Thursday, September 19, 2024
Homeតារាខ្មែរនាយចឺម ៖ក្តៅចិត្តរឿងអ្នកជេរប្រមាថ ក្រោយ​បែក​សង្សារទី៤

នាយចឺម ៖ក្តៅចិត្តរឿងអ្នកជេរប្រមាថ ក្រោយ​បែក​សង្សារទី៤

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា  ហៅនាយចឺម បានចេញប្រតិកម្មធ្ងន់ៗលើ​ហ្វេស​បុក​របស់ខ្លួន​កាលពីល្ងាចថ្ងៃទី១៧សីហា ដោយវាយបកទៅលើអ្នកជេរមកលើខ្លួន​ថា​សូមឲ្យ​បញ្ឈ​ប់​​​សកម្ម​ភាពនោះទៅ ព្រោះ​នាយមិនមែនជាជនបំពុលសង្គម ហើយរឿង​ផ្ទាល់​ខ្លួន​របស់​នាយ​សោះ ហេតុអីអ្នកផ្សេងដឹង​ច្បាស់ជាងខ្លួន​ទៅ​វិញ​?អតីតអ្នកកំប្លែងCTN រូបនេះ​ប្រាប់ទៅអ្នករិះគន់​នាយថាជីវិតកើតមកមានតែ១គ្មាន២ទេ អីចឹងចេះស្រលាញ់គ្នា​ឲ្យហើយ​ទៅ,ស្អប់គ្នា​ធ្វើអី?​នាយចឺម និយាយបែបកាចបន្ដិចផ្ដាំទៅអ្នកមិនពេញចិត្តខ្លួនថា​មុននិយាយ​សូមឲ្យ​គ្រ​លាស់​អណ្ដាតឲ្យបាន១០ជុំសិនទៅ កុំគិតតែពីជេរ ហើយនាងចង់សួរបញ្រ្ចាស​ទៅអ្នកជេរលោកវិញថាតើពួក​គេ​ល្អ​ជាងរូបនាយយ៉ាងណាខ្លះទៅ?

ក្រៅពីមួម៉ៅក្ដៅចិត្តរឿងមានអ្នកតាមជេរពាក្យអសុរសលើខ្លួននោះនាយចឺម ថាពេល​ដែលខ្លួន​ចូលទៅឆែក​ហ្វេ​ស​បុកអ្នកជេរនោះគឺគ្មានរូបពិតទេគឺមានតែរូបតុកតា និងឆ្កែ ទៅវិញ​ទើបធ្វើឲ្យនាយ ពិបាកទប់ទល់​លើពួក​គេ។យ៉ាងណានាយចឺម សន្យាថានាយធ្វើការបក​សា្រ​យ​​ឬខឹងទៅ​អ្នកជេរលោកតាមហ្វេសបុកនេះ​គឺមានតែម្ដង​នេះ​ទេ គ្មានលើកទី២ឡើយ តែនាយ​ចង់សួរទៅក្រុមអ្នកជេរខ្លួនថាតើម៉េចបានជារឿងស្នេហារបស់នាយសោះ បែ​ជាមានគេព្រួតគ្នា​ជេរនាយទោវិញ?ឬមួយពួកគេជាអ្នកស្រលាញ់ជំនួសខ្លួន?លោកមេសា ក៍បានសំ​ណូម​ពរទៅ​អ្នកសារព័តមានមួយជំនួនផងដែរថាមុនចុះផ្សាយព័តមាន​គូរតែសាកសួរនាយជា​មុន​ទៅ ដើ​ម្បី​កុំឲ្យមជ្ឈដ្ឋាន​មហាជនមានការយល់ស្រឡំលើនាយ។

សូមបញ្ជាក់ថាការចេញមកតវ៉ាជាមួយអ្នករិះគន់មកលើខ្លួនរបស់នាយចឺម នៅពេល​នេះ​​កើត​មានបន្ទាប់ពីលោក​មេសា ត្រូវបានសង្សារថ្មីរបស់នាយឈ្មោះសេង សុខឃីម ដែលគេ​ស្គាល់ថាជាអ្នកមេម៉ាយកូន១ហើយពួកគេ​ទើបតែសាងស្នេហ៍បានតែជាង១ឆ្នាំនោះ ស្រាប់​តែ​ថ្មីៗនេះអ្នកនាងសុខឃីម ថាចំណងស្នេហានេះ​ឈានដល់​ផ្លូវបំបែកទៅហើយ​។ដោយ​ឡែក​នាយចឺម បានប្រាប់”នរគរធំ”តាមទូរស័ព្ទថានាយ ចាំតែតាមក្រោយ​អ្នក​នាង​សុឃីម ប៉ុណ្ណោះ​។នាយចឺម បានចាត់ទុកថាការចេញសាររបស់អ្នកនាងសុខឃីម ព្រោះតែ​នាងចូល​ចិត្ត​”Drama”​ ទើបធ្វើឲ្យFan គាំទ្រអ្នកនាងសុខឃីម មិនពេញចិត្តរហូតមានការខមិន​ពាក្យពេជន៍​មួយចំនួនឌឺដងទៅ​ឲ្យនាយ​ចឺម ដូចជាហៅនាយចឺម ថាជាJustin Bieber ខ្មែរដែល​សំដៅ​ដល់តារាប្ដូរដៃគូជាបន្ដបន្ទាប់ និងមានខ្លះរិះគន់​នាយចឺម ចំៗដោយចាត់ទុក​ថាជា​”ព្រាន​នារី”ទៀតផង។ការដាក់បន្ទុកទៅនាយចឺម ធ្ងន់បែបនេះ​ដោយសារតែ​ការបែក​សង្សារថ្មីនាង​សេង សុខឃីម លើកនេះជាការប្រេះឆាស្នេហ៍ទី៤ហើយរបស់លោកមេសា ដែលសាង​ស្នេហ៍​ជាមួយ​តា​រា​សម្ដែង​ក្នុងនោះទី១នាងអៀ ម៉េងលិ ហៅអូនម៉ី ,ទី២នាងពុធ ស្រីខួច និងទី៣​នាង​ហ្វា ហ្វា ហៅ​​ស្រីយី៕

RELATED ARTICLES