Friday, September 20, 2024
Homeតារាខ្មែរខាន់ ជេមស៍ ៖និយាយរឿង​ស៊ឹម ច័ន្ទពន្លឺ ច្រៀងបទ​”របាំចងស្នេហ៍”

ខាន់ ជេមស៍ ៖និយាយរឿង​ស៊ឹម ច័ន្ទពន្លឺ ច្រៀងបទ​”របាំចងស្នេហ៍”

ភ្នំពេញ៖លោកខាន់ ជេមស៍ ជាម្ចាស់បទ”របាំចងស្នេហ៍”ដែលបទ​មួយនេះលោកចេញតាំង​ពី​១៤ឆ្នាំមុននៅផលិត​កម្មRock នោះ​បាននិយាយពាក់ព័ន្ធរឿងបេក្ខភាពCambodian Idol រដូវ​កាលទី៤វគ្គLive Show សប្ដាហ៍ទី៥​លោក​ស៊ឹម ច័ន្ទពន្លឺ ត្រូវបានអ្នកលេង​បណ្ដាញ​សង្គមរិះ​គន់ថាលោក​ច្រៀងបទ​មួយ​នេះមិនកើតគឺសម្លេងអន់​ជាងអ្នក​ធ្លាក់​រហូតមាន​ចម្ងល់ថាហេតុ​អីបានជាលោកពន្លឺ បាន​មក​ដល់វគ្គនេះដោយលោកជេមស៍ អះអាងថាតាម​ពិត​បេក្ខភាព​ម្នាក់​នេះមិនមែន​លោកច្រៀង​មិនពិរោះនោះទេ ច្រៀងបាន តែតាមលោកគិតថាអាចមកពីបញ្ហា​សុខ​ភាពបានជាកន្លែង​ខ្លះ​រាង​ភ្លាត់តិចតួច។លោកជេមស៍ បានប្រាប់”នគរធំ”នៅថ្ងៃទី២០សីហា ថាមិនថាតែលោកពន្លឺ ដែលជាតារាចម្រៀងថ្មីនោះទេ សូម្បីតែតារាចម្រៀងអាជីព​រាប់ឆ្នាំក៍មាន​ពេលខ្លះនៅតែ​ភ្លាត់​ដែរ​ហើយរឿង​នោះ​កើត​ឡើងនៅពេលដែល​មានបញ្ហាសុខភាពមិនល្អ​នេះ​ឯង។​តារាសាន់​ដេ​រូប​នេះបន្ថែមថាលោកពន្លឺ ច្រៀងបទ​”របាំ​ចងស្នេហ៍”ចាប់ផ្ដើម​ចូលដំបូង​បាន​ល្អ តែត្រង់​ឃ្លា​”បងសូមថ្នាក់ថ្នម…”ធ្វើមិនសូវបានល្អនោះគឺ​មកពីគាត់​មាន​សុខ​ភាព​តែម្ដង​។លោកថាបើ​បេក្ខភាព​រូបនេះច្រៀងបទផ្សេងប្រហែលជាមិនអីទេ តែ​​គេ​រើសយកបទនេះ​ឲ្យ​គាត់​ច្រៀង​ដែល​មើលទៅមិនសាកសមជាមួយគាត់ទេ ខណៈដែល​លោក​ក៍ធ្លាប់ឃើញ​លោក​ពន្លឺ ច្រៀងបទ​ដ៍ទៃក៍​ធ្វើបានល្អច្រើនដែរ។

  ក្រៅពីនៅតែលើកទឹកចិត្តដល់បេក្ខភាពស៊ឹម ច័ន្ទពន្លឺ នោះលោកខាន់ ជេមស៍ ក៍បាន​ឲ្យ​ដឹង​ដែរថាបទ​”របាំចង​ស្នេហ៍”នេះទាមទារឲ្យអ្នកដែលចង់យកទៅ​ច្រៀងចេះ”អឿន”ទើបអាចច្រៀងចម្រៀងមួយបទនេះបានល្អ ហើយ​ថ្ងៃក្រោយបើមានប្អូនៗចង់លើកយកបទចម្រៀង​របស់​លោក​​ទៅប្រលងគឺបើត្រូវការលោក​ជួយណែរនាំឬបង្ហាត់​ពីបច្ចេក​​ទេសនៃការ​ច្រៀងបទ​របស់​លោកឲ្យបានត្រូវលោកសូមស្វាគមន៍ជានិច្ច។លោកជែមស៍ បានឲ្យដឹង​ទៀត​ថាក្នុងនាមជាតារា​ចម្រៀង​​ម្នាក់លោកមានក្ដីរំភើបរីករាយនិងពេលខ្លះលួចញញឹម​តែម្នាក់ឯងទៀតផង​ពេលដែល​ឃើញ​ប្អូនៗជំនាន់​ក្រោយបានលើកយកបទចម្រៀងរបស់លោកទៅបកស្រាយបើ​ទោះ​ជា​មើល​ទៅ​ពេល​ខ្លះ​ឃើ​ញ​នៅមានចំណុចខ្វះខាតតិចតួចក្ដី ប៉ុន្ដែលោកមាន​តែថ្លែង​អំណរ​គុណ​ដល់អ្នករៀប​ចំកម្មវិធី​ប្រលងចម្រៀង​ទាំង​អស់រួមទាំងហង្សមាសផងដែរដែលរៀប​ចំឲ្យមាន​Cambodian Idol នេះឡើងដើម្បីឲ្យប្អូនៗ​បានបញ្ចេញ​សម្ថភាព​និងយក​បទចម្រៀងល្បីៗ​របស់លោកក៍ដូចជាតារាផ្សេងៗទៀតមក​បកស្រាយឡើងវិញធ្វើ​ឲ្យបទចម្រៀង​ទាំង​នោះ​នៅតែរស់រវើកនិងត្រូវគ្រប់សម័យកាលផងដែរ។

  ខាន់ ជេមស៍ បានក្លាយទៅជាតារាលំដាប់ជូរមុខគេរបស់សាន់ដេហើយកន្លង​មកលោក​ថាគ្មានគម្រោង​ចាក​ចេ​ញពីផលិតកម្មធំមួយនេះទៅផលិតកម្មផ្សេងឡើយ ព្រោះលោកមានក្ដី​សុខ​ជាមួយ​ទ្រនុំនេះ។លោកបានឲ្យដឹង​ដែរ​ថាទោះជាពេលនេះ​លោកមានបទថ្មីៗចេញ​ជាបន្ដ​បន្ទាប់នៅសាន់ដេក្ដីតែពេលច្រៀង​សម្ដែងតាម​កម្មវិធីទាំង​ឡាយលោកនៅតែលើកយកបទចម្រៀងរបស់លោកនៅRock ដែលល្បីតាំងពីជាង១០ឆ្នាំមុនទៅបក​ស្រាយ​តាម​កម្មវិធីជា​ច្រើនដើ​ម្បីឲ្យ​Fan បានទស្សនាលោកច្រៀងផ្ទាល់ក្នុងនោះមានដូចជា​បទ”របាំចងស្នេហ៍”,”ស្ដាយក្រោយ”​និង”រយពាន់ផ្ញើរសា”ជាដើមហើយឃើញថាបងប្អូននៅតែស្គាល់និងចងចាំបទនោះដោយការគាំទ្រច្រើន។

សូមបញ្ជាក់ថាលោកខាន់ ជេមស៍ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកបាន​ងាក​ទៅធ្វើមុខជំនួញ​អចល​នទ្រព្យ និងបង្កើតមុខរបរថ្មីៗជាបន្ដបន្ទាប់ទើបធ្វើឲ្យលោក​មាន​ជីវភាពធូធារដោយទិញ​បានផ្ទះវីឡារប្រ​ណិតនិង​ជះរថយន្ដទំនើបៗ។តារាចម្រៀងរូបនេះក៍តែងតែលេចមុខរួមគ្នាជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ជាញឹក​ញាប់​ព្រោះអ្នកទាំងពីរស្រលាញ់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ខណៈដែលលោក​ជេមស៍ ជាអ្នក​ចម្រៀងម្នាក់​ដែល​ចេះគោរពរៀមច្បងនិងមានទំនាក់​ទំនងល្អជាមួយអ្នក​សិល្បៈ​រួមអាជីព​និង​Fan របស់ខ្លួនទើប​លោកអាចឈ​ជើង​ស្ថិត​ក្នុងលំដាប់តារាជូរមុខ​រហូតមកដល់​បច្ចុប្បន្ន៕

RELATED ARTICLES