ភ្នំពេញ៖ថុល សុភិទិ ដែលល្បីឈ្មោះពេលច្រៀងCover បទ”មិនអាចឃាត់ទេ” នោះបានដឹកដៃបេក្ខភាព៣រូបផ្សេងទៀតឈានទៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol រដូវកាលទី៤ក្នុងនោះមានដូចជាលីម តិចម៉េង,នាង ដាវីន និងស៊ឹម ច័ន្ទពន្លឺ ដែលគេស្គាល់ឬហៅថាជាលោកគ្រូពេទ្យនោះ ខណៈដែលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២១សីហា មានបេក្ខភាព២រូបក្នុងចំណោម៦រូបបានធ្លាក់ចេញពីកម្មវិធីនោះគឺណាន វីសា និងមាស នីតា ។
មជ្ឈដ្ឋានមហាជនមើលឃើញថាក្នុងចំណោមបេក្ខភាព៤រូបដែលឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទ២៨ខែសីហាឆ្នាំ២០២២ នោះគឺមានបេក្ខភាព២រូបដែលលេចធ្លោរនិងមានភាគរយខ្ពស់ក្នុងការលើកពានCambodian Idol រដូវកាលទី៤ក្នុងនោះគឺថុល សុភិទិ និងលីម តិចម៉េង ដែលអ្នកទាំងពីរពិបាកបែងចែកថាមួយណាខ្លាំងជាង ខណៈដែលបេក្ខភាព២រូបផ្សេងទៀតក៍មានចំណុចពិសេសរបស់ខ្លួនម្យាងៗម្នាក់ដែរ ហើយអ្វីៗអាចនឹងមានការប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ព្រោះថាសូម្បីតែលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ ដែលគ្រប់គ្នាគិតថាមិនអាចឈានដល់វគ្គនេះ តែទីបំផុតបេក្ខភាពរូបនេះបែជាបង្ករឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលទៅវិញ ព្រោះរូបគេបានយកឈ្នះណាន វីសា និងមាស នីតា ។
គូរបញ្ជាក់ថាក្រោយហង្សមាសបានទិញសិទ្ធិ(License)Cambodian Idol ពីបរទេសមករៀបចំអស់ចំនួន៣រដូវកាលកន្លងមកក្រុមហ៊ុននេះជ្រើសបានម្ចាស់ពាននិងក្លាយទៅជាតារាចម្រៀងប្រចាំផលិតខ្លួនចំនួន៣រូបមកហើយក្នុងនោះមានដូចជានី រតនា,ឈិន ម៉ានិច្ច និងគ្រី ថៃពៅ តែមានតារាខ្លះក៍មិនសូវលេចធ្លោរខ្លាំងដែរពោលគឺល្បីបាន១ប្រាវក៍នៅស្ងៀមទ្រឹងក៍មានព្រោះថាបច្ចុប្បន្នហង្សមាសមានតារាកាន់តែច្រើនដើម្បីតម្រូវការទីផ្សារធ្វើConcerts របស់ពួកគេ។ចំពោះថុល សុភិទិ និងលីម តិចម៉េង វិញអ្នកទាំងពីរមានកម្រិតជីវភាពខុសគ្នាឆ្ងាយណាស់ដោយសារតែភិទិ មានជីវភាពធូធារមានឪពុកលោកមាឃ ប៊ុនថុល ជាមន្រ្ដីប៉ូលីសផ្កាយ២ ខណៈដែលតិចម៉េង មានឪពុកជាអ្នកបើកឡានដឹកសិស្សសាលារៀនមួយ និងម្ដាយជាសន្ដិសុខនៅរោងចក្រមួយ។
ទស្សនិកជនរងចាំមើលថាតើថុល សុភិទិ ឬលីម តិចម៉េង ជាអ្នកឈ្នះពានCambodian Idol រដូវកាលទី៤?យ៉ាងណាលោកលោកនាង ដាវីន ក៍មានសម្ថភាពមិនធម្មតាដែរ តែពួកគេជឿរថាបើលោកគ្រូពេទ្យស៊ឹម ច័ន្ទពន្លឺ លើកពានវិញនោះពិភពលោកនេះពិតជាក្រឡាប់ចាក់នៅឆ្នាំ២០២២ នេះប្រាកដមែន៕