ភ្នំពេញ៖ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថានៅឆ្នាំ២០២២ នេះនាងនៅតែគ្មានគម្រោងទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ជិះឡើយ។ចំពោះមូលហេតុវិញត្រូវបានតារាវ័យ៣៩ឆ្នាំរូបនេះថាមកពីនាងមិនដឹងថាទិញហើយត្រូវជិះទៅណា អីចឹងខ្ជិល ព្រោះរាល់ថ្ងៃនាងមានរថយន្ដម៉ាកផ្សេងៗពីនេះក៍អត់សូវបានជិះកម្សាន្ដដូចគេដែរ គឺទៅតែច្រៀងមកផ្ទះវិញចឹងនាងអត់មានតម្រូវការទិញឡានមួយនេះឡើយ ម្យាងរថយន្ដដែលនាងទិញគឺទាល់តែស្រលាញ់ដែរបានចំណាយលុយយកវាមកជិះ។
ថ្វីត្បិតតែពេជ្រ សោភា ថាមិនមានភាពចាំបាច់ក្នុងការទិញRolls Royce មកជិះឲ្យផ្អើលមេឃក្ដី ប៉ុន្ដែពេលនេះសោភា មានរថយន្ដទំនើបៗជាច្រើនគ្រឿងរួចជាស្រេចទៅហើយ ក្នុងនោះមានដូចជាPorsche, Mercedes-Benz ,Audi, Bmw ,Range Rover និងMercedes ជាដើម។សោភា ក៍រស់នៅយ៉ាងសុខសាន្ដតាមរយៈការមានផ្ទះវីឡារប្រណិតតែនាងហាក់បាក់មុខបន្ដិចព្រោះកាលពីថ្ងៃទី១៨ខែមិថុនា ពេលដែលនាងទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ នោះនាងត្រូវបានបុរសម្នាក់រិះគន់ថាខ្លួនជាតារាល្បីតែទៅចូលរួមកម្មវិធីគេអត់ចេះពាក់មាស ពេជ្រ គ្រឿងអលង្ការដូចគេសោះ ហើយបើអត់អីចឹងម៉េចក៍មិនខ្ចីគេពាក់សិនទៅ?
ពេជ្រ សោភា និយាយលាយឡំសំណើចថាតាមពិតគ្រឿងអលង្ការទាំងនោះនាងក៍មានដូចគេដែរ តែនាងថាតាំងពីដើមមកនាងមិនមានទម្លាប់ពាក់គ្រឿងទាំងនោះចូលកម្មវិធីគេទេ ព្រោះតែមានអារម្មណ៍ថាមិនដឹងជាពាក់ធ្វើអី?ដូចមានអារម្មណ៍ទើសៗ ចឹងហើយមិនថាតែកម្មវិធីមង្គលការទេគឺកម្មវិធីអ្វីក៍នាងអត់សូវប្រើគ្រឿងអលង្ការច្រើនដែរ ហើយចង់អ្នកណាថាអីក៍តាមចិត្តចុះ។
ពេជ្រ សោភា បានបំបែកឯតទគ្គកម្មតាមរយៈការថតស្ពតពាណិជ្ជកម្មមួយស៊ីថ្លៃដល់ទៅ៣០ម៉ឺនដុល្លារកាលពីចុងខែធ្នូឆ្នាំ២០២១ ហើយពេលនេះនាងក៍នៅតែស្ថិតក្នុងចំណោមតារាជូរមុខគេនៅហង្សមាសដែលត្រូវប៉ាន់កើបលុយធំពីស្ពតពាណិជ្ជកម្មធំៗជារៀងរាល់ឆ្នាំដែរ។យ៉ាងណាសោភា ដែលកាន់គ្រីស្ទានរយៈពេល២៥ឆ្នាំទៅហើយនោះនាងគ្មានដំណឹងចូលរោងការជាលើកទី២នោះទេ ក្រោយភ្ជាប់ស្នេហ៍ថ្មីរយៈពេលជាង៧ខែមកនេះ។
គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះ តារាដែលជិះRolls Royce មានដូចជាលោកព្រាប សុវត្ថិ,ខែម ប៊ុនថៃ និងខៀវ សានសាណា ជាដើម៕