Thursday, September 19, 2024
Homeតារាខ្មែរស្រីស្អាត៣៥នាក់បញ្ចេញឈុតប៊ីគីនី

ស្រីស្អាត៣៥នាក់បញ្ចេញឈុតប៊ីគីនី

ភ្នំពេញ៖Miss Grand Cambodia 2022 ឈានដល់វគ្គពិសេស​កាលពីរសៀល​ថ្ងៃទី២២​សីហា ដោយ​បេក្ខនារី​ទាំង៣៥រូបពួកគេបានបង្ហាញ​សម្ថភាពដើរបង្ហាញម៉ូដឈុតប៊ីគីនី​នៅ​ចំពោះ​មុខ​គណៈ​កម្មារការក្នុងការ​ផ្ដល់​ពិន្ធុដល់តាមរយៈការបញ្ចេញសម្ថភាព​យ៉ាង​ទាក់ទាញរបស់ស្រីស្អាតនីមួយៗដែលកម្មវិធីនោះធ្វើនៅ​សាលា​បង្រៀនហែល​ទឹកមើធេច នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ស្រីស្រស់ទាំង​៣៥​នាក់ក្នុងវគ្គហែល​ទឹក​នោះ​មានដូចជាកញ្ញាពៅ លីសា,ភីន រ៉ានី,ស៊ វិច្ឆិកា,សឿន សុភាព,លី ណៃសីម,ចន កណ្ណិកា,ណេត ស្រីនីន,សេង លីឆាង,ង លីលី,អៀង ស្រីណុច,អ៊ិច សុគន្ធ ដា​វី,គិត អេលែន,ផន សុភីន,លីម ណាលី,លន់ ស្រីឡី,ភឺន ស្រី​លីន,ពេជ្រ វត្តីសារ៉ាវឌ្ឍី,ចាន់ ណា​ពិសី,ហួត ចិត្រាវត្តី,ចៅ សុខុមលីមី,កែវ ស្រីលីន,អេង ស្រីនូ,ឈៀង ចាន់ឡា,ភូ ផាត់ទី​យ៉ា,​សុត​ បុប្ផា,កង សុធារ៉ា,យី ស្រីពៅ ,ជន់ ស្រីឡី,ហង្ស សូរីយ៉ាន់,ភាព ថាវរី,ខិ សេរី,លី ស្រីម៉ៅ,សែម សិរីរ័ត្ន,ស៊ាង ស្រីលីស និង​ស្រាន ស៊ីថាយ។

ដោយឡែកសម្រាប់គណៈកម្មារការដែលដាក់ពិន្ធុឈុតប៊ីគីនីដល់Miss Grand Cambodia 2022 មានដូច​ជា​វេជ្ជបណ្ឌិតម៉ម គឹមអេង,អ៊ឹម សុគន្ធា,តាំង ស្រីម៉ី,លីវ ជីវលី,ប៉ូ គឹម​ថេង​សុធីតា,សិរិ តុលា,ឯម គន្ធថង ,អ៊ិន លក្ខណា,ឡៅ បញ្ញា និងយស ថន វណ្ណៈ ជាដើម។

 វេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen ដែលជាអគ្គនាយិកា មជ្ឈមណ្ឌុលកែ​សម្ផស្ស​គ្រី​ស្ដាល់ និងជាគណៈ​កម្មារការ​១រូបផងនោះបានឲ្យដឹងថាការដាក់​ពិន្ទុលើបេក្ខភាពទាំង៣៥រូបក្នុងឈុត​ប៊ីគីនីនោះ​ផ្ដោតលើចំណុចសំខាន់៣យ៉ាងគឺទី១៖ភាពស្រស់ស្អាត,ទី២៖ទាក់ទាញ និងទី៣៖កាយវិការ។លោកស្រី​វេជ្ជ​បណ្ឌិត​ប្រាប់ថា​ឆ្នាំនេះបេក្ខភាព​ទាំង​អស់ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ហើយមជ្ឈ​មណ្ឌុលគ្រីស្ដាល់​(Crystal Clinic)បានសហការណ៍ជាមួយMiss Grand Cambodia 2022 និងជួយថែទាំសម្រស់ឲ្យពួកគាត់​កាន់តែ​មាន​ភាព​ស្រស់ស្អាតនិងទំនុកចិត្តខ្ពស់ថែមទៀត។

លោក​ស្រីវិជ្ជបណ្ឌិតបន្ថែមទៀតថា​កម្មវិធីMiss Grand Cambodia 2022 ល្អសម្រាប់យុវវ័យខ្មែរព្រោះធ្វើឲ្យក្ដីសុបិន ពួកគេក្លាយទៅជាការពិត ព្រមទាំងមានឱកាស​បង្ហាញ​​​សម្រស់​និង​វប្ប​ធ័ម​ខ្មែរលើឆាក​អន្ដរ​​ជាតិដើម្បីឲ្យពិភព លោកស្គាល់​ខ្មែរកាន់តែ​ច្បាស់​ថែម​ទៀត​។លោកស្រី​សូមផ្ដាំ​ឲ្យបេក្ខ​ភាពទាំងអស់​ឲ្យខិតខំប្រឹងប្រែងហាត់សមនិង​បង្ហាញ​ឲ្យអស់ពីសម្ថភាព​នៅថ្ងៃប្រកួត​ផ្ដាត់ព្រ័ត្រនៅ​ថ្ងៃទី២៧ខែ​សី​ហា​ឆ្នាំ២០២២ ដែលអ្នកទទួល​បានជ័យលាភី នឹង​មាន​ឱកាសទៅបង្ហាញ​លើវេទិការ​អន្ដរជាតិ៕

RELATED ARTICLES