Friday, September 20, 2024
Homeតារាខ្មែរតើថុល សុភិទិ ឬលីម តិចម៉េង ៖នឹងក្លាយជាម្ចាស់ពាន​Cambodian Idol រដូវកាលទី៤?

តើថុល សុភិទិ ឬលីម តិចម៉េង ៖នឹងក្លាយជាម្ចាស់ពាន​Cambodian Idol រដូវកាលទី៤?

ភ្នំពេញ៖ថុល សុភិទិ ដែលល្បីឈ្មោះពេលច្រៀងCover បទ”មិនអាចឃាត់ទេ” នោះបានដឹក​ដៃ​បេក្ខភាព៣រូប​ផ្សេងទៀតឈានទៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol រដូវកាលទី៤ក្នុងនោះ​មានដូចជាលីម តិចម៉េង,នាង ដាវីន និងស៊ឹម ច័ន្ទពន្លឺ ដែលគេស្គាល់ឬហៅថាជាលោក​គ្រូ​ពេទ្យ​នោះ ខណៈដែលនៅវគ្គពាក់​កណ្ដា​ល​ផ្ដាច់​ព្រ័ត្រកាលពីរាត្រីថ្ងៃទី២១សីហា មានបេក្ខ​ភាព​២​រូប​ក្នុងចំណោម៦រូបបានធ្លាក់ចេញពីកម្មវិធីនោះគឺណាន វីសា និងមាស នីតា ។

          មជ្ឈដ្ឋានមហាជនមើលឃើញថាក្នុងចំណោមបេក្ខភាព៤រូបដែលឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទ២៨ខែសីហាឆ្នាំ២០២២ នោះគឺមានបេក្ខភាព២រូបដែលលេចធ្លោរនិង​មានភាគ​រយ​ខ្ពស់ក្នុងការលើកពានCambodian Idol រដូវកាលទី៤ក្នុងនោះគឺថុល សុភិទិ និងលីម តិច​ម៉េង ដែលអ្នកទាំងពីរពិបាកបែងចែកថាមួយណាខ្លាំងជាង ខណៈដែលបេក្ខភាព២រូប​ផ្សេង​ទៀត​​ក៍មានចំណុចពិសេសរបស់ខ្លួនម្យាងៗម្នាក់ដែរ ហើយអ្វីៗអាចនឹងមាន​ការប្រែប្រួល​បាន​គ្រប់ពេលវេលាទាំងអស់ព្រោះថាសូម្បីតែលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ ដែលគ្រប់គ្នាគិតថាមិន​អាច​ឈានដល់វគ្គនេះ តែទីបំផុតបេក្ខភាពរូបនេះបែជាបង្ករឲ្យគ្រប់គ្នាមានការ​ភ្ញាក់ផ្អើល​ទៅ​វិញ ព្រោះរូបគេ​បាន​យកឈ្នះណាន វីសា និងមាស នីតា ។

 គូរបញ្ជាក់ថាក្រោយហង្សមាសបានទិញសិទ្ធិ(License)Cambodian Idol ពីបរទេសមក​រៀប​ចំអស់ចំនួន៣រដូវ​កាលកន្លងមកក្រុមហ៊ុននេះជ្រើស​បានម្ចាស់ពាននិងក្លាយទៅជា​តារា​ចម្រៀ​ងប្រចាំផលិតខ្លួនចំនួន៣រូប​មក​ហើយក្នុងនោះមានដូចជានី រតនា,ឈិន ម៉ានិច្ច និងគ្រី ថៃពៅ  តែមានតារាខ្លះក៍មិនសូវលេចធ្លោរ​ខ្លាំងដែរពោល​គឺ​ល្បីបាន១​ប្រាវក៍នៅស្ងៀម​ទ្រឹង​ក៍​មានព្រោះថាបច្ចុប្បន្នហង្សមាសមានតារាកាន់​តែច្រើនដើម្បីតម្រូវការទីផ្សារ​ធ្វើConcerts រប​ស់ពួកគេ។ចំពោះថុល សុភិទិ និងលីម តិចម៉េង វិញអ្នកទាំងពីរមានកម្រិតជីវភាពខុសគ្នា​ឆ្ងាយ​ណាស់ដោយសារតែភិទិ មានជីវភាពធូធារមានឪពុកលោកមាឃ ប៊ុនថុល ជាមន្រ្ដីប៉ូ​លីស​ផ្កាយ២ ខណៈដែលតិច​ម៉េង មានឪពុកជាអ្នកបើកឡានដឹកសិស្សសាលារៀនមួយ និង​ម្ដាយ​ជា​សន្ដិសុខនៅរោងចក្រមួយ។

ទស្សនិកជនរងចាំមើលថាតើថុល សុភិទិ ឬលីម តិចម៉េង ជាអ្នកឈ្នះពានCambodian Idol រដូវកាលទី៤?​យ៉ាង​ណាលោកលោកនាង ដាវីន ក៍មានសម្ថភាពមិនធម្មតាដែរ តែ​ពួកគេ​ជឿរ​ថាបើលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ លើក​ពានវិញនោះពិភព​លោ​ក​​នេះពិតជាក្រឡាប់ចាក់​នៅ​ឆ្នាំ២០២២ នេះប្រាកដមែន៕

RELATED ARTICLES