Friday, March 14, 2025
Homeតារាខ្មែរវេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen ថាMiss Grand Cambodia 2022...

វេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen ថាMiss Grand Cambodia 2022 ពិត​ជា​អ​ស្ចារ្យខ្លាំងណាស់ក្នុងឈុតតំណាងជាតិ

ភ្នំពេញ៖បេក្ខភាពMiss Grand Cambodia 2022 ចំនួន៣៥រូបពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល​ខ្លាំងក្នុងការ​បង្ហាញ​ខ្លួនក្នុងឈុតតំណាងខេត្ត ក្រុងនានារបស់ខ្លួនដើម្បីទាក់ទាញគណៈ​កម្មារការជាច្រើនរូបកាលពី​រាត្រីថ្ងៃ​ទី២៥ខែ​សីហាឆ្នាំ២០២២ ដែលកម្មវិធីនេះធ្វើនៅសហភាពសហព័ន្ធយុវវជនកម្ពុជា(សសយក)ដោយមានទាំងភ្ញៀវជាតិ​អន្ដរជាតិចូលទស្សនាយ៉ាងច្រើនកុះក។

បេក្ខភាពទាំង៣៥រូបដែលបានយកសម្លៀកបំពាក់កែច្នៃរតំណាងឲ្យខេត្តក្រុងពួកគេធ្វើឲ្យអ្នកទស្សនាបានជក់ចិត្តនិងសរសើរមិនដាច់ពីមាត់នោះមានដូចជាកញ្ញាពៅ លីសា អាយុ១៨ឆ្នាំ មកពីខេត្តកណ្ដាល,ភីន រ៉ានី អាយុ២៣ឆ្នាំ មកពីខេត្តកំពង់ចាម,ស៊ វិច្ឆិការ អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង,សឿន សុភាព អាយុ២១ឆ្នាំ មកពីខេត្តកំពង់ស្ពឺ,លី ណៃសីម អាយុ២៤ឆ្នាំ មកពីខេត្តកំពង់ធំ,ចន កណ្ណិកា អាយុ១៨ឆ្នាំមកពីខេត្តកំពត,ណេត ស្រីនីន អាយុ២២ឆ្នាំ​មក​ពី​ខេត្តកែប,សេង លីឆាង អាយុ២០ឆ្នាំ មកពីខេត្តក្រចេះ,លីលី អាយុ២២ឆ្នាំមកពីខេត្តកោះកុង,អៀង ស្រីណុច អា​យុ​២១ឆ្នាំ​មកពីខេត្តតាកែវ,អ៊ិច សុគន្ធដាវី អាយុ២២ឆ្នាំ មកពីខេត្តត្បូងឃ្មុំ,គិត អេលែន អាយុ២២ឆ្នាំមកពី​ខេត្តប៉ៃ​លិន,ផន សុភីន អាយុ២៣ឆ្នាំមកពីខេត្តបន្ទាយមានជ័យ,លីម ណាលី អាយុ២០ឆ្នាំមកពីខេត្តបាត់ដំបង,លន់ ស្រីឡី អាយុ១៨ឆ្នាំមកពីខេត្តពោធិសាត់,ភឺន ស្រីលីន អាយុ២១ឆ្នាំមកពីខេត្តព្រៃវែង,ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៣ឆ្នាំ មក​ពីខេត្តព្រះសីហនុ,ចាន់ ណាពិសី អាយុ២០ឆ្នាំមកពីខេត្តព្រះវិហារ,ហួត ចិត្រាវត្តី អាយុ២៧ឆ្នាំនៅភ្នំ​ពេញ,ចៅ សុ​ខុម​​លីមី អាយុ២២ឆ្នាំមកពីខេត្តមណ្ឌុលគិរី,កែវ ស្រីលីន អាយុ២៧ឆ្នាំមកពីខេត្តរតនគិរី,អេង ស្រីនូ អាយុ២៥ឆ្នាំ​មកពីខេត្តស្វាយរៀង,ឈៀង ចាន់ឡា អាយុ២៦ឆ្នាំមកពីខេត្តស្ទឹងត្រែង,ភូ ផាត់ទីយ៉ា អាយុ២១ឆ្នាំមកពី​ខេត្ត​សៀម​រាប,សុត បុប្ផា អាយុ១៨ឆ្នាំ មកពីខេត្តឧត្តរមានជ័យ,កង សុធារ៉ា អាយុ២០ឆ្នាំមកពីទីក្រុងបូគោ,យី ស្រីពៅ អាយុ​១៨ឆ្នាំមកពីក្រុងប៉ោយប៉ែត,ជន់ ស្រីឡី អាយុ២៣ឆ្នាំមកពីក្រុងបាវិត,ហង្ស សូរីយាន់ អាយុ២៧ឆ្នាំតំណាង​ខ្មែរ​កម្ពុ​ជាក្រោម,ភាព ថាវរី អាយុ២១ឆ្នាំមកពីខេត្តខ្មែរ-សុរិន្ទ,ខិ សេរី អាយុ២៥ឆ្នាំតំណាងខ្មែរ-អូស្រា្ដលី,លី ស្រីម៉ៅ អា​យុ២១ឆ្នាំ តំណាងខ្មែរ-ញូវហ្សែឡែន,សែម ស្រីរ័ត្ន,តំណាងខ្មែរ-បារាំង,ស៊ាង ស្រីលីស អាយុ១៨ឆ្នាំ តំណាង​ខ្មែរ​-អាមេរិកកាំង និងស្រាន ស៊ីថាយ អាយុ២០ឆ្នាំ តំណាងខ្មែរ-កាណាដា។

 វេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen អគ្គនាយិកាមជ្ឈមណ្ឌុលកែសម្ផស្ស​គ្រីស្ដាល់​(Crystal Clinic) និងជាគណៈកម្មារការ១រូបក្នុងវគ្គMiss Grand Cambodia 2022 បង្ហាញឈុតតំណាងជាតិបាន​ឲ្យដឹងថាពិតជាអសា្ចរ្យខ្លាំងណាស់ដែលបេក្ខភាពនីមួយៗបានយកវប្បធ័ម,កីឡារ,រម្យនីយដ្ឋាន និងសត្វ​តំ​ណា​ងឲ្យខេត្តក្រុងនីមួយៗមកបង្ហាញដើម្បីអ្នកទស្សនាបានស្វែងយល់ពីចំណេះដឹងទូទៅ,ភាពប៉ិនប្រសព្វនៃការកែច្នៃម៉ូដសម្លៀកបំពាក់តាមបែបរចនាបទខ្មែរយើង។លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងដែរថាការដាក់​ពិន្ធុផ្ដោតទៅលើ​រូរាង​ស្អាត,កាយវិការ និងភាពទាក់ទាញដែលពិន្ធុពេញគឺ10,10 និង10។លោកស្រីក៍បានលើកទឹក​ចិត្តដល់​បេក្ខ​ភាព​​ទាំងអស់ថាឲ្យប្រឹងប្រែងបន្ថែមទៀតហើយត្រូវបង្ហាញនូវភាពក្លាហាន ចំណេះដឹង និងការជឿរជាក់ឲ្យអស់​ពីសម្ថភាពទើបឈានទៅដល់គោលដៅ។លោកស្រីអគ្គនាយិកាបន្ថែមថាគ្រីស្តាល់គីនិក នៅពីក្រោយនិង​គាំទ្រ​ជានិច្ចចំពោះភាពស្រស់ស្អាតរបស់បេក្ខភាពទាំងចំនួន៣៥នាក់៕

RELATED ARTICLES