ភ្នំពេញ៖Miss Grand Cambodia 2022 ឈានដល់វគ្គពិសេសកាលពីរសៀលថ្ងៃទី២២សីហា ដោយបេក្ខនារីទាំង៣៥រូបពួកគេបានបង្ហាញសម្ថភាពដើរបង្ហាញម៉ូដឈុតប៊ីគីនីនៅចំពោះមុខគណៈកម្មារការក្នុងការផ្ដល់ពិន្ធុដល់តាមរយៈការបញ្ចេញសម្ថភាពយ៉ាងទាក់ទាញរបស់ស្រីស្អាតនីមួយៗដែលកម្មវិធីនោះធ្វើនៅសាលាបង្រៀនហែលទឹកមើធេច នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ស្រីស្រស់ទាំង៣៥នាក់ក្នុងវគ្គហែលទឹកនោះមានដូចជាកញ្ញាពៅ លីសា,ភីន រ៉ានី,ស៊ វិច្ឆិកា,សឿន សុភាព,លី ណៃសីម,ចន កណ្ណិកា,ណេត ស្រីនីន,សេង លីឆាង,ង លីលី,អៀង ស្រីណុច,អ៊ិច សុគន្ធ ដាវី,គិត អេលែន,ផន សុភីន,លីម ណាលី,លន់ ស្រីឡី,ភឺន ស្រីលីន,ពេជ្រ វត្តីសារ៉ាវឌ្ឍី,ចាន់ ណាពិសី,ហួត ចិត្រាវត្តី,ចៅ សុខុមលីមី,កែវ ស្រីលីន,អេង ស្រីនូ,ឈៀង ចាន់ឡា,ភូ ផាត់ទីយ៉ា,សុត បុប្ផា,កង សុធារ៉ា,យី ស្រីពៅ ,ជន់ ស្រីឡី,ហង្ស សូរីយ៉ាន់,ភាព ថាវរី,ខិ សេរី,លី ស្រីម៉ៅ,សែម សិរីរ័ត្ន,ស៊ាង ស្រីលីស និងស្រាន ស៊ីថាយ។
ដោយឡែកសម្រាប់គណៈកម្មារការដែលដាក់ពិន្ធុឈុតប៊ីគីនីដល់Miss Grand Cambodia 2022 មានដូចជាវេជ្ជបណ្ឌិតម៉ម គឹមអេង,អ៊ឹម សុគន្ធា,តាំង ស្រីម៉ី,លីវ ជីវលី,ប៉ូ គឹមថេងសុធីតា,សិរិ តុលា,ឯម គន្ធថង ,អ៊ិន លក្ខណា,ឡៅ បញ្ញា និងយស ថន វណ្ណៈ ជាដើម។
វេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen ដែលជាអគ្គនាយិកា មជ្ឈមណ្ឌុលកែសម្ផស្សគ្រីស្ដាល់ និងជាគណៈកម្មារការ១រូបផងនោះបានឲ្យដឹងថាការដាក់ពិន្ទុលើបេក្ខភាពទាំង៣៥រូបក្នុងឈុតប៊ីគីនីនោះផ្ដោតលើចំណុចសំខាន់៣យ៉ាងគឺទី១៖ភាពស្រស់ស្អាត,ទី២៖ទាក់ទាញ និងទី៣៖កាយវិការ។លោកស្រីវេជ្ជបណ្ឌិតប្រាប់ថាឆ្នាំនេះបេក្ខភាពទាំងអស់ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ហើយមជ្ឈមណ្ឌុលគ្រីស្ដាល់(Crystal Clinic)បានសហការណ៍ជាមួយMiss Grand Cambodia 2022 និងជួយថែទាំសម្រស់ឲ្យពួកគាត់កាន់តែមានភាពស្រស់ស្អាតនិងទំនុកចិត្តខ្ពស់ថែមទៀត។
លោកស្រីវិជ្ជបណ្ឌិតបន្ថែមទៀតថាកម្មវិធីMiss Grand Cambodia 2022 ល្អសម្រាប់យុវវ័យខ្មែរព្រោះធ្វើឲ្យក្ដីសុបិន ពួកគេក្លាយទៅជាការពិត ព្រមទាំងមានឱកាសបង្ហាញសម្រស់និងវប្បធ័មខ្មែរលើឆាកអន្ដរជាតិដើម្បីឲ្យពិភព លោកស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត។លោកស្រីសូមផ្ដាំឲ្យបេក្ខភាពទាំងអស់ឲ្យខិតខំប្រឹងប្រែងហាត់សមនិងបង្ហាញឲ្យអស់ពីសម្ថភាពនៅថ្ងៃប្រកួតផ្ដាត់ព្រ័ត្រនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ ដែលអ្នកទទួលបានជ័យលាភី នឹងមានឱកាសទៅបង្ហាញលើវេទិការអន្ដរជាតិ៕