអ្នកជេរមកលើខ្លួនថាសូមឲ្យបញ្ឈប់សកម្មភាពនោះទៅ ព្រោះនាយមិនមែនជាជនបំពុលសង្គម ហើយរឿងផ្ទាល់ខ្លួនរបស់នាយសោះ ហេតុអីអ្នកផ្សេងដឹងច្បាស់ជាងខ្លួនទៅវិញ?អតីតអ្នកកំប្លែងCTN រូបនេះប្រាប់ទៅអ្នករិះគន់នាយថាជីវិតកើតមកមានតែ១គ្មាន២ទេ អីចឹងចេះស្រលាញ់គ្នាឲ្យហើយទៅ,ស្អប់គ្នាធ្វើអី?នាយចឺម និយាយបែបកាចបន្ដិចផ្ដាំទៅអ្នកមិនពេញចិត្តខ្លួនថាមុននិយាយសូមឲ្យគ្រលាស់អណ្ដាតឲ្យបាន១០ជុំសិនទៅ កុំគិតតែពីជេរ ហើយនាងចង់សួរបញ្រ្ចាសទៅអ្នកជេរលោកវិញថាតើពួកគេល្អជាងរូបនាយយ៉ាងណាខ្លះទៅ?

ក្រៅពីមួម៉ៅក្ដៅចិត្តរឿងមានអ្នកតាមជេរពាក្យអសុរសលើខ្លួននោះនាយចឺម ថាពេលដែលខ្លួនចូលទៅឆែកហ្វេសបុកអ្នកជេរនោះគឺគ្មានរូបពិតទេគឺមានតែរូបតុកតា និងឆ្កែ ទៅវិញទើបធ្វើឲ្យនាយ ពិបាកទប់ទល់លើពួកគេ។យ៉ាងណានាយចឺម សន្យាថានាយធ្វើការបកសា្រយឬខឹងទៅអ្នកជេរលោកតាមហ្វេសបុកនេះគឺមានតែម្ដងនេះទេ គ្មានលើកទី២ឡើយ តែនាយចង់សួរទៅក្រុមអ្នកជេរខ្លួនថាតើម៉េចបានជារឿងស្នេហារបស់នាយសោះ បែជាមានគេព្រួតគ្នាជេរនាយទោវិញ?ឬមួយពួកគេជាអ្នកស្រលាញ់ជំនួសខ្លួន?លោកមេសា ក៍បានសំណូមពរទៅអ្នកសារព័តមានមួយជំនួនផងដែរថាមុនចុះផ្សាយព័តមានគូរតែសាកសួរនាយជាមុនទៅ ដើម្បីកុំឲ្យមជ្ឈដ្ឋានមហាជនមានការយល់ស្រឡំលើនាយ។

សូមបញ្ជាក់ថាការចេញមកតវ៉ាជាមួយអ្នករិះគន់មកលើខ្លួនរបស់នាយចឺម នៅពេលនេះកើតមានបន្ទាប់ពីលោកមេសា ត្រូវបានសង្សារថ្មីរបស់នាយឈ្មោះសេង សុខឃីម ដែលគេស្គាល់ថាជាអ្នកមេម៉ាយកូន១ហើយពួកគេទើបតែសាងស្នេហ៍បានតែជាង១ឆ្នាំនោះ ស្រាប់តែថ្មីៗនេះអ្នកនាងសុខឃីម ថាចំណងស្នេហានេះឈានដល់ផ្លូវបំបែកទៅហើយ។ដោយឡែកនាយចឺម បានប្រាប់”នរគរធំ”តាមទូរស័ព្ទថានាយ ចាំតែតាមក្រោយអ្នកនាងសុឃីម ប៉ុណ្ណោះ។នាយចឺម បានចាត់ទុកថាការចេញសាររបស់អ្នកនាងសុខឃីម ព្រោះតែនាងចូលចិត្ត”Drama” ទើបធ្វើឲ្យFan គាំទ្រអ្នកនាងសុខឃីម មិនពេញចិត្តរហូតមានការខមិនពាក្យពេជន៍មួយចំនួនឌឺដងទៅឲ្យនាយចឺម ដូចជាហៅនាយចឺម ថាជាJustin Bieber ខ្មែរដែលសំដៅដល់តារាប្ដូរដៃគូជាបន្ដបន្ទាប់ និងមានខ្លះរិះគន់នាយចឺម ចំៗដោយចាត់ទុកថាជា”ព្រាននារី”ទៀតផង។ការដាក់បន្ទុកទៅនាយចឺម ធ្ងន់បែបនេះដោយសារតែការបែកសង្សារថ្មីនាងសេង សុខឃីម លើកនេះជាការប្រេះឆាស្នេហ៍ទី៤ហើយរបស់លោកមេសា ដែលសាងស្នេហ៍ជាមួយតារាសម្ដែងក្នុងនោះទី១នាងអៀ ម៉េងលិ ហៅអូនម៉ី ,ទី២នាងពុធ ស្រីខួច និងទី៣នាងហ្វា ហ្វា ហៅស្រីយី៕

