ភ្នំពេញ៖អតីតពិធីការិនីបាយ័នអ្នកនាងពេជ្រ សិរីរ័ត្ន ដែលបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំទៅហើយនោះពេលនេះនាងនិងប្អូនស្រីពេជ្រ សូលីដា ហៅជីជី និងក្រុមគ្រួសារកំពុងតែកាន់ទុក្ខរួមគ្នាដោយសារតែលោកយាយរបស់ពួកគេឧបាសិកាកែវ ស៊ីណាត បានទទួលមរណភាព ក្នុងជន្មាយុ៧៩ឆ្នាំកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ និងបានប្រារពកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃកាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ នៅផ្ទះរបស់សិរីរ័ត្ន ក្នុងបុរីពិភពថ្មី ផ្សារដីហុយ ដោយមានតារាសិល្បៈរួមអាជីពមួយចំនួនបានទៅចូលរួមរំលែកទុក្ខសិរីរ័ត្ន និងជីជី ដោយផ្ទាល់ផងដែរ។គេឃើញទាំងសិរីរ័ត្ន និងជីជី បង្ហាញទឹកមុខក្រៀមក្រំដូចគ្នា ខណៈដែលនៅលើសំបុត្របុណ្យនោះអ្នកផ្ដើមបុណ្យក៍មានបញ្ជាក់ឈ្មោះថាហេង ពេជ្រសិរីរ័ត្ន(ពេជ្រ សិរីរ័ត្ន) និងស្វាមី ត្រូវជាចៅរបស់សព ប៉ុន្ដែគេមិនដឹងថាប្ដីរបស់សិរីរ័ត្ន ជាអ្នកណាទេ។

គូរបញ្ជាក់ថាពេជ្រ សិរីរ័ត្ន ដែលត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍របស់លោកគង់ វិសាល នោះបានដកខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ស្របពេលដែលនាងមិនធ្លាប់រៀបការនោះទេ តែមានកូនប្រុសស្រីបានចូលសាលារៀនទៅហើយ តែគ្មានអ្នកណាស្គាល់ច្បាស់ថាស្វាមីរបស់នាងជាម្នាក់ណាឡើយ ព្រោះនាងព្យាយាមលាក់បាំងជិតមិនឲ្យគេដឹង។ដោយឡែកជីជី វិញក៍មិនសូវមានសកម្មភាពសិល្បៈលេចធ្លោរដូចមុនទៀតដែរ បន្ទាប់ពីនាងបានបើកហាងលក់លៀសហាលម្ដុំស្ដុបDN មក ខណៈដែលក្រោយបែកស្នេហ៍ជាមួយកូនអ្នកមានទ្រព្យស្ដុកដែលជាញឹកញាប់គេឃើញនាងជិះរថយន្ដRange Rover ព័ណសជាមួយគ្នានោះមក មុននេះមានព័តមានថាស្រីស្អាតសូលីដា ងាកមកភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ជិះម៉ូតូយ៉ាងសាមញ្ញ។

តាមព័តមានថាពេជ្រ សិរីរ័តុ្ន គ្មានបំណងវិលត្រឡប់មកប្រឡូកសិល្បៈយ៉ាងពេញទំហ៊ឹងនោះទេ ព្រោះថាពេលនេះនាងមានស្វាមីលាក់មុខផ្គត់ផ្គងគ្រប់បែបយ៉ាងទាំងអស់ ទើបនាងមានផ្ទះប្រណិត ,បន្ទប់ខុនដូ និងជិះរថយន្ដទំនើបៗ។ចំពោះសូលីដា ហៅជីជី វិញយូៗទើបគេឃើញនាងលេចមុខតាមភាពយន្ដនិងMV តែពេលនេះនាងឡើងគីឡូជាងមុនបន្ដិច ហើយនៅថ្ងៃបូជាសពជីដូននោះបងប្អូនទាំងពីរបង្ហូរទឹកភ្នែករួមគ្នាតែម្ដង បើទោះជាមានសាច់ញាត្តិនិងសិល្បកររួមអាជីពព្យាយាមលួងលោមយ៉ាងណាក្ដី៕


