Friday, September 20, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថានៅតែគ្មានផែនការណ៍ទិញRolls Royce

ពេជ្រ សោភា ៖ថានៅតែគ្មានផែនការណ៍ទិញRolls Royce

ភ្នំពេញ៖ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាម​ទូរស័ព្ទកាលពីពេលថ្មីៗ​នេះថានៅ​ឆ្នាំ២០២២ នេះនាង​នៅតែគ្មានគម្រោងទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ជិះ​ឡើយ។​ចំពោះមូលហេតុវិញ​ត្រូវបានតារាវ័យ​៣៩​ឆ្នាំរូបនេះថាមកពីនាងមិនដឹងថាទិញហើយត្រូវជិះទៅ​ណា អីចឹងខ្ជិល ព្រោះរាល់ថ្ងៃនាងមានរថយន្ដម៉ាក​ផ្សេង​ៗពី​នេះក៍អត់សូវបានជិះកម្សាន្ដ​ដូចគេដែរ គឺទៅតែច្រៀងមកផ្ទះវិញចឹងនាងអត់មាន​តម្រូវការទិញឡាន​មួយ​នេះ​ឡើយ ម្យាង​​​​រថយន្ដដែលនាងទិញគឺទាល់តែស្រលាញ់ដែរបានចំណាយលុយយកវាមកជិះ។

  ថ្វីត្បិតតែពេជ្រ សោភា ថាមិនមានភាពចាំបាច់ក្នុងការទិញ​Rolls Royce មកជិះឲ្យផ្អើល​មេឃក្ដី ប៉ុន្ដែពេលនេះ​សោភា មានរថយន្ដទំនើបៗជាច្រើនគ្រឿងរួចជាស្រេចទៅហើយ ក្នុង​នោះមានដូចជាPorsche, Mercedes-Benz ,Audi, Bmw ,Range Rover និងMercedes ជា​ដើម។សោភា ក៍រស់នៅយ៉ាងសុខសាន្ដតាមរយៈការមានផ្ទះ​វីឡារ​ប្រណិត​តែនាងហាក់​បាក់​មុខបន្ដិចព្រោះកាលពីថ្ងៃទី១៨ខែមិថុនា ពេលដែលនាងទៅចូលរួមមង្គលការ​កូនអ្នក​នាងគង់ សុជាតិ នោះនាងត្រូវបានបុរសម្នាក់រិះគន់ថាខ្លួនជាតារាល្បីតែ​ទៅចូលរួមកម្មវិធីគេអត់ចេះ​ពាក់​មាស ពេជ្រ គ្រឿងអលង្ការដូចគេសោះ ហើយបើអត់អីចឹងម៉េចក៍មិនខ្ចីគេពាក់សិនទៅ?

ពេជ្រ សោភា និយាយលាយឡំសំណើចថាតាមពិតគ្រឿងអលង្ការ​ទាំងនោះនាង​ក៍មាន​ដូចគេដែរ តែនាងថា​តាំងពីដើមមកនាងមិនមានទម្លាប់ពាក់គ្រឿងទាំងនោះចូលកម្មវិធីគេទេ ព្រោះតែមានអារម្មណ៍ថាមិន​ដឹងជា​ពាក់ធ្វើអី?ដូចមានអារម្មណ៍ទើសៗ ចឹងហើយមិនថាតែ​កម្មវិធី​មង្គលការទេគឺកម្មវិធីអ្វីក៍នាងអត់​សូវប្រើគ្រឿង​អលង្ការច្រើនដែរ ហើយចង់អ្នកណា​ថាអី​ក៍តាមចិត្តចុះ។

 ពេជ្រ សោភា បានបំបែកឯតទគ្គកម្មតាមរយៈការថតស្ពតពាណិជ្ជកម្មមួយស៊ីថ្លៃ​ដល់​ទៅ​៣០ម៉ឺន​ដុល្លារ​កាលពីចុង​ខែ​ធ្នូ​ឆ្នាំ២០២១ ហើយពេលនេះនាងក៍នៅតែស្ថិតក្នុង​ចំណោម​តារាជូរមុខគេនៅហង្សមាសដែលត្រូវប៉ាន់​កើប​លុយ​ធំពីស្ពតពាណិជ្ជកម្មធំៗជារៀងរាល់ឆ្នាំដែរ។យ៉ាងណាសោភា ដែល​កាន់គ្រីស្ទានរយៈពេល២៥ឆ្នាំទៅហើយនោះ​នាងគ្មានដំណឹង​ចូល​រោង​ការជាលើកទី២នោះ​ទេ ក្រោយភ្ជាប់ស្នេហ៍ថ្មីរយៈពេលជាង៧ខែមកនេះ។

 គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះ តារាដែលជិះRolls Royce មានដូចជាលោកព្រាប សុវត្ថិ,ខែម ប៊ុនថៃ និងខៀវ សានសាណា ជាដើម៕

RELATED ARTICLES