Saturday, April 27, 2024
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន ៖និងជីជី កាន់ទុក្ខរួមគ្នា

ពេជ្រ សិរីរ័ត្ន ៖និងជីជី កាន់ទុក្ខរួមគ្នា

ភ្នំពេញ៖អតីតពិធីការិនីបាយ័នអ្នកនាងពេជ្រ សិរីរ័ត្ន ដែលបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំ​ទៅ​ហើយ​នោះ​ពេលនេះនាងនិងប្អូនស្រីពេជ្រ សូលីដា ហៅជីជី និងក្រុមគ្រួសារកំពុង​តែកាន់​ទុក្ខ​រួមគ្នាដោយសារ​តែលោក​យាយរបស់ពួកគេឧបាសិកាកែវ ស៊ីណាត បានទទួលមរណភាព ក្នុងជន្មាយុ៧៩ឆ្នាំកា​ល​ពីថ្ងៃទី១២ខែ​សីហា​ឆ្នាំ២០២២ និងបានប្រារពកម្មវិធីបុណ្យខួបគម្រប់​​៧ថ្ងៃកាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ នៅផ្ទះរបស់សិរីរ័ត្ន ក្នុងបុរីពិភពថ្មី ផ្សារដីហុយ ដោយ​មានតារាសិល្បៈរួមអាជីពមួយចំនួនបានទៅចូលរួមរំលែកទុក្ខសិរីរ័ត្ន និងជីជី ដោយផ្ទាល់ផង​ដែរ​។គេឃើញទាំងសិរីរ័ត្ន និងជីជី បង្ហាញទឹកមុខក្រៀមក្រំដូចគ្នា ខណៈដែលនៅលើ​សំបុត្រ​បុណ្យនោះអ្នកផ្ដើមបុណ្យក៍មានបញ្ជាក់ឈ្មោះថាហេង ពេជ្រសិរីរ័ត្ន(ពេជ្រ សិរីរ័ត្ន) និងស្វាមី ត្រូវជាចៅរបស់សព  ប៉ុន្ដែគេមិនដឹងថាប្ដីរបស់សិរីរ័ត្ន ជាអ្នកណាទេ។

 គូរបញ្ជាក់ថាពេជ្រ សិរីរ័ត្ន ដែលត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍របស់លោកគង់ វិ​សាល នោះបាន​ដកខ្លួន​ពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ស្របពេលដែល​នាងមិន​ធ្លាប់​រៀប​​ការនោះទេ តែមានកូនប្រុសស្រី​បាន​ចូលសាលារៀនទៅហើយ តែគ្មានអ្នកណាស្គាល់​ច្បាស់​ថាស្វាមីរបស់នាងជាម្នាក់ណាឡើយ ព្រោះនាងព្យា​យាមលាក់បាំងជិតមិនឲ្យគេដឹង​។ដោយឡែក​ជីជី វិញក៍មិនសូវមានសកម្មភាពសិល្បៈលេចធ្លោរដូចមុនទៀតដែរ បន្ទាប់ពីនាង​បានបើក​ហាង​​លក់លៀសហាលម្ដុំស្ដុបDN មក ខណៈដែលក្រោយបែកស្នេហ៍ជាមួយកូនអ្នក​មាន​ទ្រ​ព្យ​ស្ដុកដែលជាញឹកញាប់គេឃើញនាងជិះរថយន្ដRange Rover ព័ណសជា​មួយគ្នា​នោះ​មក មុន​នេះមានព័ត​មានថាស្រីស្អាតសូលីដា ងាកមកភ្ជាប់ស្នេហ៍ជាមួយ​បុរសម្នាក់ជិះ​ម៉ូតូ​យ៉ាង​សា​មញ្ញ​។

 តាមព័តមានថាពេជ្រ សិរីរ័តុ្ន គ្មានបំណងវិលត្រឡប់មកប្រឡូកសិល្បៈយ៉ាង​ពេញទំ​ហ៊ឹង​​នោះទេ ព្រោះថាពេល​នេះ​នាងមានស្វាមីលាក់មុខផ្គត់​​ផ្គង​គ្រប់​បែប​យ៉ាង​​ទាំង​អស់ ទើប​នាងមានផ្ទះប្រណិត ,បន្ទប់ខុនដូ និងជិះរថយន្ដ​ទំនើបៗ។ចំពោះសូលីដា ហៅជីជី វិញយូៗ​ទើបគេឃើញនាងលេចមុខតាមភាពយន្ដនិងMV តែពេលនេះនាង​ឡើងគីឡូជាង​មុន​បន្ដិច ហើយនៅថ្ងៃបូជាសពជីដូននោះបងប្អូនទាំងពីរបង្ហូរទឹកភ្នែករួមគ្នាតែម្ដង បើទោះជា​មាន​សាច់​ញាត្តិនិងសិល្បកររួមអាជីពព្យាយាមលួងលោមយ៉ាងណាក្ដី៕

RELATED ARTICLES